​បញ្ជូន​​ជនសង្ស័យ​៧​នាក់ ​​ទៅ​សាលាដំបូង​ខេត្ត​ ពី​បទជួញដូរ​និង​ប្រើប្រាស់​​​គ្រឿង​​ញៀន​

ខេត្តសៀមរាប ​៖ ​​​លោក​វរសេនីយ៍ទោ​ ថា ​ដា​លុ​ច ប្រធាន​មន្ទីរយុត្តិធម៌នៃ​បញ្ជាការ​​ដ្ឋាន​កង​រាជ​អាវុធហត្ថខេត្ត​ ​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទចុះ​បង្ក្រាប​​ការ​ជួញដូរ​​និង​ប្រើ​​ប្រាស់​សារ​ធាតុ​ញៀន​ ​ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ប្រុស​ស្រី​​​៧​នាក់​​​ ​កាលពី​វេលា​ម៉ោង​៣​​ទៀប​​ភ្លឺ​​ថ្ងៃ​ទី​២៣ ​ខែ​មី​នា ឆ្នាំ​២០១៦ ​ស្ថិត​​​នៅ​ក្រុង​សៀមរាប ​​។

លោក​វរសេនីយ៍ទោ​ ថា​ ដា​លុ​ច ​បាន​​ឱ្យ​ដឹង​ថា ​ជនសង្ស័យ​​ទាំង​៧​នាក់​ខា​ង​លើ​នេះ មាន​ ​១/​ឈ្មោះ ទុំ សុវណ្ណ​លី ​ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ​២/​ឈ្មោះ រឿ​ម ស៊ី​ណា​ន ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​ ​​៣/​ឈ្មោះ ណា​ន រ៉ូ​ស្សា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ​​៤/ ឈ្មោះ សេង ពិសិដ្ឋ  ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​​​ ៥/ឈ្មោះ ​សៅ រិ​ទ្ធី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​​៦/​ឈ្មោះ អ៊ិ​ប រ៉ូហ្វា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ ​និង​​​៧/​ឈ្មោះ យ៉ង់ ឌី​ណា ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ​ ​។​ ចំណែក​វត្ថុ​តាង​ដែល​ដក​ហូត​បាន រួម​មាន ​ម្សៅគ្រឿ​ម​ពណ៌​ស​ថ្លា​ប្រភេទ​ម៉ា​ទឹកកក​​១០​កញ្ចប់​ ​ទូរស័ព្ទ​ដៃ​៧​គ្រឿង ដាវ​​២​​ ជញ្ជីង​​​២​ និង​សម្ភារសម្រាប់​ច្នៃ​ជក់​និង​វេច​ខ្ចប់​មួយ​ចំនួន​ធំ​​ទៀត ។

​ជនសង្ស័យទាំង​​​៧​នាក់ ​និង​វត្ថុ​តាង ​ត្រូវ​បាន​​សមត្ថកិច្ច​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​២៤ ​​មី​នា ​នេះ​ ដើម្បី​អនុវត្ត​បន្ត​ទៅ​តាម​នីតិវិធី​ ៕​​