Chelsea និង Juventus ប្រជែង​គ្នា​ទិញ​ខ្សែបម្រើ​របស់ Roma ម្នាក់

តោ​ខៀវ Chelsea កំពុង​ប្រឈមមុខ​ក្នុង​ប្រកួតប្រជែង​ជាមួយ​សេះបង្កង់ Juventus ក្នុងការ​ដណ្តើម​ទិញ​ខ្សែបម្រើ​កណ្តាល​អន្តរជាតិ​របស់​ប្រទេស​ប៊ែ​ល​ហ្សិ​ក គឺ​កីឡាករ Radja Nainggolan ដែលជា​តារា​ឆ្នើម​របស់​ក្រុម Roma។

Radja Nainggolanប្រសិនបើ​លោក Antonio Conte មកកាន់​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​របស់ Chelsea មែន រូបលោក​ចង់បាន​កីឡាករ​នេះ​ពី​ក្លិប Roma ជា​កីឡាករ​ដំបូង​ក្រោម​ការដឹកនាំ​របស់លោក មកកាន់​កីឡដ្ឋាន Stamford Bridge ជាមួយនឹង​ការ​ចោទសួរ​លើ​កីឡាករ Jon Obi Mikel និង Nemanja Matic ផងដែរ។

ទោះជា​យ៉ាងនេះ​ក្តី សេះបង្កង់ Juventus ក៏​កំពុង​ត្រៀមខ្លួន សម្រាប់​ការចាកចេញ​របស់​កីឡាករ Paul Pogba ផងដែរ ខណៈ​ក្លិប Chelsea នេះ​ក៏​សម្លឹង​ឃើញ​ចង់បាន​កីឡាករ​នេះដែរ។ Juventus បានដាក់​សំណើរ​ជា​ជំហាន​មកលើ​កីឡាករ Nainggolan ដែលមាន​តម្លៃ​ខ្លួន​ប្រមាណ​ជា ២៥លាន​ផោន។