​ឆេះ​សំរាម​យ៉ាង​សន្ធោសន្ធៅក្នុង​ដីឡូត៍​​ សង្ស័យ​មាន​​គេ​លួច​ដុត​​

រាជ​ធានី​ភ្នំពេញ ៖ ភ្លើង​ឆេះ​សំរាម​ដែល​គេ​យក​ទៅ​បោះចោល​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​បង្ក​ជា​អណ្តាតភ្លើង​​​​យ៉ាង​សន្ធោសន្ធៅ​ផ្អើល​​អ្នក​ភូមិ និង​សមត្ថកិច្ច​នាំ​គ្នា​ជួយ​ពន្លត់ បង្ក​ឲ្យ​មានការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៣ ខែ​មី​នា​ តាម​បណ្តោយ​​​មហាវិថី​​ព្រះ​មុនី​រ៉េ​ត ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

​​ប្រភព​ព័​ត៌មាន​ពី​បុរស​ម្នាក់​សុំ​​មិន​បញ្ចេញ​​ឈ្មោះ​​បាន​និយាយ​​ថា នៅ​ចំណុច​ដី​ឡូត៍ខាងលើ​នេះ​ ​គេ​ឃើញ​​​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​នាំ​គ្នា​​យក​​សំរាម​ដែល​ជា​កាក​សំណល់​រឹង ​និង​រាវ​ទៅ​បោះចោល​​ក្នុង​ដី​ឡូត៍​ខាង​លើ​​គរ​ដូច​ភ្នំ​ទៅ​ហើយ បើ​ជិះ​កាត់​ចំណុច​ខាងលើ​​ជះ​​កិ្ល​ន​អសោច​ន៍​ពិបាកដកដង្ហើម​ខ្លាំង​ណាស់ ទាល់តែ​យកដៃ​ខ្ទប់​ច្រមុះ​ទើប​បាន​ ។

ដោយសារ​តែ​ក្លិនស្អុយ​ខ្លាំង​ពេក​មិនដឹងថា​ មាន​អ្នក​ណា​ចូល​ទៅ​លួច​ដុត​សំរាម​នេះ​ចោល​ទេ ធ្វើ​ឲ្យ​ផ្អើល​​អ្នក​ភូមិ​​ និង​សមត្ថកិច្ច យាម​គោលដៅ​ស្ពាន​២៤​ម៉ោង​​ចេញ​​ទៅ​ជួយ​​បាញ់​​​ទឹក​ពន្លត់​ខ្លាច​ឆ្លង​រាលដាល​ទៅ​ដល់​ផ្ទះប្រជា​ពល​ដ្ឋ ។

អគ្គិ​​ភ័យ​ខាងលើ​នេះ​ ​ត្រូវ​បាន​ពន្លត់​ឱ្យ​រលត់​ទៅ​វិញ​ដោយ​មិន​ចាំបាច់​ប្រើ​រថយន្ត​ពន្លត់អគ្គិ​ភ័យ​ទេ ​ហើយ​ក៏​​មិន​បាន​ឆ្លង​រាលដាល​ទៅ​ដល់​​លំនៅ​ឋាន​អ្នក​ជិតខាង​ដែរ ៕