អភិបាលខណ្ឌ​សែន​សុខ នាំ​យក​អំណោយ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ទៅ​ចែក​ជូន​ប្រជាជន​ក្រីក្រ​២០​គ្រួសារ

អភិបាលខណ្ឌ​សែន​សុខ នាំ​យក​អំណោយ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ទៅ​ចែក​ជូន​ប្រជាជន​ក្រីក្រ​២០​គ្រួសារ



ភ្នំពេញ ៖ លោក លី សា​វេត អភិបាល នៃ​គ​ណៈ​អភិបាល ខណ្ឌ​សែន​សុខ បាន​ដឹកនាំ​មន្ត្រី​របស់លោក​នាំ​យក​អំណោយ របស់ សម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន ប្រធាន​កាកបាទ​​ក្រហម​កម្ពុជា យកមក​ចែក​ជូន ប្រជាជន​ក្រីក្រ​ចំនួន​២០​គ្រួសារ​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​​ទឹកថ្លា កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦។

អំណោយ​ជា សម្ភារៈ​ដែល​ត្រូវ​បាន​នាំ​យក​មក​ចែក​ជូន​ប្រជាជន​ក្រីក្រ នៅ​ពេល​នេះ​រួមមាន ​ក្នុង​១​គ្រួសារៗ​ទទួល​បាន​នូវ ១/ អង្ករ ១​បាវ​ទម្ងន់​៣០​គីឡូក្រាម ២/ មី​កញ្ចប់​ចំ​នួន​១​កេស​ ៣/ ត្រីខកំប៉ុង​ចំនួន​១០​កំប៉ុង ៤/ ភួយ មុង ក្រមា សារុង ១​ឈុត ៥/ ប្រាក់​ចំនួន​៣​ម៉ឺន​រៀល។

នៅ​ក្នុង​ពិធី​ចែក​អំណោយ​នោះ​លោក​អភិបាល​បាន​ធ្វើ​ការ​សំណេះសំណាល និង​ពាំនាំ​នូវ​ការ​​ផ្តាំ​ផ្ញើ​សួរសុខទុក្ខ​ពី​ស​ម្តេច​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន ដែល​ជា​រឿយៗ​លោក​​ជំទាវ​តែងតែ គិតគូរ​ពី​សុខទុក្ខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​មាន​បញ្ហា​ជីវភាព​ក្រីក្រ​​និង មាន​ជំងឺ​ដង្កាត់​ផ្សេងៗ នៅ​ទូទាំងប្រទេស។

ប្រជាជន​ដែល​បាទ​ទួល​អំណោយ បាន​នាំគ្នា​សម្តែង​នូវ​ក្តី​រំ​ភើប​រីករាយ និង​បាន​អរគុណ​ដល់​លោក​អភិបាល​ផង​ដែរ ​ដែល​បាន​ចំណាយ​កម្លាំងកាយ​ចិត្ត​នាំ​យក​អំណោយ​របស់ លោក​ជំទាវ យក​មក​ចែកជូន​ពួកគាត់ ខ​ណៈ​ពេល​ដែល​គាត់​កំពុង ជួប​បញ្ហា​ជីវភាព​ខ្វះខាត​ខ្លាំង៕

អភិបាលខណ្ឌ​សែន​សុខ នាំ​យក​អំណោយ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ទៅ​ចែក​ជូន​ប្រជាជន​ក្រីក្រ​២០​គ្រួសារ អភិបាលខណ្ឌ​សែន​សុខ នាំ​យក​អំណោយ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ទៅ​ចែក​ជូន​ប្រជាជន​ក្រីក្រ​២០​គ្រួសារ