គេង​ស្រាត មាន​ប្រយោជន៍ ច្រើន​សម្រាប់​សុខភាព​

គេង​ស្រាត មាន​ប្រយោជន៍ ច្រើន​សម្រាប់​សុខភាព​

១. ងាយស្រួល និង​ឆាប់​គេង​លក់​
​ពេល​អ្នក​មិន​គិត អំពី​សម្លៀកបំពាក់ សម្រាប់​គេង​យប់នោះ អ្នក​ប្រហែលជា គេង​លក់​បាន​រហ័ស និង​ស្កប់ស្កល់​ទៀតផង​។ យ៉ាងណាមិញ អ្នក​ក៏​អាច​សន្សំ​លុយ បាន​មួយ​ចំនួន​ផងដែរ​។​

២. លឿន ហើយ​ចំណេញ​ពេល​
​គេង​ស្រាត អ្នក​មិន​ចាំបាច់ ទៅរ​ក​សម្លៀ​កំពាក់ និង​មិន​ចំណាយពេល ដើម្បី​ដោះ​វា​ចេញ នៅ​ពេល​ព្រឹក​ឡើង​ឡើយ​។ ដូច្នេះ អ្នក​អាច​ចំណេញ​ពេល ដើម្បី​ធ្វើ​ការងារ​ផ្សេងទៀត​។​

៣. ជួយ​ឲ្យ​រីករាយ និង​សប្បាយចិត្ត​ជាង​មុន​
​វា​អាច​ធ្វើឲ្យ​អ្នក មាន​សេរីភាព និង​មិន​ខ្វល់​ពី​អ្វី​ឡើយ​។ បើ​មិន​ធ្លាប់​គេង​ស្រាត អ្នក​សាកល្បង​មើលទៅ ប៉ុន្តែ កុំ​ភ្លេច​ចាក់សោរ​ឲ្យ​ជាប់​។​

៤. ល្អ​បំផុត សម្រាប់​គូ​ស្វាមី​
​ប្រសិនបើ​អ្នក​រៀបកា​រហើយ ការ​ប៉ះ​ស្បែក និង​ស្បែក​បែបនេះ វា​នឹង​ធ្វើឲ្យ​អ្នក មាន​អារម្មណ៍ល្អ និង​ពុះ​ក​ញ្ច្រូ​ល ដូច្នេះ ជីវិត​លើ​គ្រែ​របស់​អ្នក មិន​ងាយ​ធ្លាក់ចុះ​ឡើយ​។​

៥. ជួយ​ឲ្យគេ​ងលក់​ស្រួល​
​គុណភាព​នៃ​ការ​គេង ពិតជា​មាន​សារៈសំខាន់​ណាស់ ចំពោះ​សុខភាព​ទូទៅ​។ ការ​គេ​ង​បាន​គ្រប់គ្រាន់ និង​ស្កប់ស្កល់ ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ មាន​ស្មារតី​រស់​រវើក នៅ​ពេល​ធ្វើការ និង​កាត់បន្ថយ​ស្ត្រេ​ស និង​បញ្ហា​ផ្សេងៗ​ទៀត​ផង​ដែរ​។​

៦. ជួយ​ឲ្យ​ស្បែក​ស្រស់ថ្លា​
​ស្បែក ក៏​ត្រូវការ​ខ្យល់ ដើម្បី​ដកដង្ហើម​ដែរ ជាពិសេស កន្លែង​អាថ៌កំបាំង ដូចជា ប្រដាប់ភេទ ក្លៀក គន្លាក់​ដៃជើង និង​ក្រលៀន​ជាដើម​។​

៧. ជួយ​ឲ្យប្រដាប់​ភេទ​រីករាយ​
​សម្រាប់​បុរស ការ​គេង​ក្នុង​សីតុណ្ហភាព​ត្រជាក់ អាច​ជួយ​បង្កើន និង​ជួយ​ពង្រឹង​ដល់ សុខភាព​មេ​ជីវិត​ឈ្មោល​។ ចំណែក​ស្ត្រី​វិញ ការ​គេង​ស្រាត អាច​ជួយ​កាត់បន្ថយ ជំងឺ​រោគ​ស្ត្រី​មួយ​ចំនួន ដូចជា រលាក​ទ្វារមាស ធ្លាក់​ស ឬ​ផ្សិត​ជាដើម​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។