​វិធី​ព្យាបាល “​ជំងឺ​ស្រែង​” ដ៏​មាន​ប្រសិទ្ធភាព​បំផុត​

​វិធី​ព្យាបាល “​ជំងឺ​ស្រែង​” ដ៏​មាន​ប្រសិទ្ធភាព​បំផុត​

​ជំងឺ​ស្រែង ច្រើន​កើត​នៅ​ត្រង់​កន្លែង​គន្លាក់ ដែល​ស្បែក​ផ្អឹប​ចូលគ្នា ហើយ​ងាយ​នឹង​សើម ដូចជា នៅ​ចង្វែកគូថ ក្រ​លៀន ក្លៀក ឬ​ក្បែរ​ប្រដាប់ភេទ​។ ចំពោះ​មនុស្ស​ស្រី​វិញ គេ​ឃើញ​កើតមាន នៅ​ខាងក្រោម​សុដន់​ផងដែរ​។​

​ធ្វើ​ម៉េច​ទើប​ដឹងថា វា​ជា​ជំងឺ​ស្រែង​?
​អេះ ឆ្ងាញ់​ជាង ញ៉ាំ​បាយ​ទៅទៀត រហូត​ពេលខ្លះ គេ​មិន​ចង់​ព្យាបាល​នោះទេ​។ ស្រែង ធ្វើឲ្យ​អ្នក​រមាស់ ហើយ​ឡើង​កន្ទួល​រាបៗ នៅលើ​ស្បែក ហើយ​បើ​ទុក​យូរ ដោយ​មិន​បាន​ព្យាបាល វា​នឹង​ឡើង​ក្តាំង ក្រហម ឈឹផ្សារ​ក្រហាយ ហើយ​រាលដាល​បន្តទៀត​។ យ៉ាងណាមិញ បើ​អ្នក​ចេះ​តែ​អេះ ដោយ​មិន​បាន​គិត វា​អាច​ក្លាយ ឬ​ឆ្លង​មេរោគ តាមរយៈ​ក្រចកដៃ​ថែមទៀត​ផង​។​

​មូលហេតុ​អ្វី ទើប​ចេះតែ​កើត​ស្រែង ញឹកញាប់​ម្លេះ​?
-​    ​ឧស្សាហ៍​ស្លៀកខោ​សើ​ម ពិសេស ខោ​ក្នុង​
-​    ​ក្នុង​បន្ទប់ ឬ​កន្លែង​រស់នៅ មិនសូវ​មាន​ខ្យល់​ចេញចូល​បាន​
-​    ​ងូតទឹក​មិន​ស្អាត ឬ​ប៉ះពាល់​ទឹក​មិន​ស្អាត​។​
​ស្រែង មិន​ឆ្លង​តាមរយៈ​ការ ដើរ​ជិតគ្នា ឬ​មើល​មុខ​គ្នា ដូច​ពាក្យ​ចចាមអារ៉ាម​នោះទេ​។ ប៉ុន្តែ វា​អាច​ឆ្លង​តាមរយៈ ការប៉ះពាល់​ផ្ទាល់​នឹង​អ្នកជំងឺ​។​

​វិធី​ព្យាបាល ជំងឺ​ស្រែង ដ៏​មាន​ប្រសិទ្ធភាព​បំផុត​
១. ថែរក្សា​អនាម័យ​ខ្លួនប្រាណ​
២. ងូតទឹក​ឲ្យបាន​ញឹកញាប់  ជាមួយនឹង​សាប៊ូ ប៉ុន្តែ ត្រូវ​ជូត​ខ្លួន​ឲ្យ​ស្ងួត​ល្អ មុន​នឹង​ស្លៀកពាក់​
៣. មិន​ត្រូវ​ស្លៀក​ខោអាវ​សើម​ឡើយ ជាពិសេស ខោ​ក្នុង និង​អាវ​ក្នុង​
៤. ពេល​បែកញើស​ខ្លាំង ត្រូវ​ប្តូរ​ខោអាវ​ចេញ​
៥. ត្រូវ​ប្រយ័ត្ន និង​ហាម​ប៉ះពាល់ ជាមួយ​អ្នក​ដែល​កើត​ជំងឺ​នេះ​
៦. ចៀសវាង​ការប៉ះពាល់ នឹង​សម្ភារៈប្រើប្រាស់ របស់​អ្នក​កើត​ជំងឺ​នេះ​ឡើយ​។​

​តាម​ក្បួន​វេជ្ជសាស្ត្រ អ្នក​មិន​ត្រូវ​ព្យាបាល ជំងឺ​ស្រែង​ដោយ​ខ្លួនឯង​ឡើយ ហើយ​ទោះបីជា​ស្ថិត ក្នុង​កម្រិត​ស្រាល​យ៉ាងណាក្តី អ្នក​គួរ​ប្រឹក្សា ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ទទួល​ការព្យាបាល ឲ្យបាន​ឆាប់ តាម​ដែល​អាច​ធ្វើទៅបាន​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។