នគរបាល​ចុះ​សួរសុខទុក្ខ​មេភូមិ​ក្រាំង ​ធ្លាក់ខ្លួន​ឈឺ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត

នគរបាល​ចុះ​សួរសុខទុក្ខ​មេភូមិ​ក្រាំង ​ធ្លាក់ខ្លួន​ឈឺ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត



សៀមរាប ៖ នគរបាល​ខេត្តសៀមរាប​ កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៦ បាន​ចុះទៅ សួរសុខទុក្ខ​លោក ភន ទាប ដែល​ជា​មេ​ភូមិ​ក្រាំង​ ស្ថិតក្នុង​ឃុំ​ខ្វាវ​ ស្រុក​ជីក្រែង ​ខេត្តសៀមរាប​ មាន​ជំងឺ​ជា​ទម្ងន់​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​។

បន្ទាប់ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី​ ប្រធាន​ក្រុ​ម​ការងារ​ចុះ​ជួយ​ស្រុក​ជីក្រែង​ បាន​ចាត់​តំណាង​របស់​លោក គឺ លោក ហួត សុធី អនុប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ខ្វាវ អម​ដំណើរ​ដោយ​អស់លោក​ជា​សមាជិក​សមាជិកា​មួយ​ចំនួន​ទៀត​បាន​នាំ​យក​នូវ​ថវិកា មួយចំនួន​ទៅ​ប្រគល់​ជូន​លោក ភន​ទាប​ ដែល​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​។

នៅ​ក្នុង​ឱកាស​នោះ​ដែល លោក ហួត សុធី​បាន​មានប្រសាសន៍ថា​ ថវិកា​ដែល​នាំមក​ប្រគល់​ជួន​លោក​មេភូមិ​នៅពេល​នេះ​ គឺជា​ការ​យក​ចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ ក្នុង​ពេល​សម្រាក​ព្យាបាល​ដ៏​ដូចជា​ការ​ជួយ​សម្រាល​ទុក្ខ​លំ​បាល​របស់​ក្រុម​គ្រួសារ​លោក​មេភូមិ​ផង​ដែរ​។

បន្ទាប់មក​លោក ហួត សុធី បាន​នាំ​ពាក្យ​ផ្ដាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​លោក​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​លោក​មេភូមិ ត្រូវ​យកចិត្តទុកដាក់​ស្តាប់​ការណែនាំ​របស់​លោក​គ្រួ​ពេទ្យ និង ត្រូវ​ពិសា​ថ្នាំ​ឲ្យ​បាន​ទៀងទាត់​ទៅតាម​ពេលវេលា​ដែល​បាន​កំណត់​របស់​លោក​គ្រួ​ពេទ្យ​មិន​ត្រូវ​គិត​អ្វី​ផ្សេង​ក្រៅពី​សុខភាព​របស់​ខ្លួន​ឡើយ​។ បន្ទាប់​មក​ទៀត​លោក​ហួត សុធី​ បាន​ធ្វើ​ការ​ជូន​ពរ ដល់​លោក​មេភូមិ​ឲ្យ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​និង​ឆាប់​បាន​វិលត្រឡប់​ទៅ​លំនៅ​ដ្ឋាន​វិញ​ហើយ​បាន​បម្រើ​ការងារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឡើងវិញ​ផង​ដែរ​៕