កម្មវិធីចំណតក្បែរ ខ្ញុំភាសាខ្មែរដំបូងគេ ដឹងតាំងពីកណ្ដឹងរោទ៍ មុនដល់ចំណតឡានក្រុង

Stop Near me ជាកម្មវិធីសម្រាប់អ្នក ដែលចូលចិត្តធ្វើដំណើរតាម រថយន្តក្រុងសាធារណៈមកសាលា ឬទៅកន្លែងធ្វើការផ្ដល់ភាព ងាយស្រួលដែលអាចដឹង មុនពីចំណតមួយទៀតដែលជិតទៅដល់។

កម្មវិធីដែលអាចដឹងពី ចំណតរថយន្តនៅជិតបំផុតនេះ ត្រូវបានបង្កើតដោយកញ្ញា ប្លុង ម៉ាលីពណ៌ ជាសាស្ត្រាចារ្យបង្រៀននៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលគោលបំណងចម្បងរបស់កម្មវិធីនេះគឺ ដោះស្រាយបញ្ហាពិបាក រកចំណតឡានក្រុង និងនៅពេលជិះឡានក្រុង មិនបានដឹងថា ដល់ចំណតត្រូវចុះឬនៅ។

លក្ខណះពិសេសរបស់ កម្មវិធីចំណតរថយន្តក្រុង ដែលជិតបំផុត (Stop Near Me) គឺ៖

– ជួយផ្ដល់ជាសម្លេងញ័រ ក្រើនរំលឹកនៅពេលធ្វើ ដំណើរជិតដល់ចំណតដែលត្រូវចុះ
– មានផែនទីងាយស្រួល មើលទីតាំងរបស់ចំណតឡាន ក្រុងគ្រប់ខ្សែទាំងអស់ ដែលមានក្នុងទីក្រុង
– រាល់ពេលបើកកម្មវិធី វានិងលោតប្រាប់ពីចំណត ដែលជិតយើងបំផុត។
– បង្ហាញចំណតឡានក្រុង ទាំងអស់ដែលនៅក្បែរ ទីតាំងរបស់ប្រិយមិត្ត
– បង្ហាញទិសដៅសម្រាប់ ដើរទៅរកគោលដៅចំណត ឡានក្រុងណាមួយ
– មានពីរភាសាគឺ ភាសាខ្មែរ និងភាសាអង់គ្លេស

កម្មវិធីចំណតក្បែរ ខ្ញុំភាសាខ្មែរដំបូងគេ ដឹងតាំងពីកណ្ដឹងរោទ៍ មុនដល់ចំណតឡានក្រុង

ប្រភព៖ សប្បាយ