ទៅលេងសមុទ្ទ​​ត្រូវ​ត្រៀម​អ្វីខ្លះ ​ហើយ​តើ​ត្រូវ​តុបតែង​មុខ និង​សំលៀក​បំពាក់​ដូច​ម្តេច​ដែរ​?


ពេល​ខ្លះ​ការ​ដើរ​​កំសាន្ត​តាម​ឆ្នេរ​សមុទ្ទ​ សម្រាប់​សុភាព​នារី​ជាច្រើន​មិនសូវចាប់​អារម្មណ៌​លើ​ការ​តុបតែង​ និង​វិធីការពារ​ស្បែក​នោះ​ទេ​ ជាហេតុ​ធ្វើ​អោយ​ក្រោយពេលត្រឡប់​ពី​ដើរ​កំសាន្ត​វិញ​តែ​ជួប​បញ្ហា​មួយ​ចំនួនដូច​ជា ស្បែក​អាលាក់ស្សី រឺ​ប្រែពណ៌ស្បែករឺ​ឡើង​មុន​ជា​ដើម​។

ដូច្នេះ​ ដើម្បីទប់ស្កាត់បញ្ហា​ទាំង​នោះ សុភាពនារី​ទាំងឡាយ​គួរណាស់តែ​ស្វែង​យល់​អោយ​ច្បាស់​ជា​មុន​ថា តើ​ត្រូវ​ត្រៀម​អ្វីខ្លះ​សម្រាប់ការ​ដើរ​កំសាន្ត​​តាមឆ្នេរ​។ របស់សំខាន់​ៗ​មួយ​ចំនួន​ដែលចាំបាច់​ត្រូវ​តែយកតាម​នោះគឹ..៖

  1. ឡេលាប​ការពារកំដៅថ្ងៃ​ ដើម្បីប្រឆាំង​និងកាំរស្មី​ដែលនាំអោយ​ខូច​ស្បែក
  2. ក្រែម​ការពារ​ផ្ទៃមុខ និង​បបូមាត់​ ការពារ​ការ​ឡើង​ស្នាមប្រេះលើ​ផ្ទៃមុខ​ ព្រោះនៅ​តំបន់ឆ្នេរសមុទ្ទ​ភាគច្រើនគឺ​សំបូរ​ខ្យល់ស្ងួត​ដែលងាយ​ធ្វើអោយ​ ប្រេះ​បបូមាត់ រឺ​ផ្ទៃមុខឡើង​ស្ងួត​បែក​ផ្កាអំបិល​។
  3. ឆ័ត្រតូច​ការពារពេល​ដើរ​លេ​ងតាមឆ្នេរ​ក្រោមពន្លឺថ្ងៃ​ក្តៅខ្លាំង​
  4. កន្សែង​ ការពារ រឺបិទបាំង​ឈុត​ហែលទឹក ពេលឡើង​គោក​
  5. ទឹក​សាប ត្រជាក់​មួយដបតាម​ខ្លួន​ជានិច្ច ព្រោះ​ពេលខ្លះ​លោក​អ្នកអាចពិបាកទ្រាំនឹង​រស​ជាតិប្រៃ​ដែល​ជ្រាបចូលមាត់។
មែន​ហើយ​ ខាងក្រោម​នេះ​គឺ​ជា​វិធីការពារស្បែក​ដែល​រៀបរាប់ដោយ​ Michelle Phan ពេល​សុភាព​នារីទាំងឡាយចេញទៅហាលថ្ងៃ​ រឺ​ចេញទៅ​អាងហែលទឹក​។ វីដេអូនេះអាច​ជា​បុព្វសិទ្ធឹ​នៃ​ការ​ផ្សព្វ​ផ្សាយ​ផលិត​ផលង​ ដូច្នេះ​សុភាពនារី​ទាំងឡាយ​​គ្រាន់តែ​មើល​ពី​របៀប​នៃការ​ប្រើ​ តែ​អាច​ជ្រើសរសើ​របស់ដែល​សុភាព​នារីស្គាល់ច្បាស់​ និងធ្លាប់ប្រើ​ប្រាស់​ទើប​ល្អ….

 
ប្រភព៖ neavea

  • ទៅលេងសមុទ្ទ​​ត្រូវ​ត្រៀម​អ្វីខ្លះ ​ហើយ​តើ​ត្រូវ​តុបតែង​មុខ និង​សំលៀក​បំពាក់​ដូច​ម្តេច​ដែរ​?已关闭评论
  • 46 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:ចំនេះដឹង
Tags: