ស្ត្រីជោគជ័យប្រាប់រឿងដែលគាត់ជំពាក់គេ ៤ម៉ឺនដុល្លារ ហើយមានលុយ១លានវិញមុនវ័យ៣០ឆ្នាំ

អ្នក​ស្រី​ ​Carol Roth កើត​នៅ​ក្នុង​គ្រួសារ​​ដែល​តែង​តែ​មាន​បញ្ហា​​រឿង​លុយ​កាត់។ ប៉ា​របស់​អ្នក​ស្រី​គឺ​ជា​ជាង​ភ្លើង​ដែល​រក​ចំណូល​បាន​ត្រឹម​អាច​ទ្រទ្រង់​គ្រួសារ​បាន។ ម្ដាយ​​របស់​អ្នក​ស្រី​ជា​ស្ត្រី​មេផ្ទះ។

ឪពុក​ម្ដាយ​របស់​អ្នក​ស្រី​បាន​លែងលះ​គ្នា​ពេល​ដែល​អ្នក​ស្រី​អាយុ​ជាង​១០​ឆ្នាំ ហើយ​សម្ពាធ​ហិរញ្ញវត្ថុ​កាន់​តែ​ធ្ងន់​ធ្ងរ​ដែល​ពួក​គាត់​មិន​អាច​​បង់​លុយ​អោយ​អ្នក​ស្រី​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​បាន។

យ៉ាង​ណា​នៅ​ទីបំផុត​អ្នក​ស្រី​អាច​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ល្បី​ឈ្មោះ​មួយ​ Wharton School of Business ក្នុង​ឆ្នាំ​១៩៩៥ ប៉ុន្តែ​តាម​រយៈ​ការ​សិក្សា​នៅ​ក្នុង​សាកល​វិទ្យាល័យ​​ល្បី​ឈ្មោះ​ផ្នែក​ពាណិជ្ជកម្ម​នេះ​ អ្នក​ស្រី​បាន​ធ្លាក់​ក្នុង​បំណុល​៤​ម៉ឺន​ដុល្លារ។ ពេល​នោះ​អ្នក​ស្រី​បាន​តាំង​ចិត្ត​ថា ក្នុង​រយៈ​ពេល​តិច​ជាង​៨​ឆ្នាំ​អ្នក​ស្រី​នឹង​ចាក​ចេញ​អោយ​ផុត​ពី​បំណុល​នេះ ហើយ​រក​លុយ​អោយ​បាន​​១​លាន​ដុល្លារ។ ហើយ​​​ពេល​នោះ​អ្នក​ស្រី​ពិត​ជា​ធ្វើ​បាន​សម្រេច​មុន​ពេល​អ្នក​ស្រី​ចូល​ដល់​វ័យ​៣០​ឆ្នាំ ខាង​ក្រោម​នេះ​ជា​វិធី​ដែល​នាំង​អ្នក​ស្រី​ឆ្ពោះ​ទៅ​រក​ជោគជ័យ​នេះ៖

១៖ កំណត់​គោលដៅ

នេះ​ប្រហែល​ជា​ចំណុច​ដ៏​សំខាន់​បំផុត ហើយ​ក៏​ប្រហែល​ជា​ចំណុច​ដែល​ត្រូវ​បាន​គេ​មើល​រំលង​ដែរ។ គោលដៅ​​មាន​ន័យ​​ថា ​ចំណុច​ជាក់​លាក់​មួយ លទ្ធផល​ដែល​យើង​ត្រូវ​ការ ជាមួយ​នឹង​ពេល​វេលា​ជាក់​លាក់​ក្នុង​ការ​បំពេញ និង​គំរោង​នៃ​ជំហាន​ដើម្បី​ជួយ​សម្រេច​វា។

២៖ ទទួល​យក​ឱកាស​ការងារ​ធំ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់

ពេល​អ្នក​សម្រេច​ចិត្ត​ជ្រើស​រើស​យក​ក្រុមហ៊ុន​ធំ​ដែល​អាច​ផ្ដល់​ប្រាក់​ខែ​ខ្ពស់​សម្រាប់​អ្នក អ្នក​មិន​ត្រឹម​តែ​អាច​ទទួល​បាន​លុយ​តែ​ម្យ៉ាង​នោះ​ទេ ជំនាញ​និង​ចំណេះ​ដឹង​របស់​អ្នក​ក៏​ត្រូវ​តែ​អភិវឌ្ឍ​អោយ​ទាន់​ទៅ​នឹង​វិហាលភាព​នៃ​តម្រូវការ​​លើ​ជំនាញ​វិជ្ជាជីវៈ​របស់​ក្រុមហ៊ុន​ផង​ដែរ។

លើស​ពី​នេះ​​ទៅ​ទៀត​អ្នក​នឹង​បាន​ជួប​មនុស្ស​ដែល​ពោរពេញ​ដោយ​សក្ដានុពល​ជា​ច្រើន ព្រម​ទាំង​ផ្លូវ​ដែល​អ្នក​អាច​នឹង​ពង្រីក​សក្ដានុពល​របស់​ខ្លួន​កាន់​តែ​ឆាប់​រហ័ស។

៣៖ ធ្វើ​ការ​ងាប់​ចោល

កូន​សោ​មួយ​ដ៏​សំខាន់​ពេល​អ្នក​មិន​ទាន់​ឈាន​ដល់​វ័យ​៣០​ឆ្នាំ អ្នក​មិន​ត្រូវ​សន្សំ​កម្លាំង​ទេ អ្នក​ត្រូវ​ព្យាយាម​​យល់​ពី​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ ហើយ​ចូល​រួម​បំពេញ​អ្វី​ទាំង​អស់​អ្នក​ដែល​អាច​ធ្វើ​បាន ធ្វើ​ការ​មួយ​ថ្ងៃ​៨​ម៉ោង មួយ​សប្ដាហ៍​៦​ ឬ​៧​ថ្ងៃ​ក៏​មិន​ព្រៃ​ផ្សៃ​អ្វីដែល​សម្រាប់​ក្មេង​ក្រោម​៣០​ឆ្នាំ។ លើស​ពី​នោះ​ទៅ​ទៀត អ្នក​ត្រូវ​សម្លឹង​មើល​ចំណុច​ខ្វះខាត​របស់​ខ្លួន​ហើយ​រៀន​បំពេញ​ជាប់​ជា​និច្ច។

៤៖ គាំទ្រ​ខ្លួន​ឯង

ការងារ​ដ៏សន្ធឹក​ដែល​អ្នក​ធ្វើ​មិន​ត្រូវ​អោយ​គេ​មើល​រំលង​ទេ។ អ្នក​ត្រូវ​តែ​អោយ​ថ្នាក់​លើ​របស់​​អ្នក ឬ​​សមាជិក​នៃ​ផ្នែក​របស់​អ្នក​ដឹង​ពី​អ្វី​ទាំង​អស់​ដែល​អ្នក​កំពុង​ធ្វើ និង​អ្វី​ដែល​អ្នក​រំពឹង។ ពេល​ដែល​អ្នក​ដឹង​ថា​ អ្វី​ដែល​អ្នក​កំពុង​ធ្វើ​គឺ​ស្ថិត​នៅ​ក្នុង​កម្រិត​ការងារ​មួយ​ទៀត​ហើយ អ្នក​ត្រូវ​តែ​ស្នើ​ឡើង​តំណែង។ ឡើង​តំណែង​គឺ​ជា​គូ​នឹង​ការ​ឡើង​លុយ!

៥៖ ចំណាយ​អោយ​ទាប​បំផុត

អ្នក​ស្រី Carol Roth កើត​ក្នុង​គ្រួសារ​​មិន​ធូរធា ដូច្នេះ​ហើយ​ការ​ចាយ​វាយ​របស់​អ្នក​ស្រី​ពិត​ជា​ត្រូវ​ប្រុងប្រយ័ត្ន ទោះបី​នៅ​ពេល​អ្នក​ស្រី​ទទួល​បាន​ការងារ​ល្អ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​ហើយ​យ៉ាង​ណា​ក្ដី ប៉ុន្តែ​បន្ទប់​គេង​របស់​អ្នក​ស្រី​មិន​​ទាន់​មាន​ទូរទស្សន៍​ខ្សែ​កាប​ទេ។ អ្នក​ស្រី​ជិះ​ឡាន​ក្រុង​ទៅ​ធ្វើ​ការ។ អ្នក​ស្រី​ញ៉ាំ​បាន​នៅ​កន្លែង​ធ្វើការ​ច្រើន​ដង​តាម​ដែល​អាច​ធ្វើ​បាន។ ពេល​អ្នក​ស្រី​ចេញ​ទទួល​ទាន​អាហារ​នៅ​ខាង​ក្រៅ​អ្នក​ស្រី​មើល​បញ្ជីមុខ​ម្ហូប​ជា​មួយ​នឹង​តម្លៃ​យ៉ាង​ប្រុង​ប្រយ័ត្ន​មុន​នឹង​កុម្ម៉ង់៊

៦៖ សង​បំណុល​​គេ​ជាប់​ជា​និច្ច

នេះ​គឺ​សំដៅ​លើ​អ្នក​ស្រី Carol Roth ដែល​​ជាប់​បំណុល​ដល់​ទៅ​៤​ម៉ឺន​ដុល្លារ​ពេល​អ្នក​ស្រី​នៅ​រៀន ដូច្នេះ​ហើយ​ពេល​អ្នក​ស្រី​ចេញ​ធ្វើ​ការ​មាន​ប្រាក់​ខែ​ អ្នក​ស្រី​តែង​តែ​ព្យាយាម​សង​កាត់​បំណុល​ជាប់​ជានិច្ច។ ទី​បំផុត​អ្នក​ស្រី​អាច​សង​បំណុល​រួច​អស់​ត្រឹម​ឆ្នាំ​១៩៩៦ គឺ​ប្រហែល​មួយ​ឆ្នាំ​កន្លះ​ក្រោយ​ពី​អ្នក​រៀន​ចប់។

៧៖ យក​លុយ​ដែល​សន្សំ​បាន​ទៅ​វិនិយោគ

ពេល​អ្នក​ស្រី Carol Roth សង​បំណុល​រួច​រាល់​ហើយ ចំណូល​របស់​អ្នក​ស្រី​ចាប់​ផ្ដើម​កើន​ឡើង​នៅ​ក្នុង​កម្រិត​មួយ​ផ្សេង​ទៀត។ អ្នក​ស្រី​ក៏​មិន​សន្សំ​ចំណូល​ពី​ការ​ធ្វើ​ការ​សម្រាប់​ធ្វើ​ជា​អ្ន​ក​មាន​ដែរ។ ការ​វិនិយោគ​ទៅ​លើ​ទីផ្សារ​ភាគហ៊ុន​ជា​ដើម​បាន​ធ្វើ​អោយ​សាច់ប្រាក់​របស់​អ្នក​ស្រី​កើន​ឡើង​មិន​ឈប់ ហើយ​នៅ​ទី​បំផុត​អ្នក​ស្រី​បាន​បោះបង់​ការងារ​ និង​ដំណើរការ​ក្រុមហ៊ុន​ដោយ​ខ្លួន​ឯង គឺ​ក្រោយ​ពី​ការ​ធ្វើ​ការ​អោយ​គេ​រយៈ​ពេល​៥​ឆ្នាំ។

នៅ​ទី​បំផុត​អ្នក​ស្រី Carol Roth ជាមនុស្ស​ដែល​មាន​លុយ​ច្រើន​លាន​ដុល្លារ​ជាមួយ​នឹង​ការ​ផ្សង​ព្រេង​បែប​អាជីព។

ប្រភព៖ thephnompenhtimes

  • ស្ត្រីជោគជ័យប្រាប់រឿងដែលគាត់ជំពាក់គេ ៤ម៉ឺនដុល្លារ ហើយមានលុយ១លានវិញមុនវ័យ៣០ឆ្នាំ已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:ជីវិតនិងសង្គម
Tags: