រថយន្ត​បែន​ដឹក​ដី​ កិនបុរសម្នាក់​ខ្ទេចក្បាល

6 Videos


​បុរស​ជា​អនុប្រធាន​ប្រជា​ការពា​ខណ្ឌមានជ័យ​ម្នាក់ ត្រូវបាន​រថយន្ត​បែន​ដឹក​ដី​ធន់​ធំ​មួយគ្រឿង​កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈពេលដែល​រូបគាត់​ជិះ​ម៉ូតូ​ដឹក​ប្រពន្ធ​ទៅលេង​ផ្ទះ​ម្តាយ​នៅឯ​ចោមចៅ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរឱ្យ​រន្ធត់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ៥ និង ០០ នាទី​ល្ងាច ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៦ នៅខាងមុខ​ផ្ទះល្វែង​មួ​យក​ន្លែ ដែលមាន​ទីតាំង​នៅខាងមុខ​ផ្ទះសំណាក់ ត្បូង​ពេជ្រ ផ្លូវ ៣៧១ ភូមិ​ត្នោតជ្រុំ​ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។

​បុរសរងគ្រោះ​មានឈ្មោះ ខាន់ វ៉ាន់​សៀក អាយុ ៤៣ ឆ្នាំ មាន​តួនាទី​ជា​អនុប្រធាន​ប្រជា​ការពារ​ខណ្ឌមានជ័យ បាន​ស្លាប់​ភ្លាមៗ ចំណែកឯ​ប្រពន្ធ​ឈ្មោះ ជា ច​ន្នី អាយុ ៤០ ឆ្នាំ មុខរបរ​ជា​អ្នកលក់ដូរ គ្រាន់តែ​រលាត់​ខ្នង រងរបួស​ស្រាល ។ ជនរងគ្រោះ​មាន​ទីលំនៅ​ម្តុំ​ខាងក្រោយ​ទីស្តីការគណៈរដ្ឋមន្ត្រី ផ្លូវ​លេខ ១០៩ ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ ៧​មករា ។

M88


​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រា​បប់​ឱ្យដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរសរងគ្រោះ​បា ន​ជិះ​ម៉ូតូ​ម៉ាកវ៉េវ ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CL-8443 មួយគ្រឿង ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ដោយ​ឌុប​ស្ត្រី​ជា​ប្រពន្ធ​នៅ​ពីក្រោយ ក្នុង​បំណង​ទៅលេង​ផ្ទះ​ម្តាយ​នៅឯ​ម្តុំ​ចោមចៅ ។ លុះ​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​បែន​ដឹក​ដី​ធន់​ធំ ម៉ាក UD ព៌​ណ​ខៀវ ពាក់​ស្លាក​លេខ​តាកែវ 3A-1422 មួយ​គ្រឿ បើក​មកពី​ក្រោយ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន ក៏បាន​កៀរ​បណ្តាលឱ្យ​បុរស​ជា​ប្តី​ដួល​ចូល​ក្រោម​រថយន្ត​ផ្នែក​ខាងក្រោយ​និង កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​តែម្តង​។ ចំណែកឯ​ស្ត្រី​ជា​ប្រពន្ធ​បាន​ខ្ទាត​ចេញ​ក្រៅ គ្រាន់តែ​រលាត់​ដាច់​សាច់​ខ្នង​បន្តិចបន្តួច​តែប៉ុណ្ណោះ ។

រថយន្ត​បែន​ដឹក​ដី​ កិនបុរសម្នាក់​ខ្ទេចក្បាល

​ក្រោយពី​ដឹងថា​ខ្លួន​បាន​កិន​មនុស្ស​ស្លាប់​ហើយ​នោះ អ្នកបើកប​រថយន្ត​ក៏​ព្យាយាម​បើក​រត់​បាន​ប្រមាណ​ប្រហែល​ជាជាង ៥០ ម៉ែត្រ​មើលទៅ​រត់​មិន​រួច ដោយ​ស្ទះចរាចរណ៍ ក៏​ចត​រថយន្ត​ទុកចោល​រួច​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង ។​

​ក្រោយពេល​កើតហេតុ សព​បុរសរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​តម្កល់​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​នៅឯ​វត្ត​ស្វាយដង្គំ ចំណែកឯ​រថយន្ត​បែន​ដឹក​ដី​បង្ករ និង ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្តទៅទៀត ៕

                                                                         ( ប្រភព : TV5 )