សមត្ថកិច្ច​ខណ្ឌ​ឫស្សីកែវ​ បាន​ធ្វើ​ការ​ចុះ​បង្ក្រាប​គ្រឿង​ញៀន​ចាប់​ខ្លួន​បាន​ម្នាក់​ដកហូត​ថ្នាំញៀន​២៥កញ្ចប់

សមត្ថកិច្ច​ខណ្ឌ​ឫស្សីកែវ​ បាន​ធ្វើ​ការ​ចុះ​បង្ក្រាប​គ្រឿង​ញៀន​ចាប់​ខ្លួន​បាន​ម្នាក់​ដកហូត​ថ្នាំញៀន​២៥កញ្ចប់



ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ឫស្សីកែវ​បាន​សហការ​ជា​មួយនឹង​ប៉ុស្តិ៍​នគរបាល​ស្វាយប៉ាក បាន​ធ្វើ​ការ​ចុះ​បង្ក្រាប​ និង ​រឹបអូស​បាន​ថ្នាំញៀន​២៥ និង​វត្ថុ​តាង​មួយ​ចំនួន កាលពី​វេលា​ម៉ោង ៩​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​២៥៧​សេ ផ្លូវលំ ក្រុមទី​៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ។

លោក អ៊ីវ ឈុន​ផេង អធិការរង​បាន​ប្រាប់​ថា គឺ​ដោយសារ​តែ​មាន​បទបញ្ជា​ពី​លោក ទៀង ច័ន្ទសារ អធិការ​នគរបាល​ខ​ណ្ឌ​ឫស្សីកែវ ឲ្យ​ធ្វើ​ការ​បង្ក្រាប​នៅ​បទល្មើស ឆក់ ប្លន់ លួច​ជាដើម ដែល​កើតមានឡើង​នៅ​ក្នុង​មូលដ្ឋាន។ ក្រោយពី​បាន​ធ្វើ​ការ​ចុះ​បង្ក្រាប​ទីតាំង​ខាងលើ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ មានឈ្មោះ ឡាំង យ៉ាង​ឡាំ ភេទ ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ជនជាតិ​វៀតណាម ស្នាក់នៅ​កន្លែង​កើតហេតុ​ខាងលើ និង​បាន​ដកហូត​នៅ​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ២៥​កញ្ចប់​តូច​, ថង់​ប្លា​ស្ទិ​ច​សម្រាប់​ច្រក​មួយ​ចំនួន និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​នៃ​ច្បាប់៕