ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿង​ញៀន​ប្រុស​ស្រី​ចំនួន​៧​នាក់ ​ត្រូវ​បាន​អាវុធហត្ថ​ធ្វើការ​ចាប់ខ្លួន

ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿង​ញៀន​ប្រុស​ស្រី​ចំនួន​៧​នាក់ ​ត្រូវ​បាន​អាវុធហត្ថ​ធ្វើការ​ចាប់ខ្លួន



សៀមរាប ៖ ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿង​ញៀន​ប្រុស​ស្រី​ចំនួន​៧​នាក់ ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តសៀមរាប​ ធ្វើការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​នៅ​កន្លែង​ផ្សេងគ្នា ​នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ២០១៦ ស្ថិត​ក្នុង​ក្រុង​សៀមរាប។

ប្រតិបត្តិការ​នេះ គឺ​កម្លាំង​មន្ទីរ​យុ​ត្តិ​ធម៌​នៃ​បញ្ជាការ កងរាជអាវុធហត្ថ ខេត្ត​សៀមរាប ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ថា ដា​លុច ប្រធាន​មន្ទីរ​យុ​ត្តិ​ធម៌ និង​បញ្ជា​ផ្ទាល់ ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ប៉ោ ​វណ្ណ​និ​ត ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប។

មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ​ក្រោយ​ចាប់ខ្លួន​សមត្ថកិច្ច​បាន​រក​ឃើញ​គ្រឿងញៀន ប្រភេទ​ម្សៅ​គ្រើម​ម៉ា​ទឹកកក​ចំនួន​១០​កញ្ចប់​ស្មើ​៦.២​ក្រាម​ជញ្ជីង​ថ្លឹង​២​គ្រឿង​ទូរស័ព្ទ​៧​គ្រឿង​ដាវ​២​ដើម​និង​សម្ភា​រៈ​សម្រាប់​ជក់ និង​វេច​ខ្ចប់ មួយ​ចំនួន​។
បច្ចុប្បន្ន​នេះ​ជនសង្ស័យ ត្រូវ​បាន​កសាង សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​២៤ ខែមីនា​នេះ​៕