យក​កាំភ្លើង​ជ័រ​ភ្ជង់​គំរាម​គេ​ត្រូវ​គេ​ប្តឹង​ប៉ូលិស​ចាប់​វ៉ៃ​ខ្នោះ

យក​កាំភ្លើង​ជ័រ​ភ្ជង់​គំរាម​គេ​ត្រូវ​គេ​ប្តឹង​ប៉ូលិស​ចាប់​វ៉ៃ​ខ្នោះ



ភ្នំពេញ ៖ បុរស​ម្នាក់​ដក​កាំភ្លើង​ជ័រ​ភ្ជង់​គេ​ត្រូវ​ជនរងគ្រោះ​ប្តឹង​ឲ្យ​ប៉ូលិស​ចាប់ខ្លួន វ៉ៃ​ខ្នោះ​រួច​អួត​ក្អេងក្អាង​ថា គេ​នៅ​ជាមួយ​អ្នកធំ​ទៀត​ផង កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៦ នៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ។

ជនសង្ស័យ​ឈ្មោះ រដ្ឋ ឃ្លី​ម​ពី​ដា ហៅ​ដា ​ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ សង្កាត់​កើតហេតុ​ខាងលើ ចំណែក​ជនរងគ្រោះ​ឈ្មោះ សុខ សម្បត្តិ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ វត្ថុ​តាង​ដកហូត​មាន កាំភ្លើង​ជ័រ​១​ដើម ដែក​សំប៉ែត​សម្រាប់​កាច់ក​ម៉ូតូ​១​ដើម និង​កាបូបស្ពាយ​តូច​១។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក មេ​ប៉ុស្តិ៍​ឫស្សី​កែវ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ រ័ត្ន ឃ្លី​ម​ពីដា ហៅ​ដា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទីលំនៅ​ផ្ទះ​ជួល ក្រុម​ទី​១០ ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ។

នាយ​ប៉ុស្តិ៍​ឫស្សី​កែវ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​អង្គុយ​ធ្វើ​ម៉ូតូ​ហើយ​ជន​បង្ក​បាន​ជិះ​ម៉ូតូឌុប​មក​រក​ទិញ​ស្រា ​ពេល​មក​ដល់​កន្លែង​លក់​ស្រា​ម៉ូតូ​ជន​បង្ក​បាន​បាញ់​ភ្លើង​ចំ​មុខ​ជនរងគ្រោះ​ក៏​កើតជា​រឿង​ទំនាស់​គ្នា គ្រាន់តែ​ឈ្លោះ​សម្តី​មិន​អស់ចិត្ត​ជន​ជន​បង្ក​បាន​ដក​កាំភ្លើង​ជ័រ​ចេញ​មក​ភ្ជង់​គំរាម​ជនរងគ្រោះ ហើយ​បាន​ឲ្យ​ម៉ូតូ​ឌុបៗ​ខ្លួន​ទៅផ្ទះ​ជួល​ទៅ។

លុះដល់​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៣ ខែមីនា ជនរងគ្រោះ​បាន​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ឫស្សី​កែវ ក្រោយ​ដាក់ពាក្យ​បណ្តឹង​រួច ផ្នែក​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​បាន​បើក​ការស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្ក្រាប​បាន​ជនសង្ស័យ​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល នៅ​ចំណុច​បន្ទប់​ជួល​ក្រុម​ទី​១០​ភូមិ​សាមគ្គី ហើយ​យក​មក​ប៉ុស្តិ៍ ដើម្បី​ធ្វើ​នីតិ​វិធី​ទៅតាម​ផ្លូវច្បាប់ និង ស្រាវ​ជាវ​រក​បទល្មើស​កន្លង​មក។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ឫស្សី​កែវ​បញ្ជូន​ខ្លួន​មក​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សី សាកសួរ​បន្ត​នឹង​ចាត់ការ​តាម​នីតិ​វិធី​៕

 យក​កាំភ្លើង​ជ័រ​ភ្ជង់​គំរាម​គេ​ត្រូវ​គេ​ប្តឹង​ប៉ូលិស​ចាប់​វ៉ៃ​ខ្នោះ