មុនពេល​មាតុភូមិនិវត្តន៍នៅរសៀលនេះ ​សម្តេចតេជោសែន​ ចូលរួមវេទិកា បូ អាវ

រាជធានី​ភ្នំពេញ ៖ នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សរសេរ​បង្ហោះ​ថា នៅ​ព្រឹក​ថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចេញពី​ទីក្រុង Sanya ឆ្ពោះទៅ​កាន់​ទីក្រុង Bo Ao ក្នុង​ខេត្ត ហៃ​ណា​ន (Hainan) តាម​រថយន្ត​ដែល​មាន​រយៈពេល ២ ម៉ោង ដើម្បី​ចូលរួម​វេទិកា Bo Ao ជាមួយ​ប្រមុខ ដឹកនាំ​មក​ពី​បណ្តា​ប្រទេស​នានា​លើ​ប្រធានបទ “ អនាគត​អាស៊ី​: សក្តានុពល​ថ្មី និង​ចក្ខុវិស័យ​ថ្មី​”​។

បន្ទាប់​ពី​កិច្ចប្រជុំ​ចុង​ក្រោយ​នេះ​ហើយ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​វិល​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ​នៅ​នៅ​វេលា​ម៉ោង​ជិត​៤​រសៀល​ថ្ងៃ​ទី​២៤ មីនា​នេះ ៕