តើ​​ខួរ​ក្បាល​អ្នក​មាន​ដំណើរ​ការ​យ៉ាង​​ណានៅ​ពេល​ដែល​អ្នក​ចាប់​អារម្មណ៍លើនរណាម្នាក់?

អាការៈ​ញ៉ាំ​មិន​បាន​ គេងមិនលក់ បក់​មិនល្ហើយ និងមិន​អាច​ប្រមូល​អារម្មណ៍ធ្វើកិច្ចការ​ផ្សេងៗ​បាន​នឹង​កើត​មាន​ឡើង​នៅពេល​ដែល​អ្នក​ចាប់​ចិត្ត​ប្រតិព័ទ្ធលើ​​នរណាម្នាក់។ ប្រសិន​បើ​ ​ស្ថានភាព​ដូច​បានរៀបរាប់​ខាងលើ​នេះ​កើត​មាន​មែន គឺមាន​ន័យ​ថាអ្នកកំពុង​តែ​ធ្លាក់​ក្នុង​អន្លង់ស្នេហ៍​ហើយ។ ដំណាក់​ដំបូង​បង្អស់​ក្នុង​ជីវិត​ស្នេហា​នោះគឺ នៅពេលដែលអ្នក​ចាប់​អារម្មណ៍ទៅលើ​នរណា​ម្នាក់ អ្នក​តែងតែគិត​អំពី​គេជា​និច្ច។ ប៉ុន្តែ​ ក្រៅពីភាសា​ស្នេហា​ដែល​អ្នក​អាច​យក​មក​បរិយាយ​បាន តើអ្នកមានបានដឹង​អំពី​វិទ្យាសាស្ត្រ​ស្តី​ពី​ការ​លង់ស្រឡាញ់ និងស្នេហាដែរឬទេ? ដូចនេះ គេហទំព័រ​«គំនិត»​សូម​ធ្វើ​ការ​បកស្រាយ​ចំណេះដឹង​មួយ​ចំនួន​ស្តី​ពីស្នេហា​រវាង​ស្រី និង​ប្រុស​ដែលមានទំនាក់​ទំនង​នឹង​វិទ្យាសាស្ត្រ។

– អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញថា ការធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គឺប្រៀបបាន​ទៅ​នឹង​ការ​សេព​ថ្នាំ​កូកាអ៊ីន ដែល​យ៉ាងហោចណាស់​វា​កើត​ឡើង​នៅក្នុង​ខួរក្បាល​របស់​យើង។ មាន​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​មាន​ការ​ពិបាក​ក្នុង​ការ​កាត់ចិត្ត​ពី​រឿង​ស្នេហា និង​ផ្តាច់​គ្រឿង​ញៀន។ ហេតុ​ផល​នោះគឺ វា​បាន​ធ្វើ​ឲ្យ​មជ្ឈមណ្ឌល​រីករាយ​នៅក្នុង​ខួរក្បាល​សកម្មឡើង ដែលកត្តា​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​យើង​មានចំណង់​កាន់តែខ្លាំងឡើងៗ។

– ការថើបគ្រាដំបូង​គឺមាន​សារៈសំខាន់​ណាស់សម្រាប់​គូស្នេហ៍​នីមួយៗ។ ដោយសារ​តែ​ទឹកមាត់​របស់​បុរស​មាន​ផ្ទុក​នូវ​ ​អ័រម៉ូនតិះ​ស្តូស្ត័រ​រ៉ូន (Testosterone) ដែលជាសារធាតុ​បង្កើន​នូវ​ចំណង់​ស៊ិច​សម្រាប់​បុរស​ និង​ស្ត្រី ការ​ថើប​ និង​បបោស​អង្អែល​ថ្នមៗ​នឹងអាច​ធ្វើ​ឲ្យ​គូភាគីទាំងពីរ​មាន​សេចក្តី​សុខកាន់តែប្រសើរឡើង។

– យោងតាម​នរវិទូ​ដ៏ល្បីល្បាញ​ អ្នកស្រី ហេឡិន ហ្វ៊ីស្សឺ(Helen Fisher) បាន​ឲ្យ​ដឹង​ថា បុរស​ធ្លាក់​ក្នុង​អន្លង់ស្នេហ៍​លឿន​ជាង​ស្ត្រី​ដោយសារ​តែ​ពួក​បុរស​គឺមានទំនោរ​ទៅលើ​រូបរាង​ខាងក្រៅ។

– ទោះ​បី​ជា​មនុស្ស​មិនទាន់​ចង់​បាន​អ្នក​ស្នង​ត្រកូល​ក៏ដោយ រាងកាយ​​បាន​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការវិវត្តន៍​ដើម្បី​ស្វែង​រក​ដៃគូរជីវិត។ មូលហេតុ​នេះ​ហើយ​បាន​ជា​ការ​សិក្សាស្រាវជ្រាវជាច្រើន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រតិកម្ម​របស់​ស្ត្រី​ចំពោះ​បុរសនៅពេលដែល​កំពុង​តែ​បញ្ចេញ​អូវុលមាន​សភាព​ខុស​ប្លែកពី​ធម្មតា។ ចំណែក​ឯមនុស្ស​ប្រុស​វិញ​ក៏ដូចគ្នា​ផងដែរ។

– ផលធៀប​រវាង​ចង្កេះ​ និង​ត្រកៀក​គឺជា​កត្តា​ដ៏​សំខាន់​មួយ​ដែលធ្វើ​ឲ្យ​បុរស​កំណត់​ថា​តើ​នារី​នោះ​មាន​ភាព​ទាក់ទាញ​ឬអត់។ យោង​តាមការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ផលធៀប​រវាង​ត្រកៀក និង​ចង្កេះ ០,៧ របស់ស្ត្រី​គឺមាន​ភាព​ទាក់​ទាញ​បំផុតចំពោះបុរស មានន័យថា ចង្កេះតូចជាង​ត្រកៀក។ ផលធៀប​រវាង​ចង្កេះ និង​ត្រកៀក ពី​០,៧ ដល់ ១,១៨ ក៏​ត្រូវបាន​ចាត់​ទុក​ថា​ទាក់​ទាញ​ផងដែរ ដែល​ផលធៀប​នេះ​អាច​បញ្ចាក់​ពី​សុខភាពរាងកាយ និង​សុខភាព​តំណពូជ​របស់​ស្ត្រីបាន។

– ការសិក្សា​ស្រាវជ្រាវបាន​បង្ហាញ​ឲ្យ​ឃើញ​ថា ស្ត្រី​អាច​ប្រើប្រាស់​ច្រមុះ​​ក្នុង​ការ​ស្វែង​រក​​បុរស​ដែល​មាន​ហ្សែន​ខុស​ពី​ពួកគេ ដើម្បី​ធានា​​បានអ្នកស្នងត្រកូល​ដែលមាន​ហ្សែន​រួម​បញ្ចូលគ្នាដ៏ល្អមួយនាពេល​អនាគត។ ផ្ទុយមកវិញ ស្ត្រី​ដែលកំពុងតែ​​ប្រើប្រាស់​ថ្នាំពន្យាកំណើត​អាច​នឹងមាន​អារម្មណ៍ថា​បុរស​ដែលមាន​រាងរៅតំណ​ពូជ(Genetic Code)ប្រហាក់ប្រហែលគ្នាមាន​ភាព​ទាក់​ទាញ​ជាង។

– យោងតាម​ការ​សិក្សា​ស្រាវជ្រាវបាន​ឲ្យ​ដឹងថា មុខ និង​ភាពស៊ីម៉េទ្រី​នៃផ្ទៃ​មុខរបស់​ស្ត្រី​គឺ​ជា​ចំណុច​ដែល​បុរស​សម្រេច​ចិត្ត​ថា​គួរ​សាង​ស្នេហ៍ និងរួម​រស់​​ជាមួយ​នឹង​នាង។

– ការស្រាវជ្រាវ​មួយនា​ឆ្នាំ​២០០៧​បាន​រកឃើញ​ថា មនុស្សយើង​ចូលចិត្តជ្រើសរើស​ដៃគូ​ដែលមាន​ភាគរយ​ ​ជាតិខ្លាញ់​ក្នុង​រាងកាយប្រហាក់ប្រហែលគ្នា​។ មូលហេតុ​នេះបណ្តាល​មកពី យើង​ម្នាក់​ៗ​​ចាប់​អារម្មណ៍​ចំពោះ​មនុស្ស​ណា​ដែល​មាន​រូបរាង គំនិត និង​អាកប្បកិរិយាស្រដៀង​នឹងយើង។

-អារម្មណ៍​ស្នេហាពុះ​កញ្ច្រោល​​​រវាង​មនុស្ស​ពីរនាក់​គឺមិន​ស្ថិតស្ថេររហូត​នោះទេ វាមាន​រយៈពេលតែ​​ពី​១៨ខែ ទៅ​៣ឆ្នាំ​ប៉ុណ្ណោះ។ ដូច្នេះ​ចូរ​ថែរក្សា​ពេលវេលា​ និង​ទទួល​ភាព​សប្បាយ​រីករាយ​នៅពេល​ដែលអ្នក​អាច​ក្នុង​កំឡុង​ពេល​នោះ។ មូលហេតុ​គឺ​ដោយសារ​តែ​ខួរក្បាល​របស់យើង​មិនអាចទ្រទ្រង់ស​​ភាព​រំភើប​ដដែលៗបាន​នោះទេ។ ប៉ុន្តែ​មិនមានន័យ​ថា​អ្នក​ទាំងពីរ​ត្រូវតែ​ចែកផ្លូវគ្នា​ដើរ​នោះទេ ហើយ​ផ្ទុយ​ទៅវិញ​វា​មាន​ន័យ​ថា អ្នក​ទាំងពីរ​ត្រូវ​ព្យាយាម​អត់ធ្មត់​បន្តិច​ដើម្បី​រក្សារ​ភ្លើង​ស្នេហ៍នេះ​ឲ្យ​ឆេះ​បាន​រហូត៕

ប្រភព៖ kumnit

  • តើ​​ខួរ​ក្បាល​អ្នក​មាន​ដំណើរ​ការ​យ៉ាង​​ណានៅ​ពេល​ដែល​អ្នក​ចាប់​អារម្មណ៍លើនរណាម្នាក់?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:សុខភាព
Tags: