លោក​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង ដឹកជញ្ជូន​ចុះ​ពិនិត្យ​ផ្លូវ និង​ស្ពាន​ដែល​កំពុង​ស្ថាបនា​នៅ​ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង

លោក​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង ដឹកជញ្ជូន​ចុះ​ពិនិត្យ​ផ្លូវ និង​ស្ពាន​ដែល​កំពុង​ស្ថាបនា​នៅ​ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង



ព្រៃវែង ៖ ព្រឹក​ថ្ងៃ​ទី២៤ ខែ​មីនា ឆ្នាំ​២០១៦ លោក ត្រាំ​ង អ៊ី​តឹក រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង ដឹកជញ្ជូន តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សហការី លោក ឡុង ថា​ត អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង​លោក ម៉ន នី​បណ្ឌិត អភិបាលស្រុក​ស៊ីធរ​កណ្តាល បាន​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ដែលមាន​ប្រវែង ៣៨០០​ម៉ែត្រ និង ស្ពាន​មួយ​ប្រវែង​ជាង​១៨​ម៉ែត្រ ដែល​កំពុង​សាងសង់​នៅក្នុង​ឃុំ​រំលេច ឃុំ​ឬ​ស្សី​សាញ់ ឃុំ​ព្រៃ​ដើម​ថ្នឹង ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង។

លោក​រដ្ឋមន្ត្រី បាន​ណែនាំ និង​ជំរុញ​អោយ​ក្រុម​កងវិស្វកម្ម​អគ្គបញ្ជាការ ស្ថាបនា​ឲ្យបាន​ឆាប់ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ទន្ទឹង​រង់ចាំ​ការប្រើប្រាស់​ផ្លូវ​តាំង​ពី​យូរណាស់​មក​ហើយ ជាពិសេស​ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​ការ​ធ្វើដំណើរ ការ​ដឹក​ទំនិញ​បាន​ទាន់​ពេលវេលា។

ចំពោះ​ផ្លូវ​ដែល​នៅ​សេស​សល់ ប្រមាណ​ជាង ៧​គីឡូម៉ែត្រ​ទៀត លោក​រដ្ឋមន្ត្រី​ស្នើសុំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សុំ​ជួយ​បង្ហើយ អោយ​ដល់​ផ្សារ​ព្រែក​ចង្ក្រាន ឃុំ​ព្រែក​ចង្ក្រាន​។​

លោក​អភិបាលស្រុក​ក៏​ស្នើសុំ​ផង​ដែរ ធ្វើ​យ៉ាងណា​ជួយ​ជំរុញ​កសាង​បង្ហើយ​តាម​សំណូ​ម​ពរ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​នេះ។

លោក​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង ដឹកជញ្ជូន​ចុះ​ពិនិត្យ​ផ្លូវ និង​ស្ពាន​ដែល​កំពុង​ស្ថាបនា​នៅ​ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង លោក​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង ដឹកជញ្ជូន​ចុះ​ពិនិត្យ​ផ្លូវ និង​ស្ពាន​ដែល​កំពុង​ស្ថាបនា​នៅ​ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង