ទិច​និក​មើលថែទាំ​ខ្លួន​សម្រាប់​អ្នក​ម្តាយ​មានគភ៌​ក្នុង​ខែ​ដំបូង​

ការចាប់ផ្ដើម​មានគភ៌ គឺជា​វេលា​មួយ​ដ៏​សំខាន់បំផុត​នៅក្នុង​ឆាកជីវិត​របស់​មនុស្ស​ស្រី ដែល​កំពុង​ត្រៀមខ្លួន​ក្លាយជា​អ្នក​ម្តាយ​ដ៏​ល្អ ក៏ដូចជា ត្រៀមខ្លួន​ក្នុងការ​ស្វាគមន៍​សមាជិក​ថ្មី​ក្នុង​គ្រួសារ ដែល​នឹង​ចាប់កំណើត​ក្នុង​រយ:ពេល​ប៉ុន្មាន​ខែ​ខាងមុខ។ ក្នុង​រយ:ពេល​ដំបូង​នៃ​ការមានគភ៌​នេះ ភាគច្រើន​អ្នក​ម្តាយ​តែង​កើតមាន​ក្ដីកង្វល់​ក្នុង​រឿងផ្សេងៗជាច្រើន រាប់ទាំង​បញ្ហា​ថែទាំ​រូបរាងកាយ សុខភាព អារម្មណ៍​ឆាប់​ប្រែប្រួលជាដើម ដែល​អាការ​ទាំងអស់នេះ​អាច​បង្កឱ្យមាន​ផលប៉ះពាល់​ទៅដល់កូន​នៅក្នុង​ផ្ទៃ​បាន។ ដូច្នេះ ដើម្បី​បញ្ចៀស​នូវ​រឿងហេតុ​អាក្រក់ផ្សេងៗដែល​អាច​កើតមាន ឡា​រ៉ែ​ន សូម​នាំយក​នូវ​គន្លឹះល្អៗមួយចំនួន​ពាក់ព័ន្ធ​នឹង​ការមើល​ថែទាំ​ខ្លួនឯង​ក្នុង​រយ:ដំបូង​នៃ​ការ​មានគភ៌​មក​ជម្រាបជូន​អ្នក​ម្តាយ​ថ្មោងថ្មី។ ចង់ដឹងថា តើ​មាន​អ្វីខ្លះ​នោះ​សូម​តាមដានដូចតទៅ ៖

    1.ទទួលទាន​អាហារ​ដែលមាន​ប្រយោជន៍
គួរ​ជ្រើសរើស​ទទួលទាន​អាហារ​ឱ្យ​គ្រប់​ទាំង 5 ក្រុម ដែល​ហុចផល​ល្អ​ដល់​សុខភាព​របស់​ខ្លួនឯង និង​កូន​នៅក្នុង​ផ្ទៃ សង្កត់ធ្ងន់​លើសារធាតុ​ពពួក​ប្រូ​តេ​អុ​ី​ន កាល់ស្យូម អាស៊ីត​ហ្វូ​លិ​ក ដើម្បី​ជួយ​អភិវឌ្ឍខួរក្បាល និង​សាច់ដុំ​របស់​ទារក​ឱ្យ​ធំធាត់​បាន​តាម​ប្រក្រតី មាន​ជាអាទិ៍ញ៉ាំ​ទឹកដោះគោ​ឱ្យបាន​ច្រើន ញ៉ាំ​អាហារ​សមុទ្រ និង​បន្លែ​ស្លឹក​ពណ៌បៃតង​គ្មាន​សារធាតុ​គីមី​ជាដើម។ ក្នុងអំឡុងពេល​មានគភ៌ អ្នក​ម្តាយ ទាំងឡាយ​គួរ​តម ឬ​កាត់បន្ថយ​ការ​ញ៉ាំ​ទឹកតែ កាហ្វេ និង​ភេសជ្ជៈដែលមាន​ជាតិ​អាល់កុល ឬ​ឈប់​ដាច់​តែម្តង​ក៏​ជាការ​ប្រសើរ។

  2. ថែទាំ​សុខភាព​ផ្លូវចិត្ត​ឱ្យ​ស្រស់ស្រាយ​ជាប់​ជានិច្ច
ដូចដែល​បានដឹងហើយថា បើ​អ្នក​ម្តាយ​មាន​ភាព​តានតឹង​ក្នុង​អារ​ម្មណ៍​នោះ គឺ​ពិត​ជាមាន​ផលប៉ះពាល់​ដល់​កូន​នៅក្នុង​ផ្ទៃ​មិន​ខាន ដូច្នេះហើយ​គួរ​លះ​បង់​​ភាព​​កង្វល់​ខ្វល់ខ្វាយ  ភាព​តានតឹង​ក្នុង​អារម្មណ៍ ទាំងរឿង​ការងារ និង​រឿងផ្សេងៗទៀត​ចោល​ឱ្យអស់ ឬ​អាច​កែប​ញ្ហា​ទាំងនេះ​បាន​តាមរយៈ​ការរក​កិច្ច​ការធ្វើ​ដើម្បី​បន្ធូរ​អារម្មណ៍ ដូចជា ស្តាប់​ចំរៀងពិរោះៗ អាន​សៀវភៅ និង​ធ្វើ​ការងារ​ច្នៃប្រឌិត​ជាដើម។

​​    3. សម្រាក​ក្នុងមួយថ្ងៃៗឱ្យបាន​គ្រប់គ្រាន់
ដោយសារតែ​ក្នុងអំឡុង​ពេលនេះ អ្នក​ម្តាយ​នឹង​ចាប់ផ្តើម​មាន​អារ​ម្មណ៍​ថា ខ្លួនឯង​ល្វើយ និង​ឆាប់​ហត់​នោះ ដូច្នេះ គួរ​សម្រាក​ឱ្យបានច្រើន ដោយ​ការ​គេង​ឱ្យ​លក់​ក្នុងពេល​ថ្ងៃ​ប្រមាណ​ជា 1-2 ម៉ោង​ក៏បាន។

    4. ធ្វើ​លំ​ហាត់ប្រាណស្រាលៗ ដើម្បី​បង្កើន​ភាព​រឹងប៉ឹង
ជ្រើសរើស​ហាត់ប្រាណ​ដោយ​ឥរិយាបថស្រាលៗ ដូចជា យ៉ូ​ហ្កាដើរលេង​ជុំវិញ​សួនច្បារ ឬ​ធ្វើ​ការងារ​ផ្ទះ​បែបស្រាលៗដើម្បី​ជួយ​ជំរុញ​ប្រព័ន្ធ​ផ្សេងៗ​ក្នុង​​រាងកាយ​​ឱ្យ​ធ្វើការ​បានល្អ ថែមទាំង​ជួយ​ឱ្យ​ការ​ប្រសូតបាន​កាន់តែ​ងាយស្រួល​ទៀតផង។ គួរ​ចៀសវាង​លំ​ហាត់ប្រាណ​ណាដែល​ប្រើ​កម្លាំង​ច្រើន  ដោយមាន​ការ​ងាក ឬ​បែរ​ខ្លួនខ្លាំង។

​    5. ឧស្សាហ៍​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ​គភ៌ និង​រកមើល​អាការ​ខុស​ប្រក្រតី
ជាធម្មតា អ្នក​ម្តាយ​មួយចំនួន​ដែល​ទើបតែ​មានគភ៌​ជា​លើកដំបូងអាច​នឹងមាន​កង្វល់​ក្នុង​រឿង​គ្រោះថ្នាក់​និង​អាការ​ខុស​ប្រក្រតី ដែល​អាចហុច​ផល​អាក្រក់​ដល់​កូន​នៅក្នុង​ផ្ទៃ ដូច្នេះ បើ​មាន​អា​ការខុស​ប្រក្រតីឬ​អាការប្លែកៗណាមួយ ដូចជា ចុក​ឆ្អល់​ញឹកញាប់ ឬ​ចាញ់កូន​ខ្លាំងក៏​គួរ​ទៅ​ជួប​គ្រូពេទ្យ ឬ​ទៅ​ត្រួតពិនិត្យ​គភ៌​តាម​ការ​ណាត់​របស់​ពេទ្យឱ្យបាន​ជាប់​ជានិច្ច។

សរុប​មកវិញ ឡា​រ៉ែ​ន ចង់​ជម្រាប​អ្នក​ម្តាយ​ទាំងឡាយ​ថា ចូរ​ធ្វើចិ​ត្ក​ឱ្យសប្បាយៗ កុំ​តានតឹង​អារម្មណ៍ និង​មាន​កង្វល់​ក្នុង​ចិត្ត​ខ្លាំងពេកអី គួរ​បណ្តោយ​អារម្មណ៍​ឱ្យសប្បាយៗ  និង​ត្រៀមខ្លួន​ស្វាគមន៍​កូនតូច​សម្លាញ់​នៅ​ថ្ងៃ​ខាងមុខ​ដោយ​អារម្មណ៍​ស្រស់ស្រាយ​វិញ​ប្រសើរ​ជាង៕

ប្រភព៖ lareine

  • ទិច​និក​មើលថែទាំ​ខ្លួន​សម្រាប់​អ្នក​ម្តាយ​មានគភ៌​ក្នុង​ខែ​ដំបូង​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:សុខភាព
Tags: