ស្ដាប់​ពាក្យពេចន៍​ផ្ដាំផ្ញើរ​ដ៏​មានន័យ​ពី ឆន សុវណ្ណ​រាជ​

6 Videos


​តារាចម្រៀង​ស្រស់​សង្ហា​បែប​យុវវ័យ ឆន សុវណ្ណ​រាជ ក្រៅពី​ជា​តារាចម្រៀង​សំនៀង​ធ្ងន់​ពីរោះ​រណ្ដំ​ហើយ​នោះ រូបលោក​ក៏ត្រូវ​បាន​ទស្សនិកជន​ទទួលស្គាល់ថា​ជាតា​រា​ដែល​មិន​ធ្លាប់​ធ្លាយ​រឿងអាស្រូវ​មិនល្អ ហើយក៏​ជាតា​រា​ ​ដែលមាន​ពាក្យពេចន៍ និង កាយវិការ​បែប​ឃ្យូ​ដ​គួរ​ក្នាញ់ និង មាន​អ្វីដែល​ថ្មី​ជានិច្ច​សម្រាប់​បំពេរ​អារម្មណ៍​ទស្សនិកជន ។ មិន​តែ​ប៉​ណ្ណោះ​រាល់​ពាក្យពេចន៍​ដែល​លោក​បាន​បង្ហើរ​នៅក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម គឺ​សុទ្ធ​ស៊ឹង​តែ​ជា​ពាក្យ​អប់រំ​ដែល​អាន​ទៅ​ហាក់ដូច​រូបលោក​ជា​កវី​មួយរូប​យ៉ាង​ដូច្នេះ​ដែរ ។​

ស្ដាប់​ពាក្យពេចន៍​ផ្ដាំផ្ញើរ​ដ៏​មានន័យ​ពី ឆន សុវណ្ណ​រាជ​

M88


​ជាក់ស្ដែង​ដូចជា​ថ្មីៗ​លោក​បាន​បញ្ចេញ​ទស្សនៈ​បែប​គតិបណ្ឌិត​បង្ហាញ​ពី​គំនិត​ផ្ទាល់ខ្លួន​ដាស់តឿន​ដល់​អ្នកគាំទ្រ​​រូបលោក​ឱ្យដឹងថា «​ពេលវេលា​ពិតជា​ដើរ​លឿន​ណាស់​មិន​រង់ចាំ​យើង​នោះទេ ចូរ​ធ្វើ​អ្វីៗ​ដើម្បី​តបស្នង​ទៅ​មនុស្ស​​ដែល​យើង​ស្រឡាញ់ និង មនុស្ស​ដែល​ល្អ​នឹង​យើង ហើយ​ស្រឡាញ់​យើង ដើម្បី​កុំឱ្យ​មាន​ពាក្យ​ថា​ស្តាយក្រោយ និង ចង់ឱ្យ​ពេលវេលា​ត្រឡប់ក្រោយ ដល់ពេល​នោះ​វា​មិនអាច​ទៅរួច​នោះទេ ព្រោះ​វា​ដូចជា​ទឹក​ដែល​ហូរ​ទៅ​​មិន​ត្រឡប់ ហើយក៏​ប្រៀបដូចជា​កែវ​ដែល​បែក​ហើយ​មិនអាច​ត​ភ្ជាប់​វិញ​បាន​នោះទេ តែបើ​ទោះបីជា​ជួប​រឿង​យ៉ាង​​ណាក៏ដោយ ត្រូវតែដើរ​ទៅមុខ ផ្លូវ​មួយ​នេះ​នៅ​វែងឆ្ងាយ​ណាស់​សម្រាប់​មួយ​ឆាកជីវិត​មនុស្ស​» ។​

ស្ដាប់​ពាក្យពេចន៍​ផ្ដាំផ្ញើរ​ដ៏​មានន័យ​ពី ឆន សុវណ្ណ​រាជ​

​ក្រៅពី​ទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​មិត្តៗ​យុវវ័យ​ហើយ​នោះ តារាចម្រៀង​សម្បូរ​រោម​ទ្រូង​ម្នាក់នេះ ក៏មាន​ការទទូច​ផងដែរ​ពី​សំណាក់​អ្នកគាំទ្រ​ឱ្យ​រូបលោក​រៀបការ​ជាមួយ​តារាចម្រៀង​ស្រី​ល្បីឈ្មោះ ឱក សុគន្ធ​កញ្ញា ព្រោះតែ​រូបគេ​ទាំងពីរ​ជាតា​រា​ដែល​ស័ក្ដិសម​នឹង​គ្នា​ទាំង​កេរ្ដិ៍ឈ្មោះ និង រូប​សម្រស់ដែល​កន្លង​​គេ​តែងតែ​ឃើញ​អ្នក​ទាំងពីរ​បញ្ចេញ​កាយវិការ​បែប​ស្និទ្ធស្នាល​ឱ្យ​មហាជន​បានឃើញ​ប្រៀបដូចជា​គូស្នេហ៍​ដែល​​ស្រឡាញ់គ្នា​ផ្អែមល្ហែម​យ៉ាង​អ៊ីចឹង ៕ ភូមិន្ទ​

ស្ដាប់​ពាក្យពេចន៍​ផ្ដាំផ្ញើរ​ដ៏​មានន័យ​ពី ឆន សុវណ្ណ​រាជ​ស្ដាប់​ពាក្យពេចន៍​ផ្ដាំផ្ញើរ​ដ៏​មានន័យ​ពី ឆន សុវណ្ណ​រាជ​ស្ដាប់​ពាក្យពេចន៍​ផ្ដាំផ្ញើរ​ដ៏​មានន័យ​ពី ឆន សុវណ្ណ​រាជ​ស្ដាប់​ពាក្យពេចន៍​ផ្ដាំផ្ញើរ​ដ៏​មានន័យ​ពី ឆន សុវណ្ណ​រាជ​