បង្ក្រាប​គ្រឿងញៀន​នៅ​ស្រុក​គូលែន ឃាត់ខ្លួន​មនុស្ស​៥​នាក់​

​សៀមរាប:
ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តព្រះវិហារ សហការ​ជាមួយ​អធិការ​ស្រុក គូលែន​បានធ្វើ​សកម្មភាព​បង្ក្រាប​គ្រឿងញៀន​មួយ​ករណី និង​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន​៥​នាក់​រួមជាមួយ​វត្ថុតាង​ពាក់ព័ន្ធ​មួយចំនួនធំ​ទៀត​។​
​    ​
ការបង្ក្រាប​គ្រឿងញៀន​ធ្វើឡើង​កាលពី​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច ភូមិ​ស្រយង់ជើង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ​។​
​    ​
សមត្ថកិច្ច​បានបញ្ជាក់​ថា វត្ថុតាង​ពាក់ព័ន្ធ​ដែល​ដកហូត​បានរួម​មាន ទូរស័ព្ទដៃ​ចំនួន ៨​គ្រឿង ម៉ូតូ​២​គ្រឿង ប្រាក់រៀល​ចំនួន​១២៥០០០​រៀល និង​២០​ដុល្លារ ជញ្ជីង​ថ្លឹង​គ្រឿង ញៀន​១​គ្រឿង ម្សៅ​គ្រាម​ពណ៌​ស ៥​កញ្ចប់​តូច កាំភ្លើង​ខ្យល់​១​គ្រឿង កាំបិត​វែង​ចំនួន​២​។​
​    ​
សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​ទាំង​៥​នាក់​គឺមាន​ទី​១​ឈ្មោះ គឿន កន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ភូមិ​ពើក ឃុំ​ធំ​វិល ស្រុក​អូ​រាំង​ឪ ខេត្តកំបុង់ចាម បច្ចុប្បន្ន​នៅ​នៅ​ភូមិ​ស្រយង់ជើង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ​, ទី​២​ឈ្មោះ ស សុខ​គឹម​ហៃ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំ​ណើ ត​នៅ​ភូមិ​ព្រែក​ពោធិ៍ ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្អាង ខេត្តកណ្តាល បច្ចុប្បន្ន​ស្នាក់នៅ​ភូមិស្រ យង់​ជើង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ ,​ទី​៣​ឈ្មោះ ឆាយ រ៉ាវី ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ភូមិ​ក្រូចសើច ឃុំ​ហាន់ជ័យ ស្រុក​កំ ពង់​សៀម ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ស្រយង់ជើង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ ,​ទី​៤​ឈ្មោះ សាន ម៉េង​លាង  ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ភូមិ​វាលវង់ ឃុំ​វាលវង់ ខេត្តកំពង់ចាម ,​និង​ទី​៥​មានឈ្មោះ ហ៊ូ​ន ហ៊ាន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​ភូមិ​ស្រយង់ជើង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ស្រយង់ជើង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ​។​
​    ​
បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់ សាលាដំបូង​ខេត្តព្រះវិហារ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

បង្ក្រាប​គ្រឿងញៀន​នៅ​ស្រុក​គូលែន ឃាត់ខ្លួន​មនុស្ស​៥​នាក់​

បង្ក្រាប​គ្រឿងញៀន​នៅ​ស្រុក​គូលែន ឃាត់ខ្លួន​មនុស្ស​៥​នាក់​

បង្ក្រាប​គ្រឿងញៀន​នៅ​ស្រុក​គូលែន ឃាត់ខ្លួន​មនុស្ស​៥​នាក់​
​រូបភាពៈ បង្ក្រាប​គ្រឿងញៀន​នៅ​ស្រុក​គូលែន ឃាត់ខ្លួន​មនុស្ស​ចំនួន​៥​នាក់​៕​គូលែន​