មើល​នរណា​ដែល​​អ្នក​​ Add Friend ទៅ​​ហើយ​អត់​ Confirm ខ្លះ

នៅ​ត្រង់​ប្រអប់​ Friend Requests ​លើ​បណ្ដាញ​ហ្វេសប៊ុក​ក្រៅ​ពី​អាច​មើល​ឃើញ​ថា​នរណា​ខ្លះ​​ Add Friend មក​​ ហើយ​វា​ក៏​អាច​ឲ្យ​អ្នក​មើល​ឃើញ​ដែរ​ថា​នរណា​ខ្លះ​​​ដែល​​អ្នក​​ Add Friend ទៅ​​ហើយ​អត់​​ព្រម​ Confirm។ ចង់​ដឹង​វិធី​ចូល​មើល​អនុវត្តន៍​តាម​ការ​បង្ហាញ​​ដូច​ខាង​ក្រោម៖

 

មើល​នរណា​ដែល​​អ្នក​​ Add Friend ទៅ​​ហើយ​អត់​ Confirm ខ្លះ

 

*នៅ​លើ​កុំព្យូទ័រ៖

@ Login ចូល​គណនី​របស់​អ្នក​ រួច​ចុច​លើ​ប្រអប់​ Friend Requests ដែល​នៅ​ខាង​ក្រោយ​ពាក្យ​ “Find Friends”

 

មើល​នរណា​ដែល​​អ្នក​​ Add Friend ទៅ​​ហើយ​អត់​ Confirm ខ្លះ

 

 

@ ជា​បន្ត​ចុច​លើ​ពាក្យ​ “View All” ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​នៃ​បញ្ជី​ “Friend Requests”

 

មើល​នរណា​ដែល​​អ្នក​​ Add Friend ទៅ​​ហើយ​អត់​ Confirm ខ្លះ

 

@ នៅ​ផ្ទាំង​បន្ទាប់​អ្នក​នឹង​ឃើញ​ពាក្យ​ថា​ “View Sent Requests” ដែល​នៅ​ផ្នែក​ខាង​លើ​ខាង​ឆ្វេង​ បន្ទាប់​ពី​រក​ពាក្យ​នោះ​ឃើញ​ចុច​លើ​វា​ នោះ​រាល់​អ្នក​ដែល​មិន​ទាន់​ Confirm នូវ​ Friend Requests របស់​អ្នក​នឹង​បង្ហាញ​មក​ទាំង​អស់។

 

មើល​នរណា​ដែល​​អ្នក​​ Add Friend ទៅ​​ហើយ​អត់​ Confirm ខ្លះ

 

 

*​​​​​​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS៖

 

@​ ដំបូង​បើក​កម្មវិធី​ Facebook រួច​ចុច​លើ​ប្រអប់​ “Friend Requests” រួច​ចុច​លើ​សញ្ញា​បូក​ដែល​នៅ​ក្បែរ​​ពាក្យ​ថា​ “Friend Requests”

 

មើល​នរណា​ដែល​​អ្នក​​ Add Friend ទៅ​​ហើយ​អត់​ Confirm ខ្លះ

 

@ ពេល​​ចូល​ដល់​ផ្ទាំង​បន្ទាប់​ចុច​លើ​ប្រអប់​ “Outgoing” ដែល​នៅ​ខាង​ចុង​បង្អស់​នោះ​ជា​ការ​ស្រេច

 

មើល​នរណា​ដែល​​អ្នក​​ Add Friend ទៅ​​ហើយ​អត់​ Confirm ខ្លះ

 

​​*នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android៖

​​​​​​@ ចូល​ទៅ​កាន់​គណនី​ Facebook របស់​អ្នក​តាម​រយៈ​កម្មវិធី​ Browser រួច​ចុច​លើ​ប្រអប់​ “Friend Requests” រួច​ចុច​លើ​សញ្ញា​​បូក

 

មើល​នរណា​ដែល​​អ្នក​​ Add Friend ទៅ​​ហើយ​អត់​ Confirm ខ្លះ

@ជា​បន្ត​ចុច​យក​ពាក្យ​ថា​ “Requests” ដែល​នៅ​ចំ​កណ្ដាល​ ​

 

មើល​នរណា​ដែល​​អ្នក​​ Add Friend ទៅ​​ហើយ​អត់​ Confirm ខ្លះ

​​​
@ បន្ទាប់​មក​ទៀត​ចុច​លើ​សញ្ញា​ព្រួញ​ចុះ​ក្រោម​ដែល​នៅ​ក្បែរ​ពាក្យ​ថា​ “Friends Request” ចុង​ក្រោយ​ចុច​លើ​ពាក្យ​ថា​ “View Sent Requests” នោះ​ជា​ការ​ស្រេច។

 

មើល​នរណា​ដែល​​អ្នក​​ Add Friend ទៅ​​ហើយ​អត់​ Confirm ខ្លះ
​​​​​​​​​​​​

ចុច​អាន៖ បើក​មើល​សារ​គេហើយ​​តែ​មិន​ចង់​ឲ្យ​ឃើញ​អក្សរ​ថា​ “Seen” អាច​សាក​តាម​វិធី​នេះ

 

ដោយ​៖ ហៃ​ សុខ​ហេង

​​