កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ជាតិ ​ស្ដីពី​ការ​អភិវឌ្ឍ​កុមារ ឆ្នាំ​២០១៦-២០១៨

កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ជាតិ ​ស្ដីពី​ការ​អភិវឌ្ឍ​កុមារ ឆ្នាំ​២០១៦-២០១៨



ត្បូងឃ្មុំ ​៖ នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ ហេង សុខា បាន​ប្រារព្ធ​កិច្ចប្រជុំ​ផ្សព្វផ្សាយ ផែនការ​សកម្ម​ភាពជា​តិ​ស្តីពី​ការ​អភិវឌ្ឍ​កុមារ ឆ្នាំ​២០១៦ – ២០១៨ ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ិន វិធុ​រៈ អនុរដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លោកជំទាវ ឡេង សុខា អភិបាលរង ​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក អ៊ុន លំអង ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​ត្បូងឃ្មុំ និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​ស្ថាប័ន​អង្គការ​ដែល​ពាក់ព័ន្ធ។

បន្ទាប់ពី​លោក អ៊ុន លំអង បាន​ឡើង​អាន​សេចក្ដីសម្រេច​ប្រកាស​តែងតាំង​សមាសភាព​ក្រុម​ប្រឹក្សា​ជាតិ ដើម្បី​កុមារ​ខេត្ត​ត្បូងឃ្មុំ​រួចមក ​លោកជំទាវ​ ឡេង សុខា ​បាន​មានប្រសាសន៍ថា ដើម្បី​សម្រេច​ឲ្យ​បាន​គោលដៅ​ និង​ចក្ខុវិស័យ​ផែនការ​សកម្មភាព​ជាតិ​សម្រាប់​កុមារ​កំព្រា​កុមារ​ទទួល​ផល​ប៉ះពាល់​ដោយ​មេរោគ​អេដស៍ និង​កុមារ​ងាយ​រងគ្រោះ​ដទៃ​ទៀត មន្ត្រី​សង្គមកិច្ច​ខេត្ត ស្រុក ក្រុង បាន​ចុះ​សហការ​ជាមួយ​លោក​មេឃុំ ចៅសង្កាត់ លោក​មេភូមិ បាន​ខិតខំ​ប្រឹងប្រែង ដើម្បី​លើកកម្ពស់​សិទ្ធិ​កុមារ និង​សុខុមាលភាព​កុមារ​ផង​ដែរ។ ក្នុង​នោះ​ក៏​នៅ​ជួប​បញ្ហា​ប្រឈម​មួយចំនួន​មាន​ជាអាទិ៍ ភាព​រងគ្រោះ​របស់​កុមារ អំពើ​ហិង្សា​លើ​កុមារ ការ​រំលោភ​បំពាន​ផ្លូវ​ភេទ ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ ការបំពាន​សារធាតុ​ញៀន ជំងឺ​អេដស៍ និង​ការ​ធ្វើ​ចំណាកស្រុក ដោយ​ភាព​ប្រថុយប្រថាន​។​ល​។

​លោកជំទាវ​បន្តទៀតថា កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ស្ដីពី​ការអភិវឌ្ឍ​កុមារ​ឆ្នាំ​២០១៦-២០១៨ របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​សម្រាប់​ខេត្ត​ត្បូងឃ្មុំ ដោយមាន​ការចូលរួម​ពី​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​ថ្នាក់​ជាតិ ដើម្បី​ជួយ​ពិនិត្យមើល​ឡើងវិញ​នូវ​សកម្មភាព​ដែល​ត្រូវ​អនុវត្ត​បន្ត​សម្រាប់​ត្រីមាស​ទី​២ ទី​៣ និង​ទី​៤ របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​ថ្នាក់​ខេត្ត​។ ​ជាពិសេស គឺ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ការ​ទី​៣ ចំពោះ​វិស័យ​កុមារ រាជរដ្ឋាភិបាល​បាន​បង្កើត​គោលនយោបាយ និង​ផែនការ​សកម្មភាព​ជាតិ​ពាក់ព័ន្ធ​នឹង​កុមារ​ជាច្រើន និង​បាន​បង្កើត​យន្តការ​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ដើម្បី​សម្របសម្រួល​ការងារ កុមារ​ឲ្យ​មាន​ប្រសិទ្ធភាព។

ឯកឧត្ដម អ៊ិន វិធុ​រៈ​ បាន​បញ្ជាក់ថា កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​លើ​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​កុមារ ២០១៦-២០១៨ បង្កើន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​សកម្មភាព​នានា ដែល​មានចែង​នៅក្នុង​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការអភិវឌ្ឍ​កុមារ និង​ទាក់ទាញ​មតិ​គាំទ្រ​ដើម្បី​ស្វែងរក​ធនធាន​។​

ឯកឧត្តម​បន្តទៀតថា ​ទោះបី​គោលនយោបាយ និង​កម្មវិធី​ជាតិ​បាននិងកំពុង​ដំណើរការ​ល្អ​គួរ​ឲ្យ​កត់សម្គាល់​ក៏ដោយ​ ក៏​កម្ពុជា នៅមាន​ភាព​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ដូចជា កង្វះ​ប្រព័ន្ធ​គាំពារ​សង្គម សុខភាព ការអប់រំ​ជាពិសេស​នៅតាម​តំបន់​ជនបទ​។ ​លើសពីនេះ នៅមាន​បញ្ហា​ផ្សេងៗ​ទៀត​ដែល​កើតមានឡើង​ជាយថាហេតុ នៅក្នុង​តំបន់ ​និង​លើ​សកលលោក ដូចជា​គ្រោះថ្នាក់​មហន្តរាយ​ធម្មជាតិ ការ​បម្រែបម្រួល​អាកាសធាតុ​បញ្ហា​សេដ្ឋកិច្ច​សកលលោក បញ្ហា​ភេរវកម្ម និង​វិសមភាព​ចំណូល​។​ល​។ ហេតុ​ទាំងនេះ ជា​កត្តា​ប្រឈម​ដ៏​សំខាន់​ដែល​ប៉ះពាល់​ដល់​កុមារ​ពិសេស​ក្នុងចំណោម​កុមារ​ងាយ​រងគ្រោះ ដែល​បណ្ដាល​ឲ្យ​មាន​វដ្ដ​នៃ​ភាពក្រីក្រ និង​ជា​កត្តា​បង្អាក់​ដំណើរ​ការ​អភិវឌ្ឍ​មូល​ធនធានមនុស្ស​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​សង្គមកិច្ច​សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត​។​

ឯកឧត្តម អ៊ិន វិធុ​រៈ​ បាន​ផ្ដាំផ្ញើ​ដល់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​ខេត្ត​ត្បូងឃ្មុំ ត្រូវ​ពង្រឹង​តួនាទី ភារកិច្ច​របស់ខ្លួន​ក្នុងការ​សម្របសម្រួល​ការងារ​អន្តរ​មន្ទីរ លើ​វិស័យ​កុមារ ជាពិសេស​ការងារ​ពិនិត្យ​តាមដាន វាយតម្លៃ​ និង​ធ្វើ​របាយការណ៍ ពី​វឌ្ឍនភាព នៃ​ការអនុវត្ត​ផែនការ​សកម្មភាព ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​កុមារ​ឲ្យ​បានជា​ប្រចាំ៕ កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ជាតិ ​ស្ដីពី​ការ​អភិវឌ្ឍ​កុមារ ឆ្នាំ​២០១៦-២០១៨

កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ជាតិ ​ស្ដីពី​ការ​អភិវឌ្ឍ​កុមារ ឆ្នាំ​២០១៦-២០១៨

កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ជាតិ ​ស្ដីពី​ការ​អភិវឌ្ឍ​កុមារ ឆ្នាំ​២០១៦-២០១៨
កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ជាតិ ​ស្ដីពី​ការ​អភិវឌ្ឍ​កុមារ ឆ្នាំ​២០១៦-២០១៨

កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ជាតិ ​ស្ដីពី​ការ​អភិវឌ្ឍ​កុមារ ឆ្នាំ​២០១៦-២០១៨

កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ជាតិ ​ស្ដីពី​ការ​អភិវឌ្ឍ​កុមារ ឆ្នាំ​២០១៦-២០១៨

កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ជាតិ ​ស្ដីពី​ការ​អភិវឌ្ឍ​កុមារ ឆ្នាំ​២០១៦-២០១៨