របៀបសំរកក្បាលពោះ​ធំ​មក​រាប​ស្មើ​វិញ​បាន ក្នុង​រយៈពេល​ដ៏​ខ្លី​តាម​វិធី​ធម្មជាតិពិតៗ!

ក្រុមការងារយើងបានបកស្រាយពីអត្ថប្រយោជន៍នៃខ្ទឹមស រួច​មក​ហើយ​នៅ​អត្ថបទ​មុន ហើយ​ខ្ទឹម​ស​ជា​រុក្ខជាតិ​មួយ​ដែល​មាន​សារៈ​សំខាន់ យក​មក​សំរាប់​ធ្វើ​ម្ហូប និង​យក​មក​ព្យាបាល​ជំងឺ​ផ្សេងៗ​តាំង​ពី​បុរាណ​រហូត​មក​ដល់​ពេល​នេះ​ក៏​នៅ​តែ ​មាន​ការ​ប្រើ​ប្រាស់​ចាំបាច់​សំរាប់​ជីវិត​ប្រចាំ​ថ្ងៃដែរ។

ចំនុចពិសេសមួយទៀតគឺ ខ្ទឹមសអាចសំរក់ទំងន់​បាន ហើយ​មិន​ប៉ះពាល់​ដល់​សុខភាព​ទៀត​ផង។ នៅ​ពេល​នេះ​យើង​នឹង​ណែនាំ​ពី​ការ​ប្រើ​ប្រាស់​ខ្ទឹម​ស យក​មក​សំរក​ក្បាល​ពោះ​ធំ​ដែល​ពោរ​ពេញ​ដោយ​ជាតិ​ខ្លាញ់​ឲ្យ​រាប​ស្មើ​វិញ​បាន យ៉ាង​មាន​ប្រសិទ្ធ​ភាព ហើយ​មិន​ចំនាយ​ថវិកា​ច្រើន ថែម​ទាំង​ល្អ​សំរាប់​សុខភាព​ទៀត​ផង។ ដូច​នេះ​មិត្ត​អ្នក​អាន​អាច​ធ្វើ​បាន​តាម​ការ​ណែនាំ​ខាងក្រោម៖

របស់ត្រូវការ ៖

  • ខ្ទឹមស 3 កំពឹស
  • ទឹកក្រូចឆ្មា 1 ផ្លែ
  • ទឹកបរិសុទ្ធ 1 កែវ

ការប្រើប្រាស់ ៖

  • លាយទឹកក្រូចឆ្មា 1 ផ្លែដែលបានច្របាច់រួចនោះ ចូលទៅក្នុងទឹក 1 កែវ
  • ទំពារខ្ទឹមស 3 កំពឹស ហើយផឹកទឹកដែលបានលាយនោះចូល
  • ធ្វើឲ្យបានជារៀងរាល់ព្រឹកនៅពេលពោះទទេរ, វាត្រូវចំណាយពេល 2 សប្តាហ៍នឹងឃើញលទ្ធផលពិតៗ។

សំរាប់មិត្តអ្នកអានដែលមានក្បាលពោះធំអាចធ្វើតាមវិធីខាងលើនេះ​បាន ឬ​ក៏​អាច​ណែនាំ​មិត្តភក្តិ​ដទៃ​ទៀត ដែល​អ្នក​ស្គាល់​ចង់​សំរក​ក្បាល​ពោះ​អាច​សាក​ល្បង​ធ្វើ​ជាមួយ​គ្នា​ដើម្បី​ ទទួល​បាន​ក្បាល​ពោះ​រាប​ស្មើ​ស្រស់​ស្អាត ដោយ​ងាយ​ជាមួយ​វិធី​ធម្មជាតិនេះ៕

ប្រភព៖ cambo-report

  • របៀបសំរកក្បាលពោះ​ធំ​មក​រាប​ស្មើ​វិញ​បាន ក្នុង​រយៈពេល​ដ៏​ខ្លី​តាម​វិធី​ធម្មជាតិពិតៗ!已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:សុខភាព
Tags: