សំបក​ក្រូចថ្លុង​មាន​អត្ថប្រយោជន៍​ដល់​ម្លឹង​ផង​!

សំបក​ក្រូចថ្លុង​មាន​អត្ថប្រយោជន៍​ដល់​ម្លឹង​ផង​!

​ក្រោយពេល​ដែល​អ្នកអាន​អត្ថបទ​នេះ​រួច អ្នក​ត្រូវ​តែ​រក្សា​សំបក​ក្រូចថ្លុង​ក្រោយពេល​ដែល​អ្នក​ពិសារ​រួច នោះ​វា​នឹង​ជួយ​សម្រាល​ដល់​ការរស់នៅ​របស់​អ្នក​។ តើ​វា​អាច​ជួយ​អ្នក​អ្វី​ខ្លះ​ទៅ​?

ធូប​មូស​
នៅក្រោយ​សំបក​ពណ៌​បៃតង​នៃ​ក្រូចថ្លុង​គឺមាន​សំបក​ពណ៌​ស ដូចនេះ​អ្នក​អាច​យក​សំបក​ពណ៌​ស​នោះ​ចិត​ជា​រាង​សរសៃៗ រួច​យក​វា​ទៅ​ហាលថ្ងៃ​ឲ្យ​ស្ងួត បន្ទាប់មក​យក​មក​ដុត​ធ្វើជា​ធូប​មូស នោះ​មូស​នឹង​ងាប់​អស់ ម្យ៉ាងទៀត​អ្នក​ក៏​អាច​យក​វា​ទៅ​ដាក់​ក្នុង​ថង់​ស្បៃ​មួយ ហើយ​ដាក់​ក្នុង​ទូរ​ខោអាវ វា​នឹង​អាច​ជួយ​បំបាត់​ក្លិន​ដូចគ្នា​។​

ធ្វើឲ្យ​អារម្មណ៍​ស្ងប់​
អ្នក​អាច​យក​សំបក​ផ្នែក​បៃតង​ទៅ​ចិត​ជា​បន្ទះ​តូចៗ រួច​ដាក់​ក្នុង​ទឹ​កក្តៅ នោះ​វា​នឹង​ភាយ​ក្លិន​ចេញមក​ដែល​អាច​ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ស្ងប់​ក្រោយ​ពេល​ដែល​អ្នក​ហិត​រួច​។​

រក្សា​ស្បែក​ឲ្យ​ស្អាត​
អ្នក​អាច​យក​សំបក​ផ្នែក​បៃតង​នេះ​ទៅ​ដាំទឹក​ងូត នោះ​វា​នឹង​ជួយ​បំបាត់​អារម្មណ៍​នឿយហត់​ពេញ​មួយ​ថ្ងៃ​របស់​អ្នក ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ស្ងប់ ហើយ​គេង​លក់​ស្រួល និង​ធ្វើឲ្យ​ស្បែក​ម៉ត់​រលោង​។​

បំបាត់​ក្លិន​មិនល្អ​
អ្នក​អាច​យក​សំបក​ក្រូចថ្លុង​ចំនួន​៣​ផ្លែ​ទៅ​ដាក់​ក្នុង​ម៉ៃក្រូ​វ៉ែយ បន្ទាប់​មក​កម្តៅ​វា​ចំនួន​២​នាទី នោះ​វា​នឹង​ជួយ​បំបាត់​ក្លិន​មិន​ល្អ​នៅក្នុង​នោះ ម្យ៉ាងទៀត​បើ​ទូរ​ទឹកកក​អ្នក​មាន​ក្លិន​មិនល្អ អ្នក​ក៏​អាច​យក​វា​ទៅ​ដាក់​ក្នុង​ទូរ​ទឹកកក​ដូចគ្នា​ដែរ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី24 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។