Q&A: សម្រាប់​បុរស​តើ​មាន​វិធីសាស្ត្រ​សម្អាត​ប្រដាប់ភេទ​ទេ ?

6 Videos


​សំណួរ ៖ ឈាន​ចូលឆ្នាំថ្មី​នេះ​ខ្ញុំ​អាយុ ១៧ ឆ្នាំ​ហើយ​ខ្ញុំ​បាន​ខិតខំ​ស្រាវជ្រាវ​រក​វិធីសាស្ត្រ​សម្អាតប្រដាប់ ភេទ​ឱ្យបាន​ល្អ​ដើម្បី​ចៀសវាង​ការកើត​មេរោគ ប៉ុន្តែ​ការស្រាវជ្រាវ​ឃើញ​មានតែវិធីសាស្ត្រ​សម្អាត​ប្រដាប់​ភេទស្ត្រី តើ​វិធីសាស្ត្រ​សម្អាត​ប្រដាប់​ភេទបុរស​មាន​ដែរឬទេហើយ​គេ​អនុវត្ត​ដូចម្តេច ?

​ចម្លើយ ៖ តាមពិត​វិធីសាស្ត្រ​សម្អាត​ប្រដាប់ភេទ​របស់​បុរស​ក៏មាន​ដូច​ស្ត្រី​ដែរ ប៉ុន្តែ​គ្រាន់តែកន្លងមក​មិន​ច្រើន​ដូច​ស្ត្រី​ប៉ុណ្ណោះ ។ សម្រាប់​ការថែរក្សា​អនាម័យ​ប្រដាប់​ភេទបុរស​វា​មិនមាន​អាថ៌កំបាំង​ដូច​ស្ត្រី​ទេ​ហើយ​ការសម្អាត​ក៏​ងាយស្រួល​ជាង​ស្ត្រី​ដែរ ។​

M88


​បុរស​ជាទូទៅ​មិនសូវ​ចាប់អារម្មណ៍​ការលាង​សម្អាត​ប្រដាប់ភេទ​ទេ ពិសេស​ចំពោះ​យុវជនតែម្តង ដែល​ពេលខ្លះ​ធ្វើឱ្យ​កើត​មេរោគ​រមាស់​ចុង​លិង្គ​ឬ​ត្រង់​កន្លុកកន្លៀត​ដទៃទៀត ។ បុរស​ត្រូវ​ចងចាំ​ថា​ការសម្អាត​ប្រដាប់ភេទ​ត្រូវធ្វើឡើង​ញឹកញាប់ពិសេស​ពេល​ងូតទឹក​មិនត្រូវ​ភ្លេច​វា​ឡើយ ។ ការសម្អាត​ដែល​ត្រូវ​ចាប់អារម្មណ៍​បំផុត​គឺ​ត្រង់​គន្លាក់​ក្បាល​លិង្គនិងក្បាល​លិង្គ​ដោយ​សាប៊ូ​ញឹកញាប់ព្រោះ​កន្លែង​នេះ​ប្រមូលផ្តុំ​ដោយ​កាកសំណល់​ដែល​ងាយបង្កឱ្យមានក្លិននិងកើត​អាការ​រមាស់ ។​

​ក្រៅពីនេះ​សម្រាប់​យុវវ័យ​ដែល​មិនទាន់​ឆ្លងកាត់​ការ​រួមភេទ​ធ្វើឱ្យ​ប្រដាប់ភេទ​មិនទាន់​ដាច់​ស្បែក​មិនអាច​ដុស​សម្អាត​បានទេ​ចាំបាច់​ត្រូវធ្វើ​ការសម្អាត​ក្បាល​លិង្គ​ឱ្យបាន​ញឹកញាប់​ព្រោះ​អាចកម្ចាត់​មេរោគ​ឬ​កាកសំណល់​ទឹកនោម​ដែល​ងាយ​កើត​អាការ​រមាស់ ។ ត្រូវ​ចងចាំ​ថា​ពេល​បត់ជើង​តូច​ម្តងៗ​ត្រូវ​សម្អាត​ឱ្យអស់​ទឹកនោម​ដើម្បី​ចៀសវាង​សេសសល់​លើ​ក្បាល​លិង្គ​ដែល​ងាយកើត​អាការ​កខ្វក់​ពិសេស​កើត​អាការ​រមាស់​តែម្តង ៕​