ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ​ប្រចាំ​ថ្ងៃ​កើត​មាន​ឡើង​នៅ​ជុំវិញ​ពិភពលោក​នា​ថ្ងៃ ព្រហស្បតិ៍ ២៤ មីនា

១) ប៉ូលិស បាន​រក​ឃើញ​ លិខិត អត្តឃាត មួយ​នៅ​កុំព្យូទ័រ​យួរ​ដៃ​ នៅ​ក្នុង​ធុង​សំរាម​ ដោយ​ពួក​គេ​ជឿ​ថា​គឺ​ជា​ការ​សរសេរ​ដោយ​ជន​សង្ស័យ​ដែល​វាយ​ប្រហារ​នៅ​ទីក្រុង ប្រ៊ុចសែល។

 

២) បំណែក​យន្តហោះ​ពី​ដែល​ស្វែង​រក​ឃើញ​នៅ​ក្នុង​តំបន់ Mozambique ត្រូវ​បាន​គេ​ជឿ​ថា​ជា​របស់​យន្តហោះ MH370 នេះ​បើ​តាម​រដ្ឋ​មន្ត្រី​ដឹក​ជញ្ជូន​អូស្ត្រាលី​ថ្លែង​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។

 

៣) ប្រទេស​ កូរ៉េខាងជើង ដែល​ដឹកនាំ​ដោយ​លោក គីម ជុងអ៊ុន បាន​ធ្វើតេស្ត​ដោយ​ជោគជ័យ​នូវ​គ្រាប់​រ៉ុកកែត​ដែល​ដើរ​ដោយ​ចំហេះ​ឥន្ធនៈ​ ដែល​អាច​បង្កើន​ឥទ្ធិពល​វា​ឲ្យ​ទៅ​ជា​ មីស៊ីល​អន្តរទ្វីប​បាន។

 

៤) ពលរដ្ឋ​ប្រេស៊ីល​ច្រើន​ជាង ២ លាន​នាក់​ ត្រូវ​បាន​គេ​រៀប​ចំ​បញ្ឈប់​ការងារ​ នៅ​ខែ​មិថុនា​ខាង​មុខ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​សារព័ត៌មាន Reuters ទទួល​បាន។

 

៥) ប្រទេស ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ជំរុញ​ឲ្យ​នាវា​ចិន​ កុំ​ឲ្យ​បើក​ចូល​ទឹកដី​របស់​ខ្លួន​ទៀត​ ពោល​គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​អ្វី​ដែល​ឥណ្ឌូណេស៊ី បាន​តវ៉ា​ថា​ប្រឆាំង​ថា នាវា​ឆ្មាំ​សមុទ្រ​ចិន​បាន​រំលោភ​ដែន​អធិបតេយ្យ​របស់​ខ្លួន។

 

៦) រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​វៀតណាម បាន​ចាប់​ផ្តើម​ជូន​ដំណឹង​ពី​វីរុស ហ្សីកា (Zika) ក្នុង​ប្រទេស​ខ្លួន បន្ទាប់​ពី​ភ្ញៀវ​ទេសចរ​ អូស្ត្រាលី ម្នាក់​ធ្វើតេស្ត​រក​ឃើញ​ជំងឺ​នេះ​ បន្ទាប់​ពី​លោក​ត្រលប់​មក​ពី​វៀតណាម​វិញ។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com, channelnewsasia.com