កាកបាទក្រហម​ខណ្ឌមានជ័យ​នាំ​យក​អំណោយ​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​២១​គ្រូ​សារ

រាជធានី​ភ្នំពេញ ៖ ​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ​មីនា ​​នេះ​ អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌមានជ័យ ក្រោម​វត្តមាន​លោក​ ឌី​រ័​ត្ន ​ខេ​ម​រុណ​ អភិបាលរង​ខណ្ឌមានជ័យ និង​ជា​ប្រធាន​​កាកបាទក្រហម​ប្រចាំ​ខណ្ឌ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​នាំ​យក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ​ប៊ុ​ន ​រ៉ា​នី​ ហ៊ុន​ សែន​ ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​ចំនួន​២១​គ្រួសារ​ ដែល​រស់នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ និង​សង្កាត់​ចាក់​អង្រែ​ក្រោម ​ខណ្ឌមានជ័យ​ ។​

អំណោយ​​ដែល​យក​មក​ចែក​ជូន​ពលរដ្ឋ​ក្រី​ក្រ​ទាំង​២១គ្រួសារ​នាពេលនេះ ​ក្នុង​១​គ្រួសារ​ៗ​ទទួល​បាន​ អង្ករ​​​២៥​គីឡូក្រាម មី​១​កេស ​ត្រីខកំប៉ុង​១​យួរ (១០​កំប៉ុង)​ ទឹកក្រូច​១​កេស  ឃី​ត​មួយ​ឈុត​ និង​ប្រាក់​​​៣​ម៉ឺន​រៀល​ផង​ដែរ​ ៕​