Tom Cruise និង តារាចម្រៀង​តៃវ៉ាន់ Elva Hsiao បង្កាត់ភ្លើង​ស្នេហ៍​?​

6 Videos


​បន្ទាប់ពី​បែក​គ្នា​ជាមួយ​មិត្ត​ប្រុស​ជនជាតិ​សិង្ហ​បុរី លោក Elroy Cheo បាន​មួយរយៈ​មក ស្រាប់តែ​ថ្មីៗ​នេះ​មាន​ព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ថា តារាចម្រៀង​តៃវ៉ាន់​វ័យ ៣៦ ឆ្នាំ នាង Elva Hsiao ប្រហែលជា​លួច​បង្កាត់ភ្លើង​ស្នេហា​លួចលាក់​ជាមួយ​តារា​ហូលីវូដ និង ផលិតករ វ័យ ៥៣ ឆ្នាំ លោក Tom Cruise ។

Tom Cruise និង តារាចម្រៀង​តៃវ៉ាន់ Elva Hsiao បង្កាត់ភ្លើង​ស្នេហ៍​?​

M88


​យោងតាម​ប្រភពព័ត៌មាន​បានមកពី​គេហទំព័រ asianpopnews បាន​ឲ្យ​ដឹងថា កាលពីពេល​ថ្មីៗ​នេះ​គេ​បាន​ប្រទះឃើញ​តារាចម្រៀង Elva Hsiao រួមជាមួយ​មិត្តភក្តិ​ស្រី​របស់​នាង​ម្នាក់ទៀត​អង្គុយ​ផឹកស្រា​សាំ​ប៉ា​ញ​ជាមួយ​បុរស​សាច់ដុំ​ស្បែក​សម្នាក់​ដែល​មើលទៅ​ដូចជា​លោក Tom Cruise បេះបិទ ។ ទោះជា​យ៉ាងណា​គេ​មិន​បានឃើញ​បុរស​អាថ៌កំបាំង​រូបនោះ​និយាយ​អ្វី​ច្រើន​ឡើយ គ្រាន់តែ​គ្រប់គ្នា​គិតថា​បុរស​ម្នាក់​នោះ​គឺជា Tom Cruise ។

Tom Cruise និង តារាចម្រៀង​តៃវ៉ាន់ Elva Hsiao បង្កាត់ភ្លើង​ស្នេហ៍​?​

​យោងតាម​ប្រភព​មួយទៀត​បាន​ឲ្យ​ដឹងថា តារាចម្រៀង​តៃវ៉ាន់​សម្បូរ​ស្នេហ៍​នាង Elva Hsiao បាន​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ស្បែក​ស​សាច់ដុំ​ម្នាក់​មាន​រយៈពេល ៣ ខែ​មកហើយ ដែល​បាន​ស្គាល់គ្នា​តាមរយៈ​មិត្តភក្តិ ។ ជាមួយគ្នានេះដែរ Elva Hsiao ត្រូវបាន​គេ​រាយការណ៍​ថា កាល​ចូលឆ្នាំ​ចិន នាង​បានធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​សហរដ្ឋអាមេរិក​រយៈពេល ២ សប្តាហ៍​ជាមួយ​មិត្ត​ប្រុស​ថ្មី​របស់​នាង​ម្នាក់​នោះ​ទៀតផង ។

Tom Cruise និង តារាចម្រៀង​តៃវ៉ាន់ Elva Hsiao បង្កាត់ភ្លើង​ស្នេហ៍​?​

​គួរ​រំឭក​ផងដែរ​ថា តារាចម្រៀង​ស្រី​វ័យ​កណ្ដាល​សម្រស់​បាន Elva Hsiao ធ្លាប់មាន​មិត្ត​ប្រុស​ជាច្រើន​នាក់​រួចមកហើយ ក្នុងនោះ​មានដូចជា តារា​សម្ដែង​លោក Sunny Wang តារា​សម្ដែង Kai Ko និង លោក Elroy Cheo (​ទើបតែ​បែក​គ្នា​) ជាដើម ហើយ​អតីត​មិត្ត​ប្រុស​របស់​នាង​ទាំងអស់នោះ​មើលទៅ​សុទ្ធតែជា​បុរស​ល្អ​ទាំងអស់ (​មតិ​របស់​អ្នកគាំទ្រ​) ហើយ​ស្រាប់តែ​ពេល​ថ្មីៗ​នេះ​មាន​មហាជន​មួយចំនួន​បានឃើញ នាង​នៅ​ជាមួយ​បុរស​អាថ៌កំបាំង​ម្នាក់​ដែល​គេ​សង្ស័យថា​ជា​តារា​ហូលីវូដ លោក Tom Cruise ប៉ុន្តែ​ព័​ត៌​លម្អិត​យ៉ាងណា​នោះ​នៅ​មិនទាន់មាន​ការបកស្រាយ​នៅឡើយ​ទេ ៕ (​ប្រភព​៖ អាស៊ាន​ប៉ប​ញូ​) កុសល​

Tom Cruise និង តារាចម្រៀង​តៃវ៉ាន់ Elva Hsiao បង្កាត់ភ្លើង​ស្នេហ៍​?​Tom Cruise និង តារាចម្រៀង​តៃវ៉ាន់ Elva Hsiao បង្កាត់ភ្លើង​ស្នេហ៍​?​