ឃាត់​ខ្លួន​ជន​សង្ស័យ​៤នាក់​ពាក់​ព័ន្ធ​​ការ​ប្រើ​ប្រាស់​ថ្នាំញៀន​

ខេត្តកណ្ដាល​ ៖ កម្លាំង​ប៉ូលិស​ស្រុក​អង្គស្នួល ​ចុះ​បង្ក្រាប​និង​ចាប់ខ្លួនមុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​​​ចំ​នួ​៤​នាក់ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មី​​នា ឆ្នាំ២០១៦ នៅ​តាម​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ក្តាន់​រយ ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ​។

ជនសង្ស័យ​ទាំង​៤​នាក់​​នេះ ​មាន​ ​១-​ឈ្មោះ ចិត្ត គឹ​ម​ហេង ភេទ​ប្រុស​ អាយុ១៦ឆ្នាំ ​​​២-​ឈ្មោះ សន សុខ​ជា ភេទ​ប្រុស អាយុ២៧​ឆ្នាំ​ ​​មាន​ដីកាចាប់ខ្លួន​ពី​បទ​ជួញដូរ​​សារធាតុ​ញៀន​​ ​​​៣-ឈ្មោះ​ ហិន ហ៊ុយ​ ភេទ​ប្រុស ​អាយុ១៦​ឆ្នាំ ​​​និង​​៤-​ឈ្មោះ រ័​ត្ន ភា​រុណ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ ​។

​ចំណែក​វត្ថុតាង ដែល​ដកហូត​បាន​ រួម​មាន​ ​ទូរ​ស័ព្ទ​​៤​​គ្រឿង​​ ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​​៣​កញ្ចប់​មធ្យម ​​ជញ្ជីង​​១​​​ ​ឧ​បករ​ណ៍សម្រាប់ប្រើប្រាស់​ និង​វេច​ខ្ចប់​គ្រឿង​ញៀន​មួយ​ចំនួន​ ទៀត ៕