ស្រ្ដីគួរ​ធ្វើ​បែប​ណា​ដើម្បី​លើក​កម្ពស់​សុខភាព​ទ្វារ​មាស​របស់​ខ្លួន?

ការធ្វើ​លំហាត់​ប្រាណ​ដើម្បី​សុខភាព​ទ្វារ​មាស វាជា​រឿង​ល្អ​ប្រពៃ​នៅ​ក្នុង​វប្បធម៌​នៃប្រទេស​មួយ​ចំនួន ឬជា​ប្រការ​ហាម​ប្រាម​នៅក្នុង​វប្បធម៌​ដទៃ​ទៀត ប៉ុន្ដែជា​មូលដ្ឋាន​ជាក់​ស្ដែង ទ្វារ​មាស​គឺជា​បំពង់ ដែលមាន​សាច់ដុំ​ទន់ភ្លន់​អស្ចារ្យ ដោយ​នាំ​មក​នូវ​មុខងារ​ផ្សេងៗ​ជា​ច្រើន​ដូច​ជា ផ្លូវ​សម្រាល​កូន បំពង់​ហូរ​ចេញ​នូវ​លោហិត​រដូវ និង​ជាបំពង់​ហូរចូល​នូវទឹក​កាម និង​មេជីវិត។ ការស​ម្រាល​កូន ការធ្វើ​ការងារ​ធ្ងន់ ការ​អស់​រដូវ ការ​ជក់បារី សភាព​ធាត់​លើ​សគីឡូ កត្ដា​ទាំង​អស់​នេះ​អាច​បង្ក​បញ្ហា​ជាច្រើន​ដល់​ទ្វារ​មាស ហើយ​យូរៗ​ទៅ វាអាច​ធ្វើឱ្យ​សាច់ដុំ​ផ្ទៃត្រគាក​ចុះ​ខ្សោយ។ ខាង​ក្រោម​នេះ​គឺជា​សញ្ញា​មួយ​ចំនួន ដែល​បញ្ជាក់​ថា ផ្ទៃត្រ​គាក និង​សាច់​ដុំទ្វារ​មាស​របស់​អ្នកចុះ​ខ្សោយ​៖

•លេច​នោម​ពេល​ក្អក ឬកណ្ដាស់

•ហើម​ពោះ​ដោយ​មិនដឹង​ពី​មូល​ហេតុ

•ហើម​ទ្វារ​មាស

•មាន​អារម្មណ៍​ថាមាន​សម្ពាធ​ជាអចិន្រ្ដៃយ៍​ត្រង់​ត្រគាក​របស់​អ្នក

•ពិបាក​ក្នុងការ​សម្អាត​ថង់​មូត្រ​របស់​អ្នក

ប៉ុន្ដែ​មិន​ថ្វីនោះ​ទេ សាច់​ដុំផ្ទៃ​ត្រគាក និង​សាច់​ដុំទ្វារ​មាស​របស់​អ្នកក៏​ដូច​សាច់​ដុំ​ផ្សេង​ទៀត​នៃ​រាង​កាយ​របស់​អ្នក​ដែរ ដែល​អាច​ធ្វើឱ្យ​វារឹង​មាំ​ដោយ​ការធ្វើ​លំ​ហាត់​ប្រាណ​(ការ​សម្រាក​ទម្ងន់ និង​ការ​ឈប់​ជក់​បារី​ក៏​មានគុណ​ប្រយោជន៍​ក្នុងការ​ធ្វើឱ្យ​សាច់​ដុំទាំង​នេះ​រឹង​មាំ​ផង​ដែរ)។ លំហាត់​ប្រាណ​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​សាច់​ដុំ​ស្នូល​របស់​អ្នក​ដូច​ជា ការអាវ៉ុង លំហាត់​ប្រាណ​បែប​អង្គុយ​ចោង​ហោង លំហាត់​ប្រាណ​ចលនា​គេង​ងើប​(Sit ups) និង​លំហាត់​ប្រាណ​ចលនា​ហក់(lunges) ទាក់ទង​ទៅ​នឹង​ផ្ទៃ​ត្រគាក​របស់​អ្នក ដែល​អាចផ្ដល់​អត្ថប្រយោជន៍​ច្រើន។ ប៉ុន្ដែ​វិធីដ៏​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​ធ្វើឱ្យ​ទ្វារ​មាស និង​ផ្ទៃ​ត្រគាក​របស់​អ្នក​ត្រឡប់​មក​សភាព​ដើម​វិញគឺ​ការធ្វើ​លំហាត់​ប្រាណ​ចលនា​សាច់ដុំ​ត្រ​គាក ដោយ​លំហាត់​ប្រាណ Kegel។

លំហាត់​ប្រាណ Kegel គឺវា​មិនពិបាក​ដូច​អ្វីដែល​អ្នក​ធ្លាប់​គិត​នោះ​ទេ ប៉ុន្ដែ​បញ្ហា​ដ៏ធំ​បំផុតដែល​ខ្ញុំ​ធ្លាប់ឃើញ​កើត​មាន​ចំពោះ​អ្នក​ជំងឺ​របស់​ខ្ញុំនោះ​គឺថា ស្រ្ដីភាគ​ច្រើន​មិន​បាន​ហាត់​រៀន​ពីវិធី​ដើម្បីអនុវត្ដ​វាឱ្យ​បាន​ត្រឹក​ត្រូវ​នោះ​ទេ។ ជា​ញឹក​ញយ​នៅ​អំឡុង​ពេល​ប្រលង នៅ​ពេល​ដែល​ខ្ញុំឱ្យ​ពួក​គាត់​ធ្វើចលនា​លំហាត់​ប្រាណ Kegel ពួក​គាត់​នឹង​បន្ទាប​ទម្ងន់​រាង​កាយ​ចុះ ឬក្ដាប់​សាច់​ដុំភ្លៅ​ផ្នែក​ខា​ង​ក្នុងរបស់​ពួក​គាត់​យ៉ាង​ណែន​ជំនួស​វិញ។ វិធីដ៏​ប្រសើរ​បំផុត​ដើម្បី​ចែក​ឱ្យដាច់​នូវសាច់​ដុំត្រគា​កបាន​ត្រឹមត្រូវ គឺការ​ធ្វើ​ចលនា​លំហាត់​ប្រាណ Kegel ខណៈ​ពេល​អ្នក​បន្ទោរ​បង់​ទឹក​មូត្រ។ សូម​ចាប់​ផ្ដើមបន្ទោ​របង់​មូត្រ បន្ទាប់​មក​បញ្ឈប់​ហើយ​ទប់ទឹ​ក​មូត្រឱ្យ​បាន​រយៈ​ពេល១០​វិនាទី។ សាច់​ដុំ​ដែល​អ្នក​ប្រើ ដើម្បី​ទប់​ទឹក​មូត្រ គឺ​ជា​សាច់​ដុំផ្ទៃ​ត្រគាក​របស់​អ្នក។ នៅ​ពេល​អ្នក​បាន​ហាត់​រៀន​ធ្វើ​ចលនា​កន្ត្រាក់សាច់​ដុំបាន​ត្រឹម​ត្រូវ អ្នក​អាច​ចាប់​ផ្ដើម​ធ្វើ​លំហាត់​ប្រាណ Kegel បាន​ពេញ​មួយ​ថ្ងៃ។ គោល​បំណង​សំខាន់ គឺការ​ធ្វើច​លនា​កន្រ្ដាក់​បែប Kegel ឱ្យ​បាន៥០​ដងក្នុង​មួយ​ថ្ងៃ ដោយ​ម្ដង​ៗ​ត្រូវទប់​ឱ្យបាន​រយៈ​ពេល ១០​វិនាទី។

អ្នក​អាច​មាន​ការ​សង្ស័យ​ថាតើ ទ្វារ​មាស​មាន​កម្លាំង​ខ្លាំង​អាច​បង្កការ​ប៉ះពាល់​ដល់ជីវិត​ផ្លូវ​ភេទ​របស់​អ្នក​បែប​ណា។ បើ​តាម​ទស្សនៈ​សរីរៈ​វិទ្យា វា​ធ្វើឱ្យ​យើង​អាច​យល់​បាន​ថា ការធ្វើ​លំហាត់​ប្រាណ​ Kegel ជា​ទៀង​ទាត់នឹ​ង​ជួយ​ស្រ្ដីក្នុង​កា​របង្កើន​ការឆ្លើយ​តប​ចំពោះ​ការ​រួម​ភេទ ដោយ​ការ​បង្កើន​លំហូរ​ឈាម និង​ធ្វើឱ្យ​រាងកាយ​របស់​នាង​កាន់​តែរឹង​មាំ​ស្រស់​ស្រាយ។ ដោយ​ឡែក មាន​ការសិក្សា​ស្រាវ​ជ្រាវទ្រង់​ទ្រាយ​តូច​មួយ ដែល​បាន​សម្លឹង​ឃើញ​មុខងារ​ផ្លូវភេទ​របស់​ស្រ្ដីក្រោយ​ពេល​ទទួល​ការព្យាបាល​សរីរៈ​ត្រគាក ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជ្រាប​ទឹក​មូត្រ និង​ការ​ស្រុត​ស្បូន ហើយ​លទ្ទផល​នៃការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​រក​ឃើញ​ថា ក្រោយ​ការព្យាបាល​សរីរៈ​ត្រគាក​បាន​រួច​រាល់ ស្រ្ដីបាន​កត់​សម្គាល់​ឃើញ​ថា​ពួក​នាង​មាន​ការ​កើន​ឡើង​ត្រេក​ផ្លូវ​ភេទ និង​មាន​សមត្ថភាព អាច​សម្រេច​ឈាន​ដល់​ចំណុច​សុខ​ស្រួល​កំពូល៕​

ប្រភព៖ cool1007

  • ស្រ្ដីគួរ​ធ្វើ​បែប​ណា​ដើម្បី​លើក​កម្ពស់​សុខភាព​ទ្វារ​មាស​របស់​ខ្លួន?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:សុខភាព
Tags: