ឆក់​កាបូប​លុយ​ពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ មក​ជាប់អន្ទាក់​សមត្ថ​កិច្ច​ប៉ុ​ស្តិ៍ទឹកថ្លា ខណ្ឌ​សែន​សុខ

ឆក់​កាបូប​លុយ​ពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ មក​ជាប់អន្ទាក់​សមត្ថ​កិច្ច​ប៉ុ​ស្តិ៍ទឹកថ្លា ខណ្ឌ​សែន​សុខ



ភ្នំពេញ ៖ បក្ខពួក​ក្រុម​យុវជន​ស្ទាវៗ​៣​នាក់ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុ​ស្តិ៍​ទឹកថ្លា ខណ្ឌសែនសុខ ចាប់​ខ្លួន​បាន​ខណៈ​ពេល​ពួកគេ​បាន​ឆក់​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​មហា​វិថី​សហ​ព័​ន្ធ​រុស្សី ក្នុង​ភូមិ​ប៉ប្រក​ខាងត្បូង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ កាលពី​វេលា​​ម៉ោង​២៤​និង​៣០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៦។

ក្រុម​ជនជាប់ចោទ​ជា​ចោរ​ទាំង​៣​នាក់​នោះ ១/ ឈ្មោះ មាស សុ​ភ័​ក្ត ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ​​គ្មាន​មុខរបរ មាន​ទីលំនៅ​ក្នុង​ភូមិ​ត្រ​ពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ។

២/ អ៊ុក រ៉ា​ដា ហៅ អា​រ៉ា​ក់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ គ្មាន​មុខរបរ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ។ ៣/ ឡុង វុ​សាល ហៅ​អា​តោ ភេទ​ប្រុស​ អាយុ​២៣ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។

លោក អនុសេនីយ៍ឯក សុខ សុផល បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជន​ទាំង​៣​នាក់ ខាង​លើ ​ខ​ណៈ​ពេល​ពួកគេ​បាន ធ្វើសកម្មភាព​ឆក់​កាបូប​លុយ ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​​ធ្វើ​ដំណើ​រ​តាម​ម៉ូតូ ហើយ​បាន​មក​ជួប​សមត្ថកិច្ច​​នគរបាល​ប៉ុ​ស្តិ៍​ទឹកថ្លា​ កំពុង​យាម​ល្បាត​បាន​ឃាត់​ឆែកឆេរ​ឃើញ​កាបូប​ជនរងគ្រោះ​យក​មក​សួរនាំ​ ហើយ​ក្រោយមក​ជន​រង​គ្រោះ​បាន ប្តឹង​ហើយ​ឃើ​ញ​និង​ចង្អុលមុខ​ជនសង្ស័យ ទាំង​៣​នាក់​ថា ជា​ចោរ ឆក់​កាបូប​លុយ​របស់​នាង ទើប​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង។

ស្ត្រី​ឈ្មោះ អ៊ឹម ចិន​នី អាយុ​២៦​ឆ្នាំ មុ​ខ​របរ បុគ្គលិក​ក្រុមហ៊ុន​ឯកជន មាន​ទី​លំ​ទីលំនៅ​ក្នុង​សង្កាត់ ផ្សារ​ថ្មី​២ ខណ្ឌ​ដូនពេញ ដែល​អះអាង​ថា នាង​ជា​ជនរងគ្រោះ​(​ម្ចាស់​កាបូប​)​បាន​​ប្រាប់​សមត្ថកិច្ច​ថា នៅ​ក្នុង​កាបូប​នោះ មាន​លុយ​៥០​ដុល្លារ លិខិតឆ្លងដែន​០២​ច្បាប់ ទូរស័ព្ទ ម៉ាក​អាយ​ហ្វូ​ន​សី​ច​ផ្លឺ​ស​០១​គ្រឿង អាយ​ផែត ០១​គ្រឿង និង​អត្តសញ្ញាណ​០១​ច្បាប់​ព្រមទាំង​ឯកសារ​ហោះ​ហើរ​មួយ​ចំនួន។

នៅ​ក្នុង​ការ​ឃាត់​ខ្លួន​ជនជាប់ចោទ​ទាំង​៣​នាក់​ខាង​លើ​ប៉ូលិស​បាន​រឹបអូស​ម៉ូតូ​ចំនួន​២​គ្រឿង​១/ ម៉ាក ឡែ​ត ពាក់​ផ្លាកលេខ ភ្នំពេញ 1BY 6985 ២/​ម៉ាក R15 គ្មាន​ផ្លាកលេខ​ដែល​ពួកគេ​ជិះ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនរងគ្រោះ តាម​ការ​បញ្ជាក់​ពី​ជនរងគ្រោះ​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ពួកគេ​ទាំង​៣នាក់​នេះ​ មាន​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​R15 មក​ឆក់​យក​កាបូប​ពី​នាង។

ក្រុម​ជនជាប់ចោទ​ទាំង​៣​នាក់ ​ត្រូវ​បាន​ប៉ូលិស​ប៉ុ​ស្តិ៍​ទឹកថ្លា បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ស្រាវជ្រាវ​បន្ត ​និង ​បញ្ជូន​ទៅ​តុលាការ ដែល​តាម​ច​ម្លើយ​សារភាព​របស់​ពួកគេ​បាន​ប្រាប់​ថា ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​គេ​២​ដង​មក​ហើ​យ​៕