ប្រកាស​ផ្ទេរ​ភារកិច្ច​ និង ​តែងតាំង​មុខតំណែង​អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​

ប្រកាស​ផ្ទេរ​ភារកិច្ច​ និង ​តែងតាំង​មុខតំណែង​អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​



ស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៦​នេះ នៅ​សាល​ប្រជុំ​ធំ​សាកលវិទ្យាល័យ​ស្វាយរៀង មានការ​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​អញ្ជើញ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​លោកជំទាវ​បណ្ឌិត ម៉ែន សំអន ឧ​ប​នាយ​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង។

ក្នុង​ឱកាស​នោះ​ដែរ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្ដម លោកជំទាវ​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​-​អង្គភាព រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់​ថ្នាក់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង និង​មន្ត្រីរាជការ​សាលាខេត្ត សរុប​ប្រមាណ ៧៤៦នាក់។

សូម​បញ្ជាក់​ថា យោង​តាម​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៦/៣១៧ ចុះ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៦ ត្រាស់បង្គាប់​តែងតាំង​លោក ម៉ែន វិបុល ឋានន្តរស័ក្តិ​ឧត្ដមមន្ត្រី​ថ្នាក់​លេខ​៤ ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ជំនួស​លោក ជៀង អំ ឋានន្តរស័ក្តិ​ឧត្ដមមន្ត្រី​ថ្នាក់​លេខ​១ ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​បម្រើ​ការងារ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ៕

ប្រកាស​ផ្ទេរ​ភារកិច្ច​ និង ​តែងតាំង​មុខតំណែង​អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​ ប្រកាស​ផ្ទេរ​ភារកិច្ច​ និង ​តែងតាំង​មុខតំណែង​អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​