តុលាការ​សម្រេច​ផ្ដន្ទាទោស​លោក​ឧកញ៉ា​ខូវ ផល្លា​បុត្រ និង​លោក​ស្រី ឡាយ ហួង​ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​២០​ឆ្នាំ

តុលាការ​សម្រេច​ផ្ដន្ទាទោស​លោក​ឧកញ៉ា​ខូវ ផល្លា​បុត្រ និង​លោក​ស្រី ឡាយ ហួង​ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​២០​ឆ្នាំ

ភ្នំពេញ​ ៖ ​ចៅក្រម​តុលាការ​ក្រុងភ្នំពេញ​នា​វេលា​ម៉ោង​១៤​និង​៥០​នាទី ​ថ្ងៃ​ទី​២៤ ​ខែ​មីនា​ ឆ្នាំ​២០១៦​នេះ​ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស លោក​ឧកញ៉ា ខូវ​ផល្លា​បុត្រ​ និង​លោក​ស្រី ឡាយ ហួង ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​២០​ឆ្នាំ ​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​ធ្វើ​ឃាត​ តាម​មាត្រា​៣​ និង​មាត្រា​៦០​នៃ​ច្បាប់​ព្រហ្មទណ្ឌ​អន្តរកាល។

លោក​ចៅក្រម ​សាត សុផាត ​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​​ ក៏បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន លោក ឧក​ញ៉ ខូវ ផល្លា​បុត្រ​មក​អនុវត្ត​តាម​សេចក្ដី​​សម្រេច​របស់​តុលាការ​ផង​ដែរ និង​បើក​ផ្លូវ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់។

លោក​ស្រី ឡាយ ហួង ​ជា​ជនជាប់ចោទ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ​ បាន​ស្រែក​ទ្រហោយំ​អង្វរ.​ក​ ស្វែងរក​ការ​ជួយ​ផ្ដល់​យុត្តិធម៌​ពី​សំណាក់​ សម្ដេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដោយ​លោកស្រី ឡាយ ហួង​បាន​និយាយ​ថា លោក​ស៊ុន ចាន់ថុល មាន​ចេតនា​បំបែក​ក្រុម​គ្រួសារ​របស់​គាត់ ហើយ​យក​អ្នក​បម្រើ​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ឲ្យ​ឆ្លើយ​ទម្លាក់កំហុស​ដាក់​មនុស្ស​គ្រប់គ្នា​នៅ​ក្នុង​គ្រួសារ​ត្រកូល​ខូវ ជឺ​លី។

លោក​ស្រី ឡាយ ហួង បាន​ថ្លែង​ទៀត​ថា លោកស្រី នឹង​ប្ដឹង​ឧទ្ធរណ៍​ចំពោះ​សេចក្ដី​សម្រេច​នេះ៕