លោក​ឧ​ញ៉ា​សៀង ណាំ កសាង​ស្ពានបេតុង​ប្រវែង​២១​ម៉ែត្រ​នៅលើ​ខ្នងភ្នំ​គូលែន​

​សៀមរាប:
ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ចាំបាច់​របស់​ប្រជាជន​ក្នុង​មូលដ្ឋាន លោក​ឧ​ញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប បានសម្រេច​កសាង​ស្ពានបេតុង​មួយកន្លែង ប្រវែង​២១​ម៉ែត្រ ស្ថិតក្នុង​មូលដ្ឋាន​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដែល​ទីនោះ​ជា ខ្នងភ្នំ​គូលែន​។​
​   
​លោក​ឧ​ញ៉ា សៀង ណាំ បាន​បញ្ជាក់ថា ស្ពានបេតុង​ខាងលើ​គឺ​លោក​បាន​កសាង ជំនួស​ស្ពានឈើ​ចាស់​ដែលមាន​សភាព​ទ្រុឌទ្រោម ហើយ​ប្រជាពលរដ្ឋ​បានស្នើ​មក​រូប លោក ហើយ​កសាង​រហូតមក​ដល់​បច្ចុប្បន្ននេះ សម្រេចបាន​៩០​ភាគរយ​ហើយ​។​
​   
​លោក​តំណាងរាស្ត្រ សៀង ណាំ បានបញ្ជាក់​ទៀតថា ស្ពាន​នេះ​មាន​ប្រវែង​២១​ម៉ែត្រ និង​ទទឹង​៨​ម៉ែត្រ ជំនួស​ស្ពានឈើ ដែល​ឆ្លងកាត់​អូរ​មួយកន្លែង​ទៅកាន់​ព្រះអង្គ​ធំ ស្ថិតក្នុង មូលដ្ឋាន​ឃុំ​ខ្នងភ្នំ ។​
​    ​
លោក សៀង ណាំ ក៏បាន​បញ្ជាក់ថា ស្ពាន​ថ្មី​នេះ​វា​នឹង​ឆ្លើយតប​ទៅ​និង​ភាពចាំបាច់ របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ដែល​ពួកគាត់​ចង់បាន​។​ស្ពាន​ថ្មី​នេះ​និង​ក្លាយទៅជា​ស្ពា ន​ប្រវត្តិសាស្ត្រ​មួយ​ស្ថិតនៅ​តំបន់​ដាច់ស្រយាល ដើម្បី​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ឲ្យ កាន់តែ​ប្រសើរឡើង​។​
​   
​សូមបញ្ជាក់ថា វត្ត​ព្រះអង្គ​ធំ​ដែល​កើតឡើង​នៅ​ខ្នងភ្នំ​គូលែន បច្ចុប្បន្ន​មានការ​រីក​ចំ រើ​ន​យ៉ាងខ្លាំង ដោយ​វត្ត​នោះ​មាន​ព្រះវិហារ ក៏ដូចជា​សាលាឆាន់ ដែល​ផ្តួច​ផ្តើមកសាង ឡើង​ពី​សំណាក់​លោក សៀង ណាំ និង​ក្រុមគ្រួសារ និង​មាន​សមិទ្ធិផល​ជាច្រើន​ទៀត ដែល​ត្រូវបាន​កសាង​ដើម្បី​អភិវឌ្ឍន៍​តំបន់​នោះ ៕​

លោក​ឧ​ញ៉ា​សៀង ណាំ កសាង​ស្ពានបេតុង​ប្រវែង​២១​ម៉ែត្រ​នៅលើ​ខ្នងភ្នំ​គូលែន​

លោក​ឧ​ញ៉ា​សៀង ណាំ កសាង​ស្ពានបេតុង​ប្រវែង​២១​ម៉ែត្រ​នៅលើ​ខ្នងភ្នំ​គូលែន​

លោក​ឧ​ញ៉ា​សៀង ណាំ កសាង​ស្ពានបេតុង​ប្រវែង​២១​ម៉ែត្រ​នៅលើ​ខ្នងភ្នំ​គូលែន​

លោក​ឧ​ញ៉ា​សៀង ណាំ កសាង​ស្ពានបេតុង​ប្រវែង​២១​ម៉ែត្រ​នៅលើ​ខ្នងភ្នំ​គូលែន​

លោក​ឧ​ញ៉ា​សៀង ណាំ កសាង​ស្ពានបេតុង​ប្រវែង​២១​ម៉ែត្រ​នៅលើ​ខ្នងភ្នំ​គូលែន​
​រូបភាពៈ លោក​ឧ​ញ៉ា​សៀង ណាំ កសាង​ស្ពានបេតុង​ប្រវែង​២១​ម៉ែត្រ​នៅលើ​ខ្នងភ្នំគូលែន​។