បញ្ហា​សុខភាព ៦ យ៉ាង​ដែល​ស្ត្រី​គួរ​ដឹង​

6 Videos


ស្ត្រី​មាននូវ​សិទ្ធ​ដូចនឹង​បុរស មាន​ភាព​ឯករាជ្យ និង​ជឿជាក់​លើ​ខ្លួន​។ ស្ត្រី​ជា​ម្តាយ​នៃ​ពិភពលោក ស្ត្រី​អាច​ចូលរួម​និង​ដោះស្រាយ​នូវ​បញ្ហា​ផ្សេងៗ ហើយ​បញ្ហា​សុខភាព​របស់​ស្ត្រី​ក៏​ជា​រឿង​សំខាន់​ផងដែរ​។ ខាងក្រោម​នេះ​ជា​បញ្ហា​សុខភាព​ចំបង​ចំនួន ៦ ដែល​ស្ត្រី​មិនគួរ​មើលរំលង ​៖
១. ជំងឺមហារីក​៖

M88


បញ្ហា​សុខភាព ៦ យ៉ាង​ដែល​ស្ត្រី​គួរ​ដឹង​

​ជំងឺមហារីក​តែងតែ​យាយី​ចំពោះ​ស្ត្រី​ជាង​ជំងឺ​ដទៃៗ​ទៀត ក្នុងនោះ​ជំងឺមហារីក​សុដន់ និង​មហារីក​មាត់ស្បូន គឺជា​បញ្ហា​ប្រឈម​គ្រោះថ្នាក់​បំផុត​ចំពោះ​ស្ត្រី ដែល​ក្នុង​មួយឆ្នាំៗ មាន​ស្ត្រី​កន្លះ​លាន នាក់​នៅ​ទូទាំង​ពិភពលោក​បាន​ស្លាប់​ដោយ​ជំងឺ​នេះ​ ។
២. បញ្ហា​ផ្លូវ​អារម្មណ៍​៖

បញ្ហា​សុខភាព ៦ យ៉ាង​ដែល​ស្ត្រី​គួរ​ដឹង​

​តាម​ការសិក្សា​បង្ហាញ​អោយដឹងថា ស្ត្រី​ជា​ក្រុមមនុស្ស​ងាយ​ទទួលរង​នឹង​បញ្ហា​ផ្លូវ​អារម្មណ៍​ច្រើនជាង​បុរស ដូចជា​បញ្ហា​អន្ទះសារ តានតឹង និង​ស្ត្រេះ​ក្នុង​អារម្មណ៍ ។ អត្រា​ធ្វើអត្តឃាត ក៏មាន​ចំនួន​ច្រើន​ផងដែរ គឺក្នុង​ចន្លោះ​អាយុ ២០ ​ទៅ ៥៩ ឆ្នាំ នៅ​ទូទាំង​ពិភពលោក ​។
៣. ជំងឺ​បេះដូង​៖

បញ្ហា​សុខភាព ៦ យ៉ាង​ដែល​ស្ត្រី​គួរ​ដឹង​

​ជំងឺ​បេះដូង គឺជា​បញ្ហា​សុខភាព​មួយ​ផងដែរ​ដែល​កំពុង​ឈានមុខ​និង​ឆក់​ជីវិត​ស្ត្រី​នៅ​ទូទាំង​ពិភពលោក​ ។ យោងតាម​តួរ​លេខ​ពី​អង្គការ​សុខភាព​ពិភពលោក​បានអោយដឹង​ថា ស្ត្រី​អាច​ស្លាប់​ដោយ​ជំងឺ​បេះដូង ៣​ ដង ច្រើនជាង​ជំងឺមហារីក​សុដន​ ។
៤. បញ្ហា​សុខភាព​បន្ត​ពូជ​៖

បញ្ហា​សុខភាព ៦ យ៉ាង​ដែល​ស្ត្រី​គួរ​ដឹង​

​យោងទៅតាម​អង្គការ​សុខភាព​ពិភពលោក បានអោយដឹងថា បញ្ហា​សុខភាព​បន្ត​ពូជ​និង​ផ្លូវភេទ គឺជា​បញ្ហា ចោទ​មួយ​ក្នុងចំណោម​បញ្ហា​សុខភាព​នានា សម្រាប់​ស្ត្រី ជា​ពិ​សេស​ក្នុង​ចន្លោះ​អាយុ​ពី ១៥​ ទៅ ៤៤​ ឆ្នាំ​ ។ ហើយ​បញ្ហា​ផ្លូវភេទ​មិនមាន​ការការពារ គឺជា​បញ្ហា​ចំបង​ប៉ះពាល់​ដល់​ស្ត្រី​វ័យក្មេង​និង​ពេញវ័យ នៅក្នុង ប្រទេស​កំពុងអភិវឌ្ឍន៍​ ។
៥. បញ្ហា​សុខភាព​នៅពេល​មាន​ផ្ទៃពោះ​៖

បញ្ហា​សុខភាព ៦ យ៉ាង​ដែល​ស្ត្រី​គួរ​ដឹង​

​ស្ត្រី​ចំនួន ៣០​ ម៉ឺន​នាក់ បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ​នៅ​ទូទាំង​ពិភពលោក ដោយសារ​បញ្ហា​សុខភាព​និង​ផល ប៉ះពាល់​នៅពេល​មាន​ផ្ទៃពោះ និង​ពេល​សម្រាលកូន ហើយ​អត្រា​ស្លាប់​នេះ អាច​នឹង​ការពារ​បាន ប្រសិនបើ ស្ត្រី​ទទួលបាន​ទំ​ហែ​រទាំ​សុខភាព ទទួល​សេវា​ព្យាបាល​បាន​ត្រឹមត្រូវ និង​មាន​ផែនការ​គ្រួសារ​ច្បាស់លាស់​ ។
៦. មេរោគ​ហ៊ី​វ និង ​ជំងឺអេដស៍​៖

បញ្ហា​សុខភាព ៦ យ៉ាង​ដែល​ស្ត្រី​គួរ​ដឹង​

​យោងតាម​អង្គការ​សុខភាព​ពិភពលោក បានអោយដឹងថា មេរោគ​ហ៊ីវ ​និង ​អេដស៍ គឺជា​សុខភាព​បញ្ហា​មួយ​ផងដែរ ដែល​បណ្តាលអោយ​ស្ត្រី​ស្លាប់​ច្រើន ជាពិសេស​កើតមាន​ទៅលើ​ស្ត្រី អាយុ ចន្លោះ​ពី ១៥ ​ទៅ ​៤៤​ ឆ្នាំ​ ។ ស្ត្រី​វ័យក្មេង​មួយចំនួនធំ កំពុង​ប្រឈម​និង​ព្យាយាម​ការពារ​ខ្លួន​ពី​ការចម្លង​វីរុស្ស ហ៊ីវ បណ្តាលមកពី​ការរួម​ភេទ​ ។

សុផល