បន្ទាប់ពី​បាន​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​វិស័យ​ការងារ និង កិច្ចព្រមព្រៀង​ស្តី​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ភាគី​ទាំង​២ (​កម្ពុជា​-​ថៃ​) បាន​ជួប​ប្រជុំ​គ្នា​ជា​លើកដំបូង នៅ​ក្រុង​សៀមរាប

បន្ទាប់ពី​បាន​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​វិស័យ​ការងារ និង កិច្ចព្រមព្រៀង​ស្តី​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ភាគី​ទាំង​២ (​កម្ពុជា​-​ថៃ​) បាន​ជួប​ប្រជុំ​គ្នា​ជា​លើកដំបូង នៅ​ក្រុង​សៀមរាប



សៀមរាប ៖​ ការ​ជួបប្រជុំគ្នា​នៃ​ក្រុម​អ្នកបច្ចេកទេស​ទ្វេភាគី​(​កម្ពុជា​-​ថៃ​)​រយៈពេល​២​ថ្ងៃ​នៅ​ក្រុង​សៀមរាប ថ្ងៃ​ទី​២៤ និង ថ្ងៃ​ទី​២៥ ខែ​មីនា​នេះ គឺ​ដើម្បី​ពិភាក្សា​ឯកភាព​គ្នា លើ​ការងារ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​វិស័យ​ការងារ និង កិច្ចព្រមព្រៀង ស្តី​ពី​ការប្រើប្រាស់​កម្លាំង​ពលកម្ម ដែល​បាន​ចុះ​កិច្ច​សន្យា​រួមគ្នា​រួច​មក​ហើយ​នោះ។

សមាសភាព​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ខាង​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ូ វុ​ឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ខាង​ភាគី​ថៃ ដឹកនាំ​ដោយ លោក អារ៉ាក់ ព្រហ្ម​ម៉ា​នី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​មុខរបរ នៃ​ក្រសួង​ការងារ​ថៃ។

១០​ប្រការ​ដែល​មាន​ចែង​នៅ​ក្នុង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ ជា​មួយ​នឹង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តី​អំពី​កិច្ច​សហប្រតិបត្តិការ​នៃ​វិស័យ​ការងារ ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​លម្អិត​នៅ​ក្នុង​កិច្ចប្រជុំ​នោះ។ ក្រសួង​ការងារ នៃ​ប្រទេស​ទាំង​២ តំណាង​ឲ្យ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​២​ហើយ​អនុស្សរណៈ​នេះ បាន​ធ្វើ​ឡើង​ដោយមាន​ការ​គោរព​តាម​គោលការណ៍​សមភាព ទទួល​បាន​ផលប្រយោជន៍​ទៅ​វិញ​ទៅមក និង​មាន​គោលបំណង​ពង្រឹង​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ភាគី​ទាំង​២​ពង្រឹង​កំណើន​សេដ្ឋកិច្ច លើកកម្ពស់​និង អភិវឌ្ឍន៍​កិច្ច​សហប្រតិបត្តិការ​។

ជា​គោលបំណង​រួម​ផង​ដែរ គឺ​លើកកម្ពស់​គោលនយោបាយ​ការងារ និង​ទម្លាប់​លើកកម្ពស់​សមត្ថភាព និង​លទ្ធភាព​ប្រទេស​ទាំង​២ ពង្រឹង​ជំនាញ​នាំ​ហត្ថ​ពលកម្ម សន្តិសុខ​សង្គម ពង្រឹង​តម្លាភាព និង​ប្រសិទ្ធភាព​ក្នុង​ដំណើរការ នៃ​ការ​បញ្ជូន និង​ទទួល​ពលករ​រវាង​ប្រទេស​ទាំង​២ ដែល​បាន​ព្រមព្រៀងគ្នា។

លើ​កិច្ចព្រមព្រៀង​ប្រើប្រាស់​កម្លាំង​ពលកម្ម នៃ​រាជរដ្ឋាភិបាល​របស់​ប្រទេស​ទាំង​២ (​កម្ពុជា​-​ថៃ) រួមមាន​១៥​ចំណុច​ហើយ​គោលបំណង នៃ​ការ​បង្កើតឡើង​នៃ​កិច្ចព្រមព្រៀង​នេះ គឺ​ដើម្បី​អភិវឌ្ឍន៍​និង​ពង្រីក​កិច្ចសហការ​បង្កើត​ក្របខ័ណ្ឌ​ច្បាស់លាស់​មួយ សម្រាប់​សម្របសម្រួល​ការងារ​តាម​កិច្ចសន្យា​របស់​ពលករ​នៅ​ក្នុង​ដែនដី​នៃ​ភាគី​ទាំងពីរ ឲ្យ​មាន​ប្រសិទ្ធភាព​តម្លាភាព​លើ​មូលដ្ឋាន​នៃ​សិទ្ធ​និង​ប្រសិទ្ធ​ផល​ខ្ពស់​។ ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​នេះ ភាគី​ទាំងពីរ ត្រូវ​បាន​រៀបចំ​វិធានការ​ចាំបាច់ ដែល​ធានា​ថា នីតិវិធី​លើ​ការប្រើប្រាស់​កម្លាំង​ពលកម្ម ត្រូវ​បាន​រៀបចំ​យ៉ាង​ត្រឹមត្រូវ​សម្រាប់​អនុវត្ត ជាមួយគ្នា​នេះ នីតិវិធី​ស្តី​ពី​កាត​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ពលករ ដែល​បាន​បញ្ចប់​លក្ខខណ្ឌ​នៃ​កិច្ចសន្យាការងារ​ត្រឡប់​មក​ប្រទេស​ដើម​វិញ ត្រូវ​បាន​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ហើយ​ពលករ​ក៏ត្រូវ​ទទួល​បាន​ការ​ការពា​រ​តាមច្បាប់ អនុលោម​តាម​កិច្ចសន្យាការងារ និង​ត្រូវគោរព​តាមច្បាប់ នៃ​ភាគី​ម្ខាង​ទៀត៕

បន្ទាប់ពី​បាន​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​វិស័យ​ការងារ និង កិច្ចព្រមព្រៀង​ស្តី​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ភាគី​ទាំង​២ (​កម្ពុជា​-​ថៃ​) បាន​ជួប​ប្រជុំ​គ្នា​ជា​លើកដំបូង នៅ​ក្រុង​សៀមរាប បន្ទាប់ពី​បាន​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​វិស័យ​ការងារ និង កិច្ចព្រមព្រៀង​ស្តី​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ភាគី​ទាំង​២ (​កម្ពុជា​-​ថៃ​) បាន​ជួប​ប្រជុំ​គ្នា​ជា​លើកដំបូង នៅ​ក្រុង​សៀមរាប បន្ទាប់ពី​បាន​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​វិស័យ​ការងារ និង កិច្ចព្រមព្រៀង​ស្តី​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ភាគី​ទាំង​២ (​កម្ពុជា​-​ថៃ​) បាន​ជួប​ប្រជុំ​គ្នា​ជា​លើកដំបូង នៅ​ក្រុង​សៀមរាប