មានតែមួយ​គត់នៅកម្ពុជា​ វត្តនាគវ័ននឹងបំពាក់​ជណ្តើរយន្តទំនើប

រាជធានីភ្នំពេញ ៖ ​វត្តនាគវ័ន ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក ​នឹងត្រូវបំពាក់ជណ្តើរយន្តទំនើប​មុនគេនៅក្នុងរាជធានីភ្នំពេញ​និងនៅទូទំាងប្រទេសនៅពេលខាងមុខនេះ​។

នេះបើយោងតាមលោកជំទាវឧកញ៉ា ​សៀង ចាន់ហេង ​ប្រធានក្រុមហ៊ុន ហេង ​អភិវឌ្ឍន៍ដែលបានមានប្រសាសន៍ទៅ​កាន់ពុទ្ឋបរិស័ទនិង​គណៈកម្មការវត្តនាគវ័ន​ក្នុងពិធីបុណ្យស្លស្ពាន់​សិត​ព្រះបដិមាកាល​ពីថ្ងៃទី២៣ មីនា ២០១៦ ។

បើតាមលោកជំទាវឧកញ៉ា​ ការបំពាក់ជណ្តើរយន្តទំនើប​នៅក្នុងវត្តនាគវ័នមានកម្ពស់៣ជាន់នេះ​ ដើម្បីជួយសម្រួលដល់​លោកតាលោកយាយចាស់ជរាក្នុងការ​ឡើងទៅកាន់ព្រះវិហារ ។