Juan Mata ចង់ឲ្យ Zlatan Ibrahimovic មកលេង នៅបិសាចក្រហម

អង់គ្លេស៖ កីឡាករសញ្ជាតិ អេស្ប៉ាញ បានបង្ហើបឲ្យដឹងថា កីឡាករសញ្ជាតិ ស៊ុយអ៊ែត គឺជាកីឡាករដ៏ល្អ ហើយមានអារម្មណ៍ ថាគាត់ចង់កុងត្រា ជាមួយនឹង ក្លឹប បិសាចក្រហម នៅរដូវកាលនេះផងដែរ ។

យោងតាម goal ចុះផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា កីឡាករ Juan Mata  គឺចង់មានឱកាសលេងជាមួយនឹង  Zlatan Ibrahimovic នៅក្លឹបបិសាចក្រហម Manchester United  នៅរដូវកាលក្រោយ។

បិសាចក្រហមកន្លងមក ធ្លាប់លេចឭពាក្យថា ចង់បានកីឡាករអាយុ៣៤ឆ្នាំរូបនេះ មកលេងឲ្យក្លឹបខ្លួន  ខណៈដែល កុងត្រានៅ PSG នឹងផុតសុពលភាព នៅរដូវ កាលនេះ ។

អតីតកីឡាករ តោខៀវ ក៏បានប្រាប់ថា Zlatan Ibrahimovic នៅមិនទាន់បញ្ជាក់ពី អនាគតបន្តនៅឡើយនោះទេ តែគាត់គួរតែមកក្លឹប បិសាចក្រហម Manchester United ៕

Juan Mata ចង់ឲ្យ Zlatan Ibrahimovic មកលេង នៅបិសាចក្រហម