ជាតិអាលុយមីញ៉ូមអាច​ធ្វើ​ឲ្យ​ប៉ះពាល់សុខភាព​រាងកាយ

អាលុយមីញ៉ូម គឺជាលោហៈធាតុដែលត្រូវបានគេប្រើប្រាស់ច្រើនបំផុតនៅក្នុងពិភពលោក ដែល​​អាច​មាន​នៅ​ក្នុង ទឹកសុទ្ធ ម្សៅសូដា ថ្នាំអាស្ពីរីន ម្សៅធ្វើនំ ម្សៅវ៉ានិយ៍ ក្រែម​សម្រាប់​ដាក់​ក្នុ​ង​កាហ្វេ​ ក្នុង​គ្រឿង​ផ្សំ​ធ្វើ​នំ​ជា​ច្រើន​មុខទៀត និង​នៅ​ក្នុង​អាហារ​មួចចំនួនផងដែរ។

បើយោងតាមរបាយការណ៍សុខភាពមួយបានឲ្យដឹងថា រាងកាយរបស់មនុស្សយើងមិនចាំបាច់ត្រូវការជាតិ អាលុយ មីញ៉ូម​នេះ​ទេ ផ្ទុយទៅវិញបើរាងកាយប៉ះពាល់ជាមួយលោហៈធាតុមួយនេះច្រើវាអាចនឹងបង្កឲ្យមាន​បញ្ហាដូចជា៖

  • បង្កឲ្យមានបញ្ហាខួរក្បាល ឆ្អឹង ក្រលៀន ​និង​មាន​បញ្ហាលើការចងចាំរបស់​កុមារ។
  • អាចបង្កើតឲ្យមានជាតិពុល ធ្វើឲ្យលោកអ្នកមានបញ្ហាស្រ្តេស ធ្វើឲ្យលោកអ្នកអស់កម្លាំងជាប្រចាំ នឹង​បង្​ក​ឲ្យ​មាន​ជំងឺ​ខួរក្បាលជាច្រើនទៀត។
  • អាលុយមីញ៉ូមអាចកាត់បន្ថយជាតិកាល់ស្យូម និងជាតិដែក ដែលអាចធ្វើឲ្យរាងកាយខ្វះជាតិដែក និងជាតិកាល់ស្យូម។
  • អាចធ្វើឲ្យឆ្អឹងពុក និងប្រេះ។

ដើម្បីរក្សាសុខភាពឲ្យបានល្អប្រសើរ លោកអ្នកគួរព្យាយាមចៀសវៀងការប៉ះពាល់ជាមួយជាតិអាលុយមីញ៉ូមឲ្យបានច្រើនបំផុតតាមតែអាច​ធ្វើទៅបាន ហើយដើម្បីកម្ចាត់ជាតិអាលុយមីញ៉ូមចេញពីរាងកាយ លោក​អ្នក​គួរ​ទទួល​អាហារ​មួយ​ចំនួន​ឲ្យ​បាន​ច្រើនដូចជា ខ្ទឹមស ខ្ទឹមបារាំង តែបៃតង ទឹកការ៉ុតស្រស់ និងសារាយបៃតងឲ្យបានច្រើន៕

ប្រភព៖​whatsupkhmer

  • ជាតិអាលុយមីញ៉ូមអាច​ធ្វើ​ឲ្យ​ប៉ះពាល់សុខភាព​រាងកាយ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:សុខភាព
Tags: