លោក ឱម យ៉ិ​ន​ទៀង​ថា​នឹង​បើក​ឯកសារ​ការ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​លោក កឹ​ម សុខា

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ស្រាវជ្រាវ​បង្ហាញ​ថា​ខ្សែអាត់​សំឡេង ពិតជា​សំឡេង​ឆ្លើយឆ្លង​រវាង​លោក កឹ​ម សុខា និង ស្រី មុំ នោះ​រួច​មក ទេស​រដ្ឋមន្ត្រី​និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក​ឱម យ៉ិ​ន​ទៀង ក៍បាន​ប្រកាស​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ទៀត​ថា នឹង​បើក​ឯកសារ​ស្តី​ពី​ការ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​ប្រធាន​ស្តីទី​គណបក្ស​ង្គ្រោះ​ជាតិ លោក កឹ​ម សុខា ដើម្បី​ផ្ទៀងផ្ទាត់​ទៅ​នឹង​អ្វី​ដែល​លោក កឹ​ម សុខា បាន​ទិញ​ដី​និង​ផ្ទះ​ឲ្យ​ស្រី​ស្នេហ៍ ។

បើ​តាម​លោក​ឱម យ៉ិ​ន​ទៀង នៅ​ពេល​នោះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទទួលយក​ពាក្យបណ្តឹង​របស់​ក្រុម​យុវជន​និង​និស្សិត​ដឹកនាំ​ដោយ​លោកស្រី ចំរើន​ជា​ផ្លូវការ និង​ត្រៀម​វិធានការ​ច្បាប់ ៕