អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​យកទៅ​ចែកជូន​ពលរដ្ឋ​ងាយ​រងគ្រោះ​៣៥​គ្រួសារ

អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​យកទៅ​ចែកជូន​ពលរដ្ឋ​ងាយ​រងគ្រោះ​៣៥​គ្រួសារ



ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៦ លោក​ឃ្លាំង​ហួត​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ជ្រោយចង្វារ បាន​ដឹក​សមាជិក​សមាជិការ​អនុសាខា​កាកបាទក្រហម​ខណ្ឌ បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​មាន​ដូច​ជា​អង្ករ មី ត្រីខ មុង ភួយ ក្រ​ម៉ា និង​ថវិកា​មួយ​ចំនួន​របស់​សម្តេច​កិតិ្តព្រឹទ្ធ​បណ្ឌិត ប៊ុន​រ៉ានី ហ៊ុន​សែន ប្រធាន​កាក​បាទក្រហមកម្ពុជា បាន​យក​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ចាស់ជរា ស្ត្រី​មេម៉ាយ កុមារ​កំព្រា និង​ផ្ទុក​មេរោគ​អេដស៍ សរុប​៣៥ ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ។

​ពិធី​នេះ​រៀបចំឡើង​នៅ​ក្នុង​វត្ត​ប្រជុំ​សាគរ​ស្ថិត​ក្នុង​ភូមិ​១​សង្កាត់​ជ្រោយចង្វារ​ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ឃ្លាំង ហួត អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ជ្រោយចង្វារ លោក ប្រាក់ ចាន់ណា ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង​ក្រុមការងារ​ជាច្រើនរូប​ទៀត។

ជាមួយគ្នា​នោះ​លោក ឃ្លាំង ហួត បាន​មាន​មតិ​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​ផ្តាំ​ផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជាពិសេស សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន​រ៉ា​នី ហ៊ុន​សែន ដែល​សម្តេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សេច​ក្តី​ទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដោយ​មិន​ប្រកាន់​នូវ​និន្នាការ​នយោបាយ​អ្វី​ឡើយ បើ​ទោះ​បី​បងប្អូន​នៅ​បក្ស​ណា​ក៏​ដោយ គឺ​ពួកគាត់​យល់​ពី​ការ​លំបាក​របស់​បងប្អូន​ជានិច្ច។

លោក​បន្ត​ថា អំណោយ​ដែល​យក​មក​ចែក​ជូន​ទាំងនេះ​មិន​ពាក់​ព័ន្ធ​នឹង​នយោបាយ​នោះ​ទេ គឺជា​អំណោយ​សប្បុរសធម៌​សុទ្ធសាធ ហើយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​គិត​គូ​ដល់​ប​ង​ប្អូន​ក្រីក្រ​ងាយ​រងគ្រោះ​នៅ​ទូទាំង​ប្រទេស។

សូម​បញ្ជាក់​ថា អំណោយ​ដែល​យក​ទៅ​ជូន​នា​ឱកាស​នោះ​រួម​មាន​នូវ​គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន ១-​អង្ករ ៣០ គីឡូក្រាម ២-​មី ១​កេស ៣-​ត្រីខ ១​យូ (១០​កំប៉ុង​) ៤-​ភួយ​មួយ ៥-​មុង​មួយ ៦-​សារុង​មួយ ៧-​ក្រ​ម៉ា​១ និង​ថវិកា ៥​ម៉ឺន រៀល។

ដោយឡែក​គ្រួសារ​ចាស់ជរា​គ្មាន​ទីពឹង​ និង ​មាន​ជំងឺ​មក​ទទួល​អំណោយ​មិនបាន លោក​បាន​យក​អំណោយ​ជូន​ដល់​ខ្នង​ផ្ទះ និង​ថែម​ថវិកា​មួយ​ចំនួន​ទៀត។ ក្នុង​ឱកាស​នោះ​លោក​ក៏បាន​ម៉ៅ​គុយទាវ បបរគ្រឿង​និង​ប្រហិត​ឲ្យ​ចាស់ៗ​និង​ក្មេងៗ​ហូប​ផង​ដែរ៕

អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​យកទៅ​ចែកជូន​ពលរដ្ឋ​ងាយ​រងគ្រោះ​៣៥​គ្រួសារ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​យកទៅ​ចែកជូន​ពលរដ្ឋ​ងាយ​រងគ្រោះ​៣៥​គ្រួសារ