កូនខ្ចី​អាច​ងូតទឹក​បានទេ​?

​មាន​មនុស្ស​មួយចំនួន​បាន​និយាយថា​នៅក្រោយពេល​ដែល​សម្រាលកូន​រួច​គឺ​មិន​អាច​ងូតទឹក​បានទេ​។ តើនេ​ជា​ការពិតឬទេ​?

​តាម​ចាស់ៗ​មួយចំនួន​បាន​និយាយ​ថា​នៅពេលដែល​កូនខ្ចី​គឺ​មិន​អាច​ងូតទឹក​បានទេ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​ឈឺ​ចុកចា​ប់ពេញ​រាងកាយ​នៅ​ថ្ងៃក្រោយ ព្រោះ​នៅពេល​ដែល​អ្នក​ទើបតែ​សម្រាល​រួច រាងកាយ​អ្នកខ្សោយ រន្ធ​ញើស​បើក​ធំ ហើយ​ឈាម​ចេញ​ច្រើន ដូចនេះ​ប្រសិនជា​អ្នក​ងូតទឹក វា​នឹង​អាច​ធ្វើឲ្យ​អ្នក​មក​រដូវ​មិន​ទៀង​នៅ​ថ្ងៃក្រោយ ថែម​ទាំង​អាច​ធ្វើឲ្យ​ឈឺ​ឆ្អឹង​ទៀតផង​។​

ប៉ុន្តែ​តាម​ការស្រាវជ្រាវ​សម័យ​បច្ចុប្បន្ន​បានឲ្យដឹងថា ក្រោយពេល​ដែល​អ្នក​សម្រាល​រួច អ្នក​អាច​ងូតទឹក​បាន ព្រោះ​វា​អាច​ជួយ​អ្នក​ឲ្យ​បំបាត់ភាព​នឿយហត់ ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ស្រស់ស្រាយ ធ្វើឲ្យ​ឈាម​អ្នក​ដើរ​បាន​ស្រួល ម្យ៉ាងទៀត​ថែមទាំង​អាច​ធ្វើឲ្យ​ស្បែក​អ្នក​មាន​អនាម័យ ដោយ​មិន​ងាយ​មាន​ជំងឺឆ្លង​ផ្សេងៗ​ឡើយ ជាងនេះទៅទៀត វា​អាច​ធ្វើ​ឲ្យ​អ្នកគេង​លក់​ស្រួល បរិភោគបាន នោះ​មុខ​អ្នក​នឹង​មិន​មាន​លក្ខណៈ​ស្លេក​ទៀត​ទេ ប៉ុន្តែ​អ្នក​អាច​ងូត​បាន​នៅពេល​ដែល​ទ្វារមាស​អ្នក​គ្មាន​របួស ហើយ​ក្រោយពេល​ដែល​អ្នក​បាត់​ហត់​ក្រោយ​សម្រាលកូន​រួច​។ ប៉ុន្តែ​មុន​នឹង​អ្នក​ងូត អ្នក​ត្រូវ​តែ​ប្រយ័ត្ន​នៅ​ចំនុច​មួយចំនួន ដូចនេះ​នៅ​អត្ថបទ​ក្រោយ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ចំនុច​ទាំងនោះ​៕

ប្រភព៖health

  • កូនខ្ចី​អាច​ងូតទឹក​បានទេ​?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:សុខភាព
Tags: