Facebook​ បន្ត​ទម្លាយ​ខ្សែអាត់​សំឡេង​វគ្គ​ថ្មី ដែល​លោក​កឹម សុខា បាន​ណាត់​ស្រី​ទៅ​ក្រេប​ទឹកឃ្មុំ​នៅ​កំពង់ចាម​

Facebook​ បន្ត​ទម្លាយ​ខ្សែអាត់​សំឡេង​វគ្គ​ថ្មី ដែល​លោក​កឹម សុខា បាន​ណាត់​ស្រី​ទៅ​ក្រេប​ទឹកឃ្មុំ​នៅ​កំពង់ចាម​



ភ្នំពេញ ​៖ ​Facebook ឈ្មោះ​រឿង​ពិត CNRP បាន​បន្ត​ទម្លាយ​ខ្សែអាត់​សំឡេង​ថ្មី​ទៀតហើយ ដែលជា​វគ្គ​ទី​៣៦ ហើយ​ការ​ទម្លាយ​នេះ ខណៈដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានប្រកាស​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦ ថា សារ​សំឡេង​ដែល​បែកធ្លាយ​នៅលើ​បណ្តាញ​សង្គម Facebook ជា​សំឡេង​ពិត​របស់​លោក កឹម សុខា និង​ស្រី​ស្នេហ៍ ហើយ​ប្រកាស​ទទួលយក​បើក​ការស៊ើបអង្កេត​។​

តាម​ហ្វេ​ស​ប៊ុ​កបាន​អះអាងថា សំឡេង​ឆ្លើយឆ្លង​គ្នា​នោះ បាន​និយាយ​កាលពី​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ​២០១២។ Facebook បាន​សរសេរ​រៀបរាប់​ថា “​ដូច​ខ្ញុំ​បាន​បញ្ជាក់​ជូន​បងប្អូន​ជនរួមជាតិ​មកហើយ​ថា ទឹកដី​ខេត្តកំពង់ចាម គឺជា​ឋានសួគ៌​សម្រាប់​លោក កឹម សុខា ណាត់​បណ្តា​ស្រីក្មេងៗ​ជាច្រើន​នាក់​ទៅ​ទីនោះ ដើម្បី​គាត់​បាន​រួមភេទ​តែប៉ុណ្ណោះ គឺ​លោក កឹម សុខា បបូរមាត់​ស្រែកជេរ​គេឯង ជាពិសេស​បន្ទាបបន្ថោក​ថា កម្ពុជា​សព្វថ្ងៃ​គ្មាន​សិទ្ធិសេរីភាព​ទេ និង​គាត់​បាន​និយាយ​បំផ្លើស​ថា អសន្តិសុខ​ណាស់ ប៉ុន្តែ បើ​ស្តាប់​សំឡេង​ឆ្លើយឆ្លង​គ្នា​រវាង​លោក កឹម សុខា ជាមួយ​ស្រី​ស្នេហ៍ ( អាចិន ) គឺ​កម្ពុជា​បច្ចុប្បន្ន ជា​ប្រទេស​ពោរពេញ​ដោយ​សេរីភាព ធានា​សន្តិសុខ​២៤​ម៉ោង​លើ​២៤​ម៉ោង ហើយ​ជា​ប្រទេស​មួយ​ដែល​មនុស្ស​អាច​ប្រើ​សិទ្ធិ​របស់ខ្លួន ដើម្បី​សប្បាយ ស៊ីចុក ចាយវាយ​លុយកាក់​តាមចិត្ត​”​។​

ពីព្រោះ​តែមាន​ផ្លូវ មាន​ស្ពាន និង​ធានា​សុវត្ថិភាព​សម្រាប់​ការធ្វើដំណើរ​មិន​ថា​យប់​ឬ​ថ្ងៃ​ហ្នឹងហើយ ទើប​ធ្វើ​ឲ្យ​លោក កឹម សុខា ភ្លេច​គិតថា រូបគាត់​បានធ្វើ​ដំណើរ​ទៅគ្រប់​ទីកន្លែង និង​បាន​ណាត់​ដេក​សប្បាយ​ជាមួយ​ស្រីៗ​ជាច្រើន​បាន​ងាយស្រួល​យ៉ាងនេះ ក៏​ព្រោះតែ កម្ពុ​ជាមាន​សន្តិភាព ដែល​ខុសពី​ក្នុងពេល​អតីតកាល មាន​សម័យ​ប៉ុល ពត​ជាដើម​។ ជាក់ស្តែង បន្ទាប់ពី​លោក កឹម សុខា បើក​វេទិកា​ស្រែកជេរ​រដ្ឋាភិបាល​ហើយ គាត់​អាច​ណាត់​ស្រី​ស្នេហ៍​ឲ្យ​នាង​ឡើង​ពី​ភ្នំពេញ​ទៅ​ជួប​គាត់ ដោយ​គ្មាន​បារម្ភ​ពី​គ្រោះថ្នាក់ អសន្តិសុខ ពេលធ្វើ​ដំណើរ​យប់​ព្រលប់​ឡើយ​។ នៅក្នុង​រឿងអាស្រូវ វគ្គ​ទី​៣៦​នេះ គឺ​ខ្ញុំ​នឹង​បង្ហាញជូន​បងប្អូន​បាន​ស្តាប់ឮ​នូវ​ការ​ទាក់​គ្នា​រវាង​លោក កឹម សុខា ជាមួយ​ស្រី​ស្នេហ៍​( អាចិន​) ឲ្យ​មកជួប​គាត់​ឲ្យ​បាន​លឿន ដែល​លោក កឹម សុខា គាត់​ចាំ​នាង នៅ​ខេត្តកំពង់ចាម ដើម្បី​រួម​រ័ក្ស ។​

Facebook ឈ្មោះ​រឿង​ពិត CNRP បានលើកឡើង​ទៀតថា “​រឿង​មួយ​ដែល​គួរឲ្យ​ហួសចិត្ត​បំផុត គឺ​នៅពេលដែល​ស្រី​ស្នេហ៍​បាន​ប្រាប់​គាត់​តាម​ទូរស័ព្ទ​ថា មិនទាន់​ចេញទៅ​ទេ ព្រោះ​នៅ​មិនទាន់​ដល់​ម៉ោង​ត្រូវ​ចេញទៅ (​ទិញ​សំបុត្រ​ឡាន​ម៉ោង ៥:៣០​នាទី​ល្ងាច​) ស្រាប់តែ​ពេលនោះ​លោក កឹម សុខា ភ្លាត់មាត់​ស្រែកថា ងាប់​ហើយ​!​។ សម្ដី​មួយ​ម៉ាត់​នេះ អាច​បញ្ជាក់បាន​ថា លោក កឹម សុខា មាន​អារម្មណ៍​អន់ចិត្ត​ទៅនឹង​ស្រី​ស្នេហ៍​របស់លោក ឈ្មោះ អាចិន ដែល​គ្រាន់តែ​នាង​យឺត​ពេល​បន្តិចបន្តួច ក៏​គាត់​ពិបាក​ទ្រាំ​ដែរ ដោយ​លោក កឹម សុខា បង្ខំ​ឲ្យ​នាង​ឡើងមក​ឲ្យ​បាន​ឆាប់​ឲ្យ​លឿន​ឡើង​”​។ ជាមួយគ្នា​នោះ ហ្វេ​ស​ប៊ុ​កបាន​បង្ហោះ​សម្តី​ឆ្លើយឆ្លង​គ្នា​ទាំងស្រុង​ផងដែរ៕