មន្ទីរ​សាធារណការ​ជួសជុល​ថែទាំ​ផ្លូវ​​​៦​ខ្សែ សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​

រាជធានី​ភ្នំពេញ​ ៖ ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​​ដឹង​ថា ​កាលពី​ថ្ងៃ​ទី​១៨-២៣​ ខែ​មី​នា ​ឆ្នាំ​២០១៦ មន្ទីរ​សាធារណការ​រាជធានី បាន​​នឹង​កំពុង​ជួសជុល​ថែទាំ​ផ្លូវ​ចំនួន៦​ខ្សែ ​មាន​ដូច​ខាងក្រោម ៖

១-​ផ្លូវ​លេខ២៥៣ ចាប់ពី​មហាវិថី​កម្ពុជា​ក្រោម​ ដល់​វិ​ថី​ទេពផ​ន​ ។
២-​ផ្លូវ​លេខ៣១៣ ចាប់ពី​ផ្លូវ​លេខ៥៦៦​ ដល់​ផ្លូវ​លេខ​៥២៨​ ។
៣-​ផ្លូវ​លេខ១៣២ ចាប់ពី​ផ្លូវ​លេខ​២៥៣​ ដល់​ផ្លូវ​លេខ​២៦១​ ។
៤-​ផ្លូវ​លេខ​៥៦៦ ចាប់ពី​ផ្លូវ​លេខ​៣១៥ ​ដល់​ផ្លូវ​លេខ​២៨៩​ ។
៥-​ផ្លូវ​លេខ​២៦១ ចាប់ពី​វិ​ថី​ទេពផ​ន ដល់​ផ្លូវ​លេខ​៣៣៨​ ។
៦-​ផ្លូវ​ចូល​សាលា​ចំការ​ដូង ចាប់ពី​ផ្លូវ​លេខ​២១៧​ ដល់​សាលា​ចំការ​ដូង​​ ៕