ត្រឡប់​ពី​ក្រេបទឹក​ឃ្មុំ​ភ្លាម Myolie Wu ប្រញាប់​ផ្ញើរ​សារ​រក​សង្សារ​ចាស់​

6 Videos


​ថ្មីៗ​នេះ​តារា​សម្ដែង​ស្រី​ដ៏​ល្បី​ដែល​ធ្លាប់​ជាអតីត​​តា​រា​ស្រី​ប្រចាំ​ប៉ុស្តិ៍​ទូរទស្សន៍ TVB នាង Myolie Wu បានបង្ហាញ​ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​មួយ​បន្ទាប់ពី​នាង និង ស្វាមី​លោក Philip Lee បាន​ចំណាយ​ពេលវេលា ៧៤ ថ្ងៃ សម្រាប់​ដំណើរ​ក្រេបទឹក​ឃ្មុំ​ទៅ ១២ កន្លែង​ល្បីៗ​ជុំវិញ​ពិភពលោក​រួចមក ។

ត្រឡប់​ពី​ក្រេបទឹក​ឃ្មុំ​ភ្លាម Myolie Wu ប្រញាប់​ផ្ញើរ​សារ​រក​សង្សារ​ចាស់​

M88


​នៅក្នុង​ព្រឹត្តិការណ៍​នោះដែរ​មាន​សំណួរ​ជាច្រើន​បាន​សួរថា «​តើ​នាង​នឹង​យក​កូន​នៅក្នុង​ឱកាស​នោះ​មែន​ទេ​(​ឱកាស​ទៅ​ក្រេបទឹក​ឃ្មុំ​) ? សម្រាប់​សំណួរ​មួយ​នេះ Myolie Wu បាន​ឆ្លើយ​ទាំងមុខ​ក្រហម​ថា «​បើសិនជា​អ៊ីចឹង​មែន​នោះ អ្នកនឹង​ដឹង​នៅពេល​ក្រោយ​… តើ​អ្នក​ត្រៀមខ្លួន​សម្រាប់​គម្រោង​យក​កូន​ហើយ​ឬ​នៅ​? សំណួរ​នេះ​ប្ដី​របស់ខ្ញុំ​ក៏​ធ្លាប់​សួរ​ខ្ញុំ​ដែរ ប៉ុន្តែ​ខ្ញុំ​ត្រូវការ​រៀបចំ​ការងារ​មួយចំនួន​ឲ្យ​រួចរាល់​ជាមុនសិន​…​មាន​មនុស្ស​ជាច្រើន​បាន​និយាយ​ឲ្យ​ខ្ញុំ​ថា ខ្ញុំ​ត្រូវ​ការពង្រឹង​ខ្លួនឯង​ជាមុនសិន​មុននឹង​យក​កូន ព្រោះនេះ​គឺជា​រឿង​សំខាន់​» ។

ត្រឡប់​ពី​ក្រេបទឹក​ឃ្មុំ​ភ្លាម Myolie Wu ប្រញាប់​ផ្ញើរ​សារ​រក​សង្សារ​ចាស់​

ជាមួយគ្នានេះដែរ​តារា​ស្រី​វ័យ ៣៦ ខាងលើ​បាន​បង្ហើប​ថា នាង​ចង់​បានកូន​យ៉ាងហោចណាស់ ២ នាក់ ។ ​អ្វីដែល​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ខ្លាំង​បំផុត​ក្នុងឱកាស​នោះ គឺ​នៅពេលដែល​តារា​សម្ដែង​ស្រី Myolie Wu បាន​និយាយ​ពាក្យ​ជូនពរ​មួយ​ឃ្លា​ដែល​ថ្លែង​នូវ​សន្តាន​ចិត្ត​ដ៏​ល្អ​ក្នុង​ចិត្ត​របស់​នាង​ទៅ​អតីត​មិត្ត​ប្រុស លោក Bosco Wong ដែល​ទើប​នឹងមាន​ស្នេហា​ថ្មី​ជាមួយ​តារា​ម៉ូ​ដែល​ជប៉ុន​ឈ្មោះ Jun ថា «​អ្វីដែល​សំខាន់​គឺ​លោក​(​អតីត​មិត្ត​ប្រុស​លោក Bosco Wong) ត្រូវតែ​ចេះ​ស្វែងរក​ភាពសប្បាយ​រីករាយ​សម្រាប់​ម​ជ្ឈឹ​ម​វ័យ​របស់​យើង ដូចជា​ខ្ញុំ​នៅពេលនេះ​គឺមាន​ភាពសប្បាយ​រីករាយ​ណាស់​» ៕ (​ប្រភព​៖ អេ​ស៊ាន​ប៉ប​ញូ​) កុសល

ត្រឡប់​ពី​ក្រេបទឹក​ឃ្មុំ​ភ្លាម Myolie Wu ប្រញាប់​ផ្ញើរ​សារ​រក​សង្សារ​ចាស់​ត្រឡប់​ពី​ក្រេបទឹក​ឃ្មុំ​ភ្លាម Myolie Wu ប្រញាប់​ផ្ញើរ​សារ​រក​សង្សារ​ចាស់​ត្រឡប់​ពី​ក្រេបទឹក​ឃ្មុំ​ភ្លាម Myolie Wu ប្រញាប់​ផ្ញើរ​សារ​រក​សង្សារ​ចាស់​ត្រឡប់​ពី​ក្រេបទឹក​ឃ្មុំ​ភ្លាម Myolie Wu ប្រញាប់​ផ្ញើរ​សារ​រក​សង្សារ​ចាស់​ត្រឡប់​ពី​ក្រេបទឹក​ឃ្មុំ​ភ្លាម Myolie Wu ប្រញាប់​ផ្ញើរ​សារ​រក​សង្សារ​ចាស់​ត្រឡប់​ពី​ក្រេបទឹក​ឃ្មុំ​ភ្លាម Myolie Wu ប្រញាប់​ផ្ញើរ​សារ​រក​សង្សារ​ចាស់​ត្រឡប់​ពី​ក្រេបទឹក​ឃ្មុំ​ភ្លាម Myolie Wu ប្រញាប់​ផ្ញើរ​សារ​រក​សង្សារ​ចាស់​