​ទំហំ​ចង្កេះ​អាច​បង្ហាញ​ថា​អ្នក​កំពុង​ប្រឈម​នឹង​ជំងឺ​លើសឈាម​ឬ​អត់​?

​ទំហំ​ចង្កេះ​អាច​បង្ហាញ​ថា​អ្នក​កំពុង​ប្រឈម​នឹង​ជំងឺ​លើសឈាម​ឬ​អត់​?

​ជារឿយៗ សម្ពាធ​ឈាម​នឹង​ត្រូវ​បាន​ចុះ នៅពេល​ដែល​ទំងន់​ខ្លួន​អ្នក​បាន​ស្រក​ចុះ​ផងដែរ​។ ការ​ស្រក​ទំងន់ បានត្រឹមតែ ៤​គីឡូ​កន្លះ គឺ​អាច​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​របស់​អ្នក​បាន​។ ជាទូទៅ កាល​បើ​អ្នក​កាន់តែ​ស្រ​ក ទំងន់ នោះ​គឺ​សម្ពាធ​ឈាម​អ្នកនឹង​កាន់តែ​ទាប​។ ការបញ្ចុះ​ទំងន់ ក៏​អាច​កាន់តែ​ធ្វើ​អោយ​ថ្នាំ​ដែល​អ្នក​ប្រើ​សម្រាប់ គ្រប់គ្រង​សម្ពាធ​ឈាម​នេះ កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត​ផង​។ អ្នក ហើយ​និង គ្រូពេទ្យ​របស់​អ្នក​អាច​កំណត់ ពី​ទំងន់​ខ្លួនប្រាណ​ដែល​សមស្រប និង វិធី​ក្នុងការ​សម្រក​ទំងន់​បាន​ជោគជ័យ​។​

ក្រៅ​ពី​ការគ្រប់គ្រង​នូវ​ទំងន់​ខ្លួនប្រាណ អ្នក​ក៏​គួរតែមាន​ការប្រុងប្រយ័ត្ន​ផងដែរ​ចំពោះ ទំហំ​ចង្កេះ​របស់​អ្នក​។ ការ​ផ្ទប់​នូវ​ទំងន់​ច្រើន​ជ្រុល នៅត្រង់​ចង្កេះ​របស់​អ្នក គឺ​អាច​ធ្វើអោយ​អ្នក​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់ នៃ​ការកើនឡើង សម្ពាធ​ឈាម ។​ជាធម្មតា​៖

  • ​បុរស​នឹង​មាន​ការ​ប្រឈម​នឹង​បញ្ហា​នេះ ប្រសិនបើ​ចង្កេះ​របស់​ពួកគេ មាន​ទំហំ​ធំ​ជាង ១២០​សង់ទីម៉ែត្រ​។​
  • ​ស្ត្រី​នឹង​ការ​ប្រឈម​ដូចគ្នា​ដែរ ប្រសិនបើ ទំហំ​ចង្កេះ​របស់​ពួកគេ មាន​ទំហំ​ច្រើនជាង ៨៩​សង់ទីម៉ែត្រ​។​
  • ​ចំពោះ​បុរស​អាស៊ី គឹ​នឹង​មាន​ការ​ប្រឈម​នឹង​វា ប្រសិន​បើ​ទំហំ​ចង្កេះ​របស់​ពួកគេ មាន​ទំហំ​ច្រើនជាង ៩១ សង់ទីម៉ែត្រ​។​
  • ​ចំពោះ​ស្ត្រី​អាស៊ី មានការ​ប្រឈម​នឹង​វា ប្រសិន​បើ​ទំហំ​ចង្កេះ​របស់​ពួកគេ មាន​ទំហំ​ច្រើនជាង ៨១​សង់ទីម៉ែត្រ​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី24 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។