UNESCO៖ ល្បែងទាញព្រ័ត្រត្រូវបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ហើយ!

តំណាងអង្គការ UNESCO (យូណេស្កូ) បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់ ការចុះបញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ដល់ប្រទេសកម្ពុជា។ យើងខ្ញុំមានមោទណភាពណាស់ ដែលបានកើតជាកូនខ្មែរ។ ជយោ! ព្រះរាជាណាចក្រកម្ពុជា, ជយោ! រាជរដ្ឋាភិបាលកម្ពុជាដែលបានអភិវឌ្ឍន៍ប្រទេសបានសំបូរសប្បាយរុងរឿង!!!

តាម​សៀវភៅ​ «ល្បែង​ប្រជាប្រិយ​ខ្មែរ» របស់​ក្រុម​​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ ទាញព្រ័ត្រ គឺជា​ល្បែងលេង​កម្សាន្ដ​ដ៏​ពេញ​និយម​របស់​យុវជន​ខ្មែរ​ប្រុសស្រី​ ​នៅ​​រដូវ​ចូល​ឆ្នាំ​ខ្មែរ ឬ​កម្ម​វិធី​កម្សាន្ដ​នៅ​តាម​ភូមិនានា​ ​ចន្លោះ​​ខែ​ចែត្រ និង​ខែ​ពិសាខ​ ខណៈ​គេក៏ឃើញ​មានចម្លាក់​ចារឹក​ជាប់​នៅ​តាម​ជញ្ជាំង​ប្រាសាទ​នានា​រួម​ទាំង​យក្ស​​ទាញ​ព្រ័ត្រ​នៅ​ច្រក​ចូលទៅ​អង្គរ​ធំ​ផង​ដែរ។​

គេ​ច្រើន​លេង​ក្នុង​វត្ត​អារាម ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ ព្រោះ​វត្ត​មាន​ទី​វាល​ធំ​ទូលាយ​ ងាយ​ដល់​ការ​លេង​ល្បែង​ តែ​គេក៏​អាច​លេង​នៅ​តាមភូមិបានដែរ​ ប្រសិន​បើ​ជា​ភូមិ​នេះ​មាន​មនុស្ស ​នៅ​ផ្ដុំគ្នា​ច្រើន ហើយ​មាន​ទី​វាល​ល្មម​លេង​កើត។ ល្បែង​នេះគេ​ច្រើន​លេង​នៅ​ពេល​ថ្ងៃ តែ​ប្រសិនបើ​មានចង្កៀងបំភ្លឺ ​ឬ​ពន្លឺ​ព្រះចន្ទួ​ភ្លឺ​ថ្លា​ល្អគេ​អាច​លេង​នៅពេល​​យប់​ក៏​បាន៕

UNESCO៖ ល្បែងទាញព្រ័ត្រត្រូវបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ហើយ!

ប្រភព៖whatsupkhmer

  • UNESCO៖ ល្បែងទាញព្រ័ត្រត្រូវបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ហើយ!已关闭评论
  • 53 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:ជីវិតនិងសង្គម
Tags: