ខណៈនេះ ​សមត្ថកិច្ចកំពុងឡោមព័ទ្ឋផ្ទះស្តុកឈើ២កន្លែង

ខេត្តមណ្ឌលគិរី ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះ​សន្តិភាពបានឲ្យដឹងជំហានដំបូងមកថា​ នៅវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២៤ ​មីនានេះ សមត្ថកិច្ចចម្រុះមាន ​PM រដ្ឋបាលព្រៃឈើ និង ប៉ូលិសមូលដ្ឋាន ​កំពុងឡោមព័ទ្ឋផ្ទះស្តុកឈើ២កន្លែង​ ស្ថិតក្នុងភូមិអូរអាម ​ឃុំស្រែខ្ទុម ស្រុកកែវសីមា ។

សេចក្តីរាយការណ៍បានបន្តថា​ នៅពេលនេះ ព្រះរាជអាជ្ញាកំពុងចុះទៅហើយ​ ដើម្បីសម្របសម្រួលចូលឆែកឆេរត្រួតពិនិត្យទីតំាងស្តុកឈើប្រភេទ​បេងរាប់សិបម៉ែត្រគូបខាងលើ ៕