មេ​សន្តិសុខ​កំហូច​២​នាក់ ឃើញ​កូនចៅ​ជា​នារី​សន្តិសុខ​ទំនង​ប្រើល្បិច​ហៅចូល​បន្ទប់ធ្វើការ ម្នាក់​ថើប​១​ខ្សឺត​ដើរចេញ ម្នាក់ទៀត​អូស​ឡើងលើ​គ្រែ​សង្កត់​កជាប់​រំលោភ​តាម​អំបើ​ចិត្ត រួច​លេង​ប្រដាប់ភេទ​៤​ម៉ោង​ទើប​ដោះលែង​!!

​ខេត្តកណ្ដាល​៖ នារី​វ័យក្មេង​ជា​សន្តិសុខ BPD ត្រូវបាន​ប្រធាន​សន្តិសុខ​រោច​ក្រ​ជនជាតិខ្មែរ​១​រូប និង​ប្រធាន​សន្តិសុខ​រោច​ក្រ​ម៉េង​តុង ម៉េង​យ៉ាន់ ហៅ​រោងចក្រ​ដើម​ខ្វិត ជនជាតិ​ចិន​១​រូប​បាន​ប្រើល្បិច​កោះហៅ​ឲ្យ​ចូលទៅក្នុង​បន្ទប់ធ្វើការ ហើយ​បុរស​ជនជាតិខ្មែរ​បាន​ចាប់​ថើប​នាង​១​ខ្សឺត​ហើយ​ដើរចេញ បាន​ទុក​ឱកាស​ឲ្យ​ជនជាតិ​ចិន​ចាប់​អូស​ឡើងលើ​គ្រែ​សង្កត់​កជាប់ រំលោភ​នាង​តាម​អំពើ​ចិត្ត​រហូត​បានសម្រេច ហើយ​បន្ត​លេង​ប្រដាប់ភេទ​រហូតដល់​ទៅ​៤​ម៉ោង​។ ហើយ​មុននឹង​ដោះលែង​នាង​បានគ​ម្រាម​សម្លាប់​ប្រសិនបើ​ហ៊ាន​ប្រាប់​នរណា​ឲ្យ​ដឹង​នេះ​។​ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១៣ និង​០០​នាទី នៅ​ចំណុច ក្នុង​រោងចក្រ​ម៉េង​តុង ម៉េង​យ៉ាន់ ហៅ​រោងចក្រ​ដើម​ខ្វិត ភូមិ លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល​។

​មន្ត្រីនគរបាល​នៃ​អធិការនគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​មានឈ្មោះ​ព​.​ល​.​ដ ភេទ​ស្រី អាយុ​១៩​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ សន្តិសុខ BPD ។ ចំណែក​ជនសង្ស័យ​ទី​១-​ឈ្មោះ សៀ ស៊ា​វ​ស៊ាន Xieshao Xuan ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ ប្រធាន​សន្តិសុខ​រោងចក្រ ម៉េង​យ៉ាន់​(​ឃាត់ខ្លួន​)​។ ទី​២-​ឈ្មោះ យូ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ប្រធាន​សន្តិសុខ​រោងចក្រ​ម៉េង​យ៉ាន់ (​ឃាត់ខ្លួន​) ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​ពោធិ​សែន​ជ័យ ភ្នំពេញ ។​

​ប្រភព​បាន​បាន​ប្រាប់​ដំណើររឿង​ថា កាលពី ថ្ងៃទី​២០​ខែ​មិនា ឆ្នាំ​២០១៦ នៅវេលា​ម៉ោង ១៣ និង​០០​នាទី​ឈ្មោះ យូ សុ​ភ័​ក្រ បានមក​ហៅ​នារី​រងគ្រោះ​ដោយ​ប្រាប់ថា​៖ ចិន​ឈ្មោះ សៀ ស៊ា​វ​ស៊ាន ហៅ​ឲ្យ​ទៅ​ជួប​ពេលនោះ​អ្នក​ទាំងពីរ ក៏​ទៅ​ជួប​ឈ្មោះ សៀ ស៊ា​វ​ស៊ាន ក្នុង​ការិយាល័យ ដោយ​ជនរងគ្រោះ​មិនចេះ​និយាយ​ភាសា​ចិន គឺ​ឈ្មោះ យូ សុ​ភ័​ក្រ ជា​អ្នកបកប្រែ​ប្រាប់​ជនរងគ្រោះ​ថា​៖ ចិន​ស្រឡាញ់ ហើយ​សុំ​ដេក​ជាមួយ​០១​យប់​តែ​ជនរងគ្រោះ​មិន​ព្រម​ទេ និង បបួល​ទៅ​ដើរលេង​នៅ​ក្លិប ជនរងគ្រោះ​នៅតែ​មិន​ព្រម​។

#​ប្រភព​បន្តថា ឈ្មោះ យូ សុ​ភ័​ក្រ​ក៏​និយាយ​ទៅកាន់​ជនរងគ្រោះ​ទៀតថា​៖ គេ​ធំ​បើ​យើង​ធ្វើ​ប្រពន្ធ​គេ យើង​ធំជាងគេ រួច​ឈ្មោះ យូ សុ​ភ័​ក្រ ក៏​ចាប់​ថើប​ជនរងគ្រោះ​ហើយ​ដើរចេញ​ក្រៅ​ការិយាល័យ ឆ្លៀត​ពេលនោះ​ឈ្មោះ សៀ ស៊ា​វ​ស៊ាន បាន​អូស​ដៃ​ជនរងគ្រោះ​ចូលក្នុង​បន្ទប់​របស់ខ្លួន (​សៀ ស៊ា​វ​ស៊ាន​) ចាប់​ច្របាច់ ក រួច​ផ្ដួល​ទៅលើ​គ្រែ​រួច​រំលោភ​បានសម្រេច​ម្ដង រំលោភ​រួច​ឈ្មោះ​សៀ ស៊ា​វ​ស៊ាន បាន​គំរាម​ដោយ ធ្វើ​កាយវិការ របៀប​អារ ក បន្ទាប់មក​ក៏​យកដៃ​លេង​ប្រដាប់ភេទ​ជនរងគ្រោះ​រយៈ​ពេល បួន​ម៉ោង​ទើប​ឲ្យ​ជនរងគ្រោះ​ចេញទៅ​ក្រៅ​វិញ​។​

ប្រភព​បន្តទៀតថា បន្ទាប់ពី​នារីរ​គ្រោះ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជូ​យ​រក​យុត្តិធម៌​ឲ្យ​នាង លោក ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តកណ្តាល បាន​បញ្ជា​ឲ្យ ឃាត់ខ្លួន​ជនល្មើស​២​នាក់​កាលពី​ថ្ងែ​ទី​២១ ខែ​មិនា ឆ្នាំ​២០១៦​នេះ​។ ទី​១.​ឈ្មោះ យូ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ​ឃាត់ខ្លួន​នៅវេលា​ម៉ោង​១៧.២៥​នាទី​។ ទី​២.​ឈ្មោះ​សៀ ស៊ា​វ​ស៊ាន​ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​ជនជាតិ​ចិន ឃាត់ខ្លួន​នៅវេលា​ម៉ោង​២០ និង​៤០​នាទី ដើម្បី​ប្រមូលផ្តុំ​កសាង​សំណុំរឿង បន្ត ចាត់ការ​តាម​នី​តី​វិធី​ច្បាប់ ហើយ​ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​៕

KA-23-03-2016-11

ជនជាតិចិន

KA-23-03-2016-10

​ជនជាតិខ្មែរ