បំណែក​​​​​យន្តហោះ​ប្រទះ​ឃើញ​​នៅ​ឆ្នេរ​​​ម៉ូសំប៊ិក​”ស្ទើរ​តែ​ជា​” របស់​​ MH370

រដ្ឋាភិបាល​​ប្រទេស​​អូស្ត្រាលី​ថ្មី​ៗ​នេះ​​​បាន​បញ្ជាក់​​ថា​​​​​បំណែក​យន្តហោះ​​​​​​ដែល​បាន​រក​ឃើញ​​​​នៅ​ឆ្នេរ​សមុទ្រ​​​​ប្រទេស​​ម៉ូសំប៊ិក​ គឺ​”ស្ទើរ​តែ​ជា​” របស់​ជើង​ហោះ​ហើរ​​ម៉ាឡេស៊ី​ MH370 ។ នេះ​បើ​យោង​តាម​​ សារព័ត៌មាន​ Daily Mail។

 

បំណែក​​​​​យន្តហោះ​ប្រទះ​ឃើញ​​នៅ​ឆ្នេរ​​​ម៉ូសំប៊ិក​”ស្ទើរ​តែ​ជា​” របស់​​ MH370
 

បំណែក​មួយ​​​​រក​ឃើញ​ដោយ​យុវជន​មកពីប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ Liam Lotter
 

តាម​លោក​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​​ប្រទេស​អូស្ត្រាលី Darren Chester  នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​បញ្ជាក់​ថា​ ក្រុម​ស៊ើប​អង្កេត​​​ម៉ាឡេស៊ី​​បាន​ប្រទះ​ឃើញ​​បំណែក​​ចំនួន​ពីរ​ដែល​​ដូច​​របស់​​​​ប្រភេទ​ក្រុម​យន្តហោះ​ Boeing 777 នៃ​ជើង​ហោះ​ហើរ​ម៉ាឡេស៊ី។ “ការ​វិភាគ​​បាន​សន្និដ្ឋាន​​ថា​បំណែក​នេះ​គឺ​ស្ទើរ​តែ​ជា​របស់​ជើង​ហោះ​ហើរ​ MH370″ ។ នេះ​ជា​សម្ដី​​របស់​​លោក Chester ប្រាប់​សារព័ត៌មាន​។

 

​​​​​​លោក Chester បាន​បន្ត​ទៀត​ថា បំណែក​ពីរ​ខាង​លើ​ បំណែក​ទី​មួយ​​​​រក​ឃើញ​ដោយ​យុវជន​មក​ពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ម្នាក់​ Liam Lotter  លើ​ឆ្នេរ​សមុទ្រ​ប្រទេស​​​ម៉ូសំប៊ិក​​​​ពេល​រូប​គេ​ទៅ​​​កម្សាន្ត​នៅ​ទី​នោះ​កាល​ពី​ខែ​ធ្នូ​​កន្លង​ទៅ​។ រំលង​បាន​បី​ខែ បុរស​ជន​ជាតិ​អាម៉េរិកាំង​ម្នាក់​ គឺ​លោក ​Blaine Gibson បាន​រក​ឃើញ​បំណែក​មួយ​​ទៀត​​លើ​ពំនូក​ខ្សាច់​​​​​នៃ​ឆ្នេរ​ប្រទេស​​​ម៉ូសំប៊ិក​ផង​ដែរ។

 

បំណែក​​​​​យន្តហោះ​ប្រទះ​ឃើញ​​នៅ​ឆ្នេរ​​​ម៉ូសំប៊ិក​”ស្ទើរ​តែ​ជា​” របស់​​ MH370
 

ចំណែក​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ​​បុរាណ​វិទូ​​ម្នាក់​​ គឺ​លោក ​Neels Kruger ក៏​បាន​រក​ឃើញ​បំណែក​​មួយ​ទៀត​ដែល​​មាន​ជា​ស្លាក​ឡូហ្គូ Rolls Royce​ លើ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​​ផង​ដែរ។ យ៉ាង​ណា​ក្ដី លោក​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​ម៉ាឡេស៊ី​​​បាន​​ឲ្យ​ដឹង​ថា ខាង​អាជ្ញាធរ​​នឹង​ទៅ​ត្រួត​ពិនិត្យ​​​លើ​វត្ថុ​នោះ​​ថា​តើ​​វា​ជា​របស់​​​យន្តហោះ​​​ជើង​ហោះ​ហើរMH370ឬ​យ៉ាង​ណា។

 

រំលឹក​ផង​ដែរ​ថា យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​កាល​ពី​ថ្ងៃ​ទី០៨ ខែ​មីនា ឆ្នាំ២០១៤ ហើយ​ឆក់​យក​ជីវិត​មនុស្ស ២៣៩​នាក់ ពេល​ធ្វើ​ដំណើរ​ពី​ទី​ក្រុង​កូឡាឡុំាពួរ ទៅ​កាន់​​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ ការ​រុក​រក​ជើង​ហោះហើរ MH370 គឺ​ជា​ប្រតិបត្តិការ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ចំណាយ​ប្រាក់​អស់​រាប់​រយ​លាន​ដុល្លារ និង​មាន​ការ​ចូល​រួម​ពី​ក្រុម​ការងារ​ចម្រុះ​ជាតិសាសន៍​ជា​ច្រើន​ប្រទេស។ ក្រុម​ការងារ​រុករក​របស់​ប្រទេស​អូស្ត្រាលី សង្ឃឹម​ថា​នឹង​អាច​រក​ឃើញ​យន្តហោះ​ដែល​បាត់​ខ្លួន​​យ៉ាង​អាថ៌កំបាំង​នេះ នៅ​ពេល​ឈាន​ដល់​តំបន់​រុករក​ចុង​ក្រោយ​នា​ខែ​ឧសភា​ឆ្នាំ​២០១៥ កន្លងទៅ ប៉ុន្តែ​នៅ​តែ​គ្មាន​លទ្ធផល​ជា​ដុំ​កំភួន​អ្វី​ឡើយ៕

 

បំណែក​​​​​យន្តហោះ​ប្រទះ​ឃើញ​​នៅ​ឆ្នេរ​​​ម៉ូសំប៊ិក​”ស្ទើរ​តែ​ជា​” របស់​​ MH370
 

បំណែក​​មួយ​ទៀត​ដែល​​មាន​ជា​ស្លាក​ឡូហ្គូ Rolls Royce​ រក​ឃើញដោយ​លោក ​Neels Kruger
 

បំណែក​​​​​យន្តហោះ​ប្រទះ​ឃើញ​​នៅ​ឆ្នេរ​​​ម៉ូសំប៊ិក​”ស្ទើរ​តែ​ជា​” របស់​​ MH370
បំណែក​​​​​យន្តហោះ​ប្រទះ​ឃើញ​​នៅ​ឆ្នេរ​​​ម៉ូសំប៊ិក​”ស្ទើរ​តែ​ជា​” របស់​​ MH370

ចុចអាន៖  ថ្ងៃនេះ​ ២​ឆ្នាំ​មុន បាត់​ខ្លួន MH370 រញ្ជួយ​ពេញ​ពិភពលោក

 

ប្រែ​សម្រួល៖ មាន​ រតនា
ប្រភព៖ dailymail

​​